ការថែរក្សាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា៖ ការសិក្សាស្រាវជ្រាវអំពីច្បាប់ក្នុងស្រុក និងអន្តរជាតិ

“​ប្រសិនបើ​អ្នក​បាន​រស់រាន​មានជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ ​អ្នក​គឺជា​មនុស្ស​ដែល​មានសំណាង​ខ្លាំង​ណាស់​។​ ​អ្នក​អាច​ចាប់ផ្តើម​ជីវិត​សារ​ជាថ្មី​ម្តង​ទៀត​។​ ​អ្នក​អាច​មាន​ទីជម្រក​ ​មានផ្ទះ​សម្បែង​ ​មានការ​ងារ​ធ្វើ​ ​មាន​មិត្ត​ភ័ក្ត្រ​ ​និង​ចាប់ផ្តើម​កសាង​គ្រួសារ​ថ្មី​មួយ​។​ ​ប៉ុន្តែ​អ្នក​នឹង​មានការ​រំខាន​ដោយសារតែ​រឿងរ៉ាវ​ជាច្រើន​ដែល​បាន​កើតឡើង​មក​លើ​ខ្លួន​អ្នក​។​ ​ជីវិត​និង​ផ្លូវចិត្ត​របស់​អ្នកទទួល​រង​ការ​បែកបាក់​។​ ​បេះដូង​របស់​អ្នកទទួល​រង​ការឈឺចាប់​ពី​ការបាត់បង់​មនុស្សជា​ទីស្រឡាញ់​។​ ​អ្នក​ត្រូវ​បាន​រំខាន​ដោយ​ការ​ចងចាំ​របស់​អ្នក​។​ ​អ្នកមាន​អារម្មណ៍​ថា​មាន​កំហុស​ដោយសារតែ​អ្នក​អាច​រស់រាន​មានជីវិត​ ​ខណៈ​ដែល​មនុស្សជា​ច្រើន​នាក់​ផ្សេងទៀត​បាន​បាត់បង់ជីវិត​ ​ហើយ​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ​ ​គឺ​អ្នក​អាច​បាត់បង់​ក្តី​សង្ឃឹម​”​។​ ​-​-​ ​ឆាំង​ ​យុ​

សេចក្តីផ្តើម

ប្រាសាទ​រាប់ពាន់​ដែល​មាន​ទីតាំងនៅ​លើស​ណ្ឋាន​ដី​នៃ​ប្រទេស​កម្ពុជា​ ​មាន​តួនាទី​ក្នុង​ការ​ក្រើន​រំឭក​អំពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ប្រទេស​នេះ​ពីអ​តី​ត​កាល​ដ៏​យូរលង់​ណាស់​មក​ហើយ​។​ ​ប្រាសាទ​ជា​និមិត្តរូប​នានា​ ​រួមមាន​ប្រាសាទអង្គរវត្ត​ជាអាទិ៍​ ​គឺជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា​ ​ព្រមទាំង​ត្រូវ​បាន​ទទួលស្គាល់​ថា​ជាផ្នែក​ដ៏​សំខាន់​មួយ​នៃ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។​ ​ប្រាសាទអង្គរវត្ត​ ​និង​ប្រាសាទ​ដទៃទៀត​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្តសៀមរាប​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ​ ​តាមរយៈ​ការ​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ព្រមទាំង​អង្គការសហប្រជាជាតិ​ដើម្បី​ការអប់រំ​ ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ ​និង​វប្បធម៌​ ​ឬហៅ​កាត់​ថា​ ​អង្គការ​យូ​ណេស្កូ​។​ ​បន្ថែម​លើស​ពីនេះ​ទៀត​ ​តំបន់​ប្រាសាទ​ទាំងនេះ​ក៏​ជាទី​តាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ចម្បង​ដែរ​។​ ​បេតិកភណ្ឌ​វប្បធម៌​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ​ក្រៅពី​ប្រាសាទអង្គរវត្ត​ ​គឺ​ពុំ​មានសំណាង​បែបនេះ​ឡើយ​។​ ​ភាគច្រើន​នៃ​បេតិកភណ្ឌ​វប្បធម៌​ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​កម្ពុជា​ ​ត្រូវ​បាន​រឹបអូស​និង​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​គ្រប់​ ​គ្រង​របស់​អាណានិគម​ ​ឬ​ទទួលរង​ឥទ្ធិពល​ពី​សង្គ្រាម​និង​ប្រឈម​ទៅ​នឹង​ការ​លួច​បំផ្លាញ​។​ ​ជា​លទ្ធផល​ ​តំបន់​ប្រាសាទ​ទាំងនោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​។​

ការ​គំរាមកំហែង​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ ​បាន​កើតមានឡើង​ជាច្រើន​ទម្រង់​។​ ​នៅដើម​សតវត្សរ៍​ទី១៩​ ​ជនជាតិ​បារាំង​បាន​រឹបអូស​យក​ស្នាដៃ​សិល្បៈ​ដ៏​មានតម្លៃ​របស់​កម្ពុជា​ ​ព្រមទាំង​បញ្ជូន​ស្នាដៃ​ទាំងនោះ​ទៅកាន់​ទ្វីបអឺរ៉ុប​។​ ​សម្បត្តិ​វប្បធម៌​កម្ពុជា​ជាច្រើន​ ​បច្ចុប្បន្ន​ត្រូវ​បាន​តម្កល់​នៅក្នុង​សារមន្ទីរ​នានា​ក្នុង​ទ្វីបអឺរ៉ុប​ ​ដែល​ប្រហែលជា​មិន​ត្រូវ​បាន​ប្រគល់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ​។​

​បន្ទាប់ពី​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង​ ​សង្គ្រាម​បាន​កើតមានឡើង​ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​បេតិកភណ្ឌ​របស់​កម្ពុជា​។​ ​បន្ទាប់មក​ទៀត​ ​របប​ខ្មែរក្រហម​បាន​លេចឡើង​ ​ព្រមទាំង​បាន​នាំមក​នូវ​ការសម្លាប់រង្គាល​និង​ភាព​ចលាចល​ក្នុង​ប្រទេស​។​ ​ក្នុងអំឡុងពេល​នៃ​ការ​កាន់កាប់​ប្រទេស​ ​របស់​ខ្មែរក្រហម​ ​បញ្ញវន្ត​ទាំងឡាយ​ត្រូវ​បាន​សម្លាប់​យ៉ាង​រង្គាល​ស្ទើរ​ផុតពូជ​។​ ​មានតែ​បុរាណ​វិទូ​ ​និង​អ្នក​អភិរក្ស​មួយចំនួន​តូច​តែប៉ុណ្ណោះ​ដែល​បាន​រស់រាន​មានជីវិត​ ​ដើម្បី​ជួយ​ដល់​ការ​ថែរក្សា​និង​ការពារ​តំបន់​

ប្រាសាទភ្នំដា

ការគំរាមកំហែងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា បានកើតមានឡើងជាច្រើនទម្រង់។ នៅដើមសតវត្សរ៍ទី១៩ ជនជាតិបារាំងបានរឹបអូសយកស្នាដៃសិល្បៈដ៏មានតម្លៃរបស់កម្ពុជា ព្រមទាំងបញ្ជូនស្នាដៃទាំងនោះទៅកាន់ទ្វីបអឺរ៉ុប។ សម្បត្តិវប្បធម៌កម្ពុជាជាច្រើន បច្ចុប្បន្នត្រូវបានតម្កល់នៅក្នុងសារមន្ទីរនានាក្នុងទ្វីបអឺរ៉ុប ដែលប្រហែលជាមិនត្រូវបានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ។

បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមបារាំង សង្គ្រាមបានកើតមានឡើងដែលបង្កឲ្យមានការខូចខាតដល់បេតិកភណ្ឌរបស់កម្ពុជា។ បន្ទាប់មកទៀត របបខ្មែរក្រហមបានលេចឡើង ព្រមទាំងបាននាំមកនូវការសម្លាប់រង្គាលនិងភាពចលាចលក្នុងប្រទេស។ ក្នុងអំឡុងពេលនៃការកាន់កាប់ប្រទេស របស់ខ្មែរក្រហម បញ្ញវន្តទាំងឡាយត្រូវបានសម្លាប់យ៉ាងរង្គាលស្ទើរផុតពូជ។ មានតែបុរាណវិទូ និងអ្នកអភិរក្សមួយចំនួនតូចតែប៉ុណ្ណោះដែលបានរស់រានមានជីវិត ដើម្បីជួយដល់ការថែរក្សានិងការពារតំបន់

បេតិកភណ្ឌវប្បធម៌របស់ជាតិ។ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ក្រុមទាហានបានចល័តចូលក្នុងតំបន់ប្រាសាទនានាដែលជាបេតិកភណ្ឌវប្បធម៌ ដើម្បីស្វែងរកខ្មាំងសត្រូវរបស់ខ្លួន។ ស្ថិតក្នុងភាពចលាចលនាក្នុងអំឡុងពេលសង្គ្រាមស៊ីវិល អ្នកជំនួញឱកាសនិយមមួយចំនួនបានលួចយក និងលក់សម្បត្តិវប្បធម៌ទៅឲ្យបរទេស ដើម្បីបំពេញតម្រូវការអន្តរជាតិដែលកំពុងកើនឡើង។ ទោះបីជាបេតិកភណ្ឌវប្បធម៌មិនត្រូវបានទទួលស្គាល់ថា ជាផ្នែកដ៏សំខាន់នៃសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ក៏ដោយ ក៏ប្រជាជនកម្ពុជាបានបាត់បង់បេតិកភណ្ឌរបស់ខ្លួនជាច្រើនអនេកដោយ សារអំពើឃោរឃៅ ព្រមទាំងបានបន្តបាត់បង់ជាច្រើនថែមទៀត បន្ទាប់ពីអំពើឃោរឃៅនោះត្រូវបានបញ្ចប់ទៅ។ ប្រជាជនកម្ពុជាបានរងទុក្ខវេទនាដោយសារសង្គ្រាម និងភាពវឹកវរជាច្រើនទសវត្សរ៍។ ដើម្បីថែរក្សាការចងចាំអំពីរបបខ្មែរក្រហម និងអាចឈានទៅរកមនសិការជាតិកាន់តែរឹងមាំតាមរយៈអត្តសញ្ញាណរួម និងមោទនភាពរបស់ប្រជាជនកម្ពុជា បេតិកភណ្ឌវប្បធម៌របស់ជាតិត្រូវតែទទួលបានការអភិរក្ស។ ប្រទេសកម្ពុជាគួរតែជាសះស្បើយទាំងស្រុងតាមរយៈការរកអ្វីមួយមកបំពេញនូវភាពដែល បានបាត់បង់ទៅ។ ប្រទេសកម្ពុជា គឺជាជាតិមួយដែលសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ដ៏ថ្លៃថ្លា។ ក្រសួងរប្បធម៌និងវិចិត្រសិល្បៈបានធ្វើសេចក្តីសន្និដ្ឋានថា ប្រទេសកម្ពុជាមានប្រាសាទយ៉ាងតិច៤ពាន់ ប្រាសាទ។ ដើម្បីស្វែងរកក្តីសង្ឃឹម ប្រទេសកម្ពុជាគួរគប្បីក្រឡេកមើលអតីតកាលរបស់ខ្លួន កសាងឡើងវិញ ផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តអ្នកដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ កិច្ចការស្រាវជ្រាវនេះ មានគោលបំណងសំខាន់ៗចំនួន៣គឺ៖ ១) ដើម្បីរារាំងគ្រោះមហន្តរាយផ្សេងៗទៅលើតំបន់បេតិកភណ្ឌវប្បធម៌ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នានាស្តីពីការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលស្ថិតនៅក្រោមច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ។ ២) បង្កើនការអប់រំដល់សិស្សានុសិស្ស និងកងទ័ពដែលមានតួនាទីរក្សាការពារបេតិកភណ្ឌជាតិ ស្តីពីបេតិកភណ្ឌរបស់ប្រទេសខ្លួន ព្រមទាំងប្រវត្តិសាស្ត្រតាមភូមិឲ្យកាន់តែច្រើនជាងមុន និង៣) លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការទទួលស្គាល់ពីទីកន្លែងដែលយើងកំពុងរស់នៅ និងការការពារបេតិកភណ្ឌ    វប្បធម៌របស់យើង ដើម្បីធ្វើឲ្យប្រទេសកម្ពុជាជាសះស្បើយទាំងស្រុងពីអំពើឃោរឃៅរបស់ខ្មែរក្រហម តាមរយៈការបំពេញនូវភាពដែលបានបាត់បង់ទៅ ដោយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ខណៈដែលបេតិកភណ្ឌវប្បធម៌របស់កម្ពុជាភាគច្រើនទទួលរងការបំផ្លិចបំផ្លាញ នៅមានតំបន់បេតិក-ភណ្ឌជាច្រើនដែលនៅសេសសល់ និងទាមទារឲ្យមានការការពារ។

ទិដ្ឋភាពប្រវត្តិសាស្ត្រស្តីពីការលួចសម្បត្តិវប្បធម៌នៅក្នុងប្រទេសកម្ពុជា

ប្រទេស​កម្ពុជា​ជា​ដែនដី​សម្បូរ​ដោយ​បេតិកភណ្ឌ​វប្បធម៌​ ​ក៏ប៉ុន្តែ​នៅពេល​ដែល​ប្រទេស​នេះ​ស្ថិត​ ​ក្នុង​ភាព​ក្រីក្រ​និង​កណ្តោចកណ្តែង​ ​ស្ថានភាព​នានា​ដែល​នាំទៅរក​ការរុករាន​ ​និង​លួច​សម្បត្តិ​វប្បធម៌​ ​បាន​កើតមានឡើង​។​

(ក) អាណានិគមបារាំង

ស្ថិត​ក្រោម​អាណានិគម​បារាំង​ចាប់ពី​ឆ្នាំ១៨៦៣រហូតដល់​ឆ្នាំ១៩៥៣​ ​បារាំង​បាន​ប្រព្រឹត្ត​ការរុករាន​លួច​សម្បត្តិ​វប្បធម៌​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ​ក្នុងនាម​ជា​ប្រទេស​ស្ថិត​ក្រោម​អាណា​ ​និគម​បារាំង​ ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ត្រូវ​បាន​លួច​យក​ទៅ​ដោយ​ខុសច្បាប់​។​ ​អាជ្ញាធរ​នៃ​អាណានិគម​បារាំង​ ​គឺជា​អ្នក​អនុញ្ញាត​ឲ្យ​មាន​ទង្វើ​រនេះ​កើតមានឡើង​ ​ដោយ​ជឿជាក់​ថា​នេះ​ជា​“​សិទ្ធិ​”​[​1​]​ ​របស់​ ​ ​ខ្លួន​។​ ​ប្រាសាទ​នានា​ត្រូវ​បាន​គាស់រំលើង​ដោយ​បុរាណ​វិទូ​ ​ដើម្បី​យក​រូបចម្លាក់​។​ ​រូបចម្លាក់​ទាំងនោះ​ ​ក៏បាន​បង្ហាញ​រូបរាង​ជាថ្មី​ម្តង​ទៀត​នៅក្នុង​សារមន្ទីរ​បារាំង​ក្រោម​ប្រធានបទ​ ​“​ដើម្បី​អប់រំ​ជនជាតិ​បារាំង​អំពី​សិល្បៈ​ខ្មែរ​”​[​2​]​។​ ​ជួនកាល​មន្ត្រី​របស់​អាណានិគម​បារាំង​ ​បាន​លួច​យក​រូ​ចម្លាក់​មុន​បុរាណ​វិទូ​ទៅទៀត​។​ ​ក្នុង​ឆ្នាំ១៩២០​ ​នៅពេល​ដែល​ទ្រព្យសម្បត្តិ​របស់​ភរិយា​គាត់​ត្រូវ​ហិនហោច​ ​លោក​ ​អង់​ដ្រេ​ ​ម៉ាល​រ៉ូ​ក​ ​ដែល​ជា​កវីនិពន្ធ​សញ្ជាតិ​បារាំង​ម្នាក់​ ​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ​ដើម្បី​លួច​យក​រូបចម្លាក់​ធ្វើជា​ប្រភព​ចំណូល​របស់​ខ្លួន​។​ ​ម៉ាល​រ៉ូ​ក​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​កាត់ទោស​ ​និង​ផ្តន្ទា​ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​ចំនួន៣ឆ្នាំ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​ ​ម៉ាល​រ៉ូ​ក​ ​មិនដែល​ទទួលទោស​នេះ​ដែរ​។​ ​ក្រោយមក​ ​ស្សាល​ ​ឌឺ​ហ្គោល​ ​បាន​តែងតាំង​ ​ម៉ាល​រ៉ូ​ក​ ​ជារ​ដ្ឋ​មន្ត្រី​ទីមួយ​នៃ​ក្រសួងវប្បធម៌​របស់​បារាំង​។​[​3​]​

​វត្ថុបុរាណ​របស់​កម្ពុជា​ដែល​បារាំង​បាន​លួច​ ​គឺ​កំពុងតែ​ស្ថិតនៅ​ក្នុង​សារមន្ទីរ​បារាំង​នៅឡើយ​។​ ​ដោយសារតែ​ពុំ​មាន​សន្ធិសញ្ញា​អន្តរជាតិ​ណាមួយ​ ​តម្រូវឲ្យ​មានការ​ប្រគល់​វត្ថុបុរាណ​ដែល​ត្រូវ​បាន​លួច​យក​ទៅ​នៅក្នុង​អំឡុង​អាណានិគម​បារាំង​ ​មក​ឲ្យ​កម្ពុជា​វិញ​ ​“​ជនជាតិ​បារាំង​យល់ថា​ ​ខ្លួន​ជា​ម្ចាស់​លើ​វត្ថុបុរាណ​ដែល​ត្រូវ​បាន​លួច​ទាំងនោះ​ ​ហើយ​កម្ពុជា​ក៏​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែរ​”​[​4​]​។​

សំណង់អគារបន្សល់ពីសម័យដែល បារាំងគ្រប់គ្រងលើកម្ពុជា

(ខ) របប លន់ នល់

ទោះបីជា​អាណានិគម​បារាំង​ ​បាន​នាំ​យក​វត្ថុបុរាណ​របស់​កម្ពុជា​ទៅជា​ច្រើនអនេក​យ៉ាងណាក៏ដោយ​ ​ក៏​“​ប្រាង្គ​ប្រាសាទ​ភាគច្រើន​មិន​ត្រូវ​បាន​ប៉ះពាល់​ឡើយ​នៅមុន​សង្គ្រាម​កើតឡើង​”​ ​។​ ​អំឡុង​ពេល​នៃ​របប​នេះ​ ​បណ្តាញ​លួច​និង​ជួញដូរ​សម្បត្តិ​វប្បធម៌​នៅក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​បង្កើត​ឡើង​។​ ​នៅចន្លោះ​ឆ្នាំ១៩៧០និង​ឆ្នាំ១៩៧៥​ ​ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​សង្គ្រាមស៊ីវិល​ ​ពោល​គឺ​ស្ថិតនៅ​ក្រោម​របប​ ​លន់​ ​នល់​ ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។​ ​ដោយសារ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​ការ​រុញច្រាន​សង្គ្រាម​វៀតណាម​ ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ស្រោច​ដូច​ទឹកភ្លៀង​មក​លើ​ប្រទេស​នេះ​ ​ដោយ​បាន​សម្លាប់​ប្រជាជន​ជាច្រើន​ ​ព្រមទាំង​បាន​បំផ្លិច​បំផ្លាញ​ប្រាសាទ​ ​និង​វត្តអារាម​ច្រើន​រាប់មិនអស់​។​ ​ទន្ទឹម​នឹង​នេះ​ ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ​លន់​ ​នល់​ ​ដែល​បាន​ឃុបឃិត​នៅក្នុង​សកម្មភាព​ ​“​ចោរកម្ម​ទ្រង់ទ្រាយ​ធំ​និង​មាន​ទម្រង់​ជា​ប្រព័ន្ធ​”​ ​មក​លើ​តំបន់​បេតិកភណ្ឌ​កម្ពុជា​ ​គឺជា​ចំណែក​មួយ​ក្នុង​ការចូលរួម​បំផ្លាញ​តំបន់​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​។​

(គ) របបខ្មែរក្រហម

ខ្មែរក្រហមបានឡើងកាន់កាប់អំណាចភ្លាមៗនៅក្នុងឆ្នាំ១៩៧៥ និងបានធ្វើសកម្មភាពសម្លាប់ទ្រង់ទ្រាយធំ ដែលត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដ៏ឃោរឃៅមួយក្នុងប្រវត្តិសាស្ត្រ។ នៅក្នុងអំឡុងរបបខ្មែរក្រហម ប្រជាជនរាប់លាននាក់ត្រូវបានសម្លាប់។ ការសម្លាប់រង្គាលនេះបានបន្តកើតមានឥតឈប់ឈរ រហូតដល់ខ្មែរក្រហមត្រូវបានបណ្តេញចេញពីអំណាចដោយកងកម្លាំងវៀតណាម។

ចាប់ពីឆ្នាំ១៩៧០រហូតដល់១៩៧៥ នៅពេលដែលខ្មែរក្រហមមិនទាន់បានឡើងកាន់អំណាច ទាំងស្រុងនិងកំពុងតែមានសកម្មភាពនៅក្នុងប្រទេសកម្ពុជា ខ្មែរក្រហមពុំមានចេតនាបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ក្នុងប្រទេសកម្ពុជាឡើយ។ សូម្បីតែនៅពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច ក៏ដោយ ក៏“ប្រាសាទអង្គរនៅតែជាផ្នែកចម្បងនៃការនិទានរៀបរាប់របស់ខ្មែរក្រហម”។ ប្រសិនបើមានការបំផ្លាញសម្បត្តិវប្បធម៌កើតមានឡើងក្នុងរបបខ្មែរក្រហម ទង្វើរនេះក៏មិនទទួលបានការឯកភាពពីសំណាក់មេដឹកនាំខ្មែរក្រហមដែរ។

បន្ទាប់ពីកងកម្លាំងវៀតណាមចូលមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៩ ខ្មែរក្រហមបានប្តូរទីតាំងមូលដ្ឋានទៅកាន់ភូមិភាគឧត្តរនៃប្រទេសកម្ពុជាវិញ គឺនៅក្បែរព្រំដែនថៃ ជាទីតាំងដែលអ្នកទាំងនេះបន្តសកម្មភាពទ័ពព្រៃរបស់ខ្លួន។ ដោយសារមានការគាំទ្រពីអន្តរជាតិ ខ្មែរក្រហមបានប្រើប្រាស់យុទ្ធវិធីមិនស្របច្បាប់ ដើម្បីទទួលបានហិរញ្ញប្បទានទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន។ ដើម្បីទទួលបានធនធានហិរញ្ញវត្ថុទ្រទ្រង់ដល់ជំហរផ្តាច់ខ្លួន អមជាមួយនឹងភាពវឹកវរបង្កឡើងដោយសារតែសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា ខ្មែរក្រហមបានរុករានបំផ្លិចបំផ្លាញប្រាង្គប្រាសាទនៅក្នុងតំបន់កាន់កាប់របស់ខ្លួន ដើម្បីលួចយកសម្បត្តិវប្បធម៌។ ខ្មែរក្រហមបានរត់ពន្ធរូបចម្លាក់នានាចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ ដើម្បីលក់ទៅឲ្យអ្នកប្រមូលទិញបរទេស។ ព័ត៌មានទាក់ទងនឹងសកម្មភាពលួចយកសម្បត្តិវប្បធម៌របស់ខ្មែរក្រហម នៅមានតិចតួចប៉ុណ្ណោះ ដោយហេតុថាសកម្មភាពភាគច្រើនពុំត្រូវបានកត់ត្រាទុក។

(ឃ) ក្រោយរបបខ្មែរក្រហម

បន្ទាប់ពីការដួលរលំរបបខ្មែរក្រហម មានព័ត៌មានតិចតួចណាស់ដែលត្រូវបានបន្សល់ទុកអំពី ភស្តុតាងនៃអ្នកចួលរួម និងពេលវេលានៃសកម្មភាពលួចយកសម្បត្តិវប្បធម៌ជាតិ។ ព័ត៌មានភាគច្រើនបានរៀបរាប់អំពីការប្តូរវេនគ្នារបស់យោធាខ្មែរក្រហម ក្នុងការលួចយកសម្បត្តិវប្បធម៌ដើម្បីប្រាក់។[1] បន្ថែមលើសពីនេះទៅទៀត ព័ត៌មានមួយចំនួនបានលើកឡើងថា ជនជាតិថៃគឺជាអ្នកប្រព្រឹត្តសកម្មភាព លួចយកសម្បត្តិវប្បធម៌ដោយផ្ទាល់ តាមរយៈការជួលឲ្យប្រជាជនកម្ពុជានៅក្នុងតំបន់ធ្វើការលួចយកឲ្យខ្លួន ឬចូលរួមក្នុងសកម្មភាពលួចដោយខ្លួនឯងផ្ទាល់។

អ្នក​សិក្សា​ស្រាវជ្រាវ​ ​បាន​ពិ​ព័រ​ណ៌​នា​អំពី​ដំណើរការ​ដែល​ពាណិជ្ជករ​ធ្វើការ​បញ្ជាទិញ​វត្ថុបុរាណ​ដែល​បាន​លួច​យក​ពី​ប្រទេស​កម្ពុជា​ ​នៅក្នុង​អំឡុង​ពេល​សង្គ្រាមស៊ីវិល​ ​(​និង​ក្នុងករណី​ខ្លះ​ ​គឺ​បន្ទាប់ពី​សង្គ្រាម​បញ្ចប់​ទៅ​)​។​ ​ពាណិជ្ជករ​ ​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប​នៅក្នុង​ជួរ​ ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​បន្ទាប់មក​ ​មន្ត្រី​យោធា​រូប​នោះ​ធ្វើការ​ទាក់ទង​ទៅកាន់​ឈ្មួញ​កណ្តាល​ដែល​ជា​អ្នកបញ្ជា​ឲ្យ​ប្រជាជន​ធ្វើការ​លួច​យក​វត្ថុបុរាណ​ទៅ​ឲ្យ​។​ ​ក្រោយមក​ ​វត្ថុបុរាណ​ទាំងនោះ​ត្រូវ​បាន​នាំ​យក​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​ ​រួច​ត្រូវ​បាន​លក់​បន្ត​ទៅ​ឲ្យ​បរទេស​។​ ​ជន​ដៃដល់​នៃ​ឧក្រិដ្ឋ​កម្ម​ទាំងនេះ​ ​បាន​ធ្វើសកម្មភាព​ចោរកម្ម​នៅ​តាម​តំបន់​ដាច់ស្រយាល​ ​និង​ឆ្លៀតឱកាស​ក្នុង​ពេល​មាន​ភាព​ចលាចល​ដែល​បង្កឡើង​ដោយ​សង្គ្រាមស៊ីវិល​ ​ដើម្បី​បិទបាំង​សកម្មភាព​រត់ពន្ធ​វត្ថុបុរាណ​ទៅកាន់​បរទេស​។​

ក្របខណ្ឌគតិយុត្តិស្តីអំពីបេតិកភណ្ឌវប្បធម៌

សន្ធិសញ្ញា​អន្តរជាតិ​និង​អនុសញ្ញា​ទ្វេភាគី​ ​ដើម្បី​ការពារ​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ពី​ការ​លួច​ ​និង​ការ​បំផ្លិច​បំផ្លាញ​។​

ចាប់តាំងពី​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៥០​ ​អង្គការ​អន្តរជាតិ​នានា​ ​ដូចជា​អង្គការសហប្រជាជាតិ​ដើម្បី​ការអប់រំ​ ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​ ​និង​វប្បធម៌​ ​(​ហៅ​កាត់​ថា​ ​យូ​ណេស្កូ​)​ ​បាន​ដើរតួ​នាទី​ក្នុង​ការ​ការពារ​សំណង់​បេតិកភណ្ឌ​ដែល​គ្មាន​ពីរ​លើ​លោក​។​ ​តាមរយៈ​ប្រវត្តិសាស្ត្រ​ ​ការបំផ្លាញ​សំណង់​បេតិក​ ​ភណ្ឌ​វប្បធម៌​ ​ត្រូវ​បាន​ទទួលស្គាល់​ជាផ្នែក​មួយ​នៃ​សង្គ្រាម​ដែល​កើតមាន​តាមរយៈ​ការ​កម្ទេច​ខ្មាំងសត្រូវ​ ​និង​ការ​លួច​យក​វត្ថុ​មានតម្លៃ​នានា​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​។​ ​ក្នុងរយៈពេល​ប្រទេសជាតិ​មាន​សន្តិភាព​ ​បេតិកភណ្ឌ​វប្បធម៌​នានា​ត្រូវ​បាន​លួច​ដើម្បី​ដោះដូរ​យក​ប្រាក់​ ​និង​ហេតុផល​អាក្រក់​មួយទៀត​ ​គឺ​ដើម្បី​ផ្គត់ផ្គង់​អង្គភាព​ ​ដូចជា​ខ្មែរក្រហម​ជាដើម​។​ ​

ដើម្បី​ទប់ស្កាត់​សកម្មភាព​នេះ​ ​សហគមន៍​អន្តរជាតិ​បាន​បង្កើត​កិ​ច្ច​ព្រម​ព្រៀម​ជាច្រើន​ ​ក្នុង​គោល​ ​បំណង​ការពារ​បេតិកភណ្ឌ​វប្បធម៌​។​ ​កិច្ច​ព្រមព្រៀង​ទាំងនេះ​ផ្អែកលើ​ជំហរ​ដែល​ថា​ ​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ទាំងអស់​ ​មានតម្លៃ​សម្រាប់​មនុស្សជាតិ​ជា​រួម​។​ ​ហេតុនេះ​ ​គួរតែ​ទទួល​បានការ​ការពារ​។​ ​សន្ធិសញ្ញា​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​ ​ត្រូវ​បាន​លើកឡើង​ដូច​ខាងក្រោម​៖​

(​ក​)​ ​សន្ធិសញ្ញា​ដើម្បី​កិច្ចការ​ការពារ​សម្បត្តិ​វប្បធម៌​នៅក្នុង​ព្រឹត្តិ​ការណ៍​ជម្លោះ​ប្រដាប់​អាវុធ​

សន្ធិសញ្ញា​ដើម្បី​ការពារ​សម្បត្តិ​វប្បធម៌​នៅក្នុង​ព្រឹត្តិ​ការណ៍​ជម្លោះ​ប្រដាប់​អាវុធ​ ​(​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​)​ ​ត្រូវ​បាន​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំ១៩៥៤​ ​ដើម្បី​ការពារ​តំបន់​បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​អំឡុង​ពេល​សង្គ្រាម​។​ ​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតបទៅនឹង​ការ​បំផ្លិច​បំផ្លាញ​ដែល​បាន​កើតមានឡើង​ដោយសារ​សង្គ្រាម​ ​អស់​រយៈពេល​កន្លះ​សតវត្សរ៍​ក្នុង​សតវត្សរ៍​ទី២០​ ​ព្រមទាំង​វិនាសកម្ម​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ទៅលើ​តំបន់​បេតិកភណ្ឌ​វប្បធម៌​។​ ​កិច្ច​ព្រមព្រៀង​ដ៏​មាន​សារៈសំខាន់​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​តាម​លំនាំ​នៃ​ច្បាប់​ដ៏​ចំណាស់​បង្អស់​មួយ​ដូចជា​ ​ក្រម​លី​ប៊ឺ​ ​ដែល​ការពារ​លើ​តំបន់​បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​សហរដ្ឋអាមេរិក​នា​អំឡុង​ពេល​សង្គ្រាមស៊ីវិល​។​ ​សន្និ​សិទ​អន្តរជាតិ​ដទៃទៀត​ដូចជា​កិច្ច​ព្រមព្រៀង​ទីក្រុង​ហេ​ក​ហ្ក៍​ឆ្នាំ១៩០៧​ ​ក៏បាន​លើកឡើង​ដោយសង្ខេប​អំពី​សម្បត្តិ​វប្បធម៌​នៅក្នុង​បរិបទ​នៃ​ការ​ការពារ​យ៉ាង​ធំ​ទូលាយ​ ​ទាក់ទង​នឹង​ទ្រព្យ​សម្បត្តិ​អរិយ្​យ​ធម៌​។​ ​ការ​ការពារ​ពេញលេញ​ថ្មី​មួយ​ទៅលើ​បេតិកភណ្ឌ​វប្បធម៌​ ​ត្រូវ​បាន​ពិចារណា​នៅមុន​ការ​កកើត​នៃ​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ​ ​ក៏ប៉ុន្តែ​ផែនការ​ទាំងនោះ​ត្រូវ​ខកខាន​ដោយសារ​សង្គ្រាមលោក​លើក​ទី២​។​ ​រហូតដល់​ឆ្នាំ១៩៥៤​ ​ជាមួយនឹង​ការ​អនុម័ត​បង្កើត​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​បញ្ហា​បេតិកភណ្ឌ​វប្បធម៌​ត្រូវ​បាន​លើកឡើង​ជាថ្មី​ម្តង​ទៀត​នៅក្នុង​សហគមន៍​អន្តរជាតិ​។​

​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​អាច​ត្រូវ​បំបែកចេញ​ជា៥ផ្នែក​សំ​ខាន់​ៗ​គឺ​៖​ ​(​១​)​និយមន័យ​នៃ​សម្បត្តិ​ ​វប្បធម៌​។​ ​(​២​)​តួនាទី​ក្នុង​ការ​ការពារ​សម្បត្តិ​វប្បធម៌​។​ ​(​៣​)​តួនាទី​ក្នុង​ការគោរព​ដល់​សម្បត្តិ​វប្បធម៌​និង​មិន​ប្រើប្រាស់​សម្បត្តិ​វប្បធម៌​ដើម្បី​បម្រើ​ដល់​គោលបំណង​យោធា​។​ ​(​៤​)​តួនាទី​ក្នុង​ការ​បណ្តុះបណ្តាល​ ​យោធា​ស្តី​ពី​គោលការណ៍​នៃ​សន្ធិសញ្ញា​ ​និង​ ​(​៥​)​តួនាទី​របស់​កងទ័ព​ដែល​ឈ្លានពាន​ដល់​ការ​យកចិត្ត​ទុកដាក់​លើ​សម្បត្តិ​វប្បធម៌​។​ ​

និយមន័យនៃសម្បត្តិវប្បធម៌

សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​គឺជា​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដំបូងបង្អស់​ ​ដែល​បាន​ចែង​អំពី​និយមន័យ​នៃ​ពាក្យ​ ​“​សម្បត្តិ​វប្បធម៌​”​។​ ​និយមន័យ​ដែល​បាន​លើកឡើង​នៅក្នុង​សន្ធិសញ្ញា​នេះ​ ​មាន​វិសាលភាព​ ​និ​ងរួមបញ្ជូល​ទាំង​ចលនទ្រព្យ​និង​អចលនទ្រព្យ​ ​ក៏ដូចជា​តំបន់​ដែល​មាន​តម្កល់​សម្បត្តិ​វប្បធម៌​ ​ដែរ​។​ ​និយមន័យ​ខាងលើ​ក៏បាន​រួមបញ្ចូល​ទាំង​ ​“​ទីតាំង​ដែល​មាន​តម្កល់​សម្បត្តិ​វប្បធម៌​ជាច្រើន​ទៀត​”​ ​ពោល​គឺ​សំដៅលើ​សារមន្ទីរ​ ​បណ្ណាល័យ​ ​និង​កន្លែង​ប្រមូល​ផ្តុំ​សម្បត្តិ​វប្បធម៌​ ​គឺ​ត្រូវ​បានការ​ពារ​ដោយ​អនុសញ្ញា​នេះ​។​ ​

តួនាទីក្នុងការការពារសម្បត្តិវប្បធម៌

នៅក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ ហត្ថលេខីត្រូវតែដាក់ចេញនូវសកម្មភាពសមស្រប ដើម្បីការពារសម្បត្តិវប្បធម៌របស់ខ្លួន។ ក្នុងន័យនេះ ហត្ថលេខីត្រូវផ្លាស់ប្តូរទីតាំងសម្បត្តិវប្បធម៌តាមដែលអាចធ្វើទៅបាន ឬការពារអចលនសម្បត្តិវប្បធម៌ពីហានិភ័យនៃការបំផ្លិចបំផ្លាញ។ បុគ្គលដែលពាក់ព័ន្ធនឹងការការពារសម្បត្តិវប្បធម៌ ត្រូវបានអនុញ្ញាតឲ្យបំពេញតួនាទីរបស់ខ្លួនដោយពុំរងការរំខានពី ព្រឹត្តិការណ៍ឈ្លានពានឡើយ។ លើសពីនេះទៀត កងកម្លាំងដែលមានភារៈកិច្ចការពារសម្បត្តិវប្បធម៌ ត្រូវតែការពារសម្បត្តិវប្បធម៌នៅក្នុងទឹកដីដែលទទួលរងការឈ្លានពាន។ ភារកិច្ចដែលបានលើកឡើងខាងលើនេះ កើតមាននៅពេលប្រទេសដែលជាហត្ថលេខីស្ថិតក្នុងជម្លោះ បើទោះបីជាភាគីមួយឬច្រើនទៀតមិនបានទទួលស្គាល់ជម្លោះនោះក្តី។ តម្រូវការទាំងអស់នេះ ធ្វើឡើងនៅពេលដែលជម្លោះណាមួយមិនស្ថិតក្នុងបែបបទអន្តរជាតិ ខណៈពេលដែលជម្លោះក្នុងស្រុក ក៏ត្រូវបានចងដោយច្បាប់ដែលបានលើកឡើងនេះ។ ប្រទេសហត្ថលេខីចាំបាច់ត្រូវចែកចាយព័ត៌មាននៅក្នុងកិច្ចព្រមព្រៀងនេះ ទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីធ្វើឲ្យគោលការណ៍ទាំងនេះអាចប្រព្រឹត្តទៅបាននៅក្នុងអំឡុងពេលជម្លោះ។ សន្ធិសញ្ញានេះ ក៏ពិចារណាលើការចែករំលែកព័ត៌មានទៅកាន់ប្រជាជនស៊ីវិលដែរ។ ហេតុនេះ “គោលការណ៍ទាំងអស់ត្រូវបានដឹងឮដោយប្រជាជាតិទាំងមូល”។ ហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងហេកហ្ក៍ ត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចដ៏ម៉ឺងមាត់មួយ គឺមិនត្រូវប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ដើម្បីបម្រើដល់គោលបំណងយោធាឡើយ។ ចំណុចនេះស្ថិតនៅ ក្រោមមាត្រា៤ដែលចែងថា ប្រទេសដែលជាប្រទេសហត្ថលេខី មិនត្រូវប្រើប្រាស់សម្បត្តិវប្បធម៌ក្នុងគោលបំណងណាមួយដែលបណ្តាលឲ្យសម្បត្តិទាំងនោះប្រឈមនឹងការខូចខាតឡើយ។

សមាសធាតុចាំបាច់ដែលបង្ហាញអំពីការរំលោភបំពានលើសន្ធិសញ្ញាទីក្រុងហេកហ្ក៍

ដើម្បីបង្ហាញថាសន្ធិសញ្ញាទីក្រុងហេកហ្ក៍ត្រូវបានអនុវត្តន៍ លក្ខខណ្ឌមួយចំនួនត្រូវតែបង្ហាញ។ ដំបូងបង្អស់ គឺត្រូវតែជាជម្លោះប្រដាប់អាវុធ។ ជម្លោះនេះអាចកើតមានក្នុងកម្រិតអន្តជាតិ ឬជម្លោះនៅក្នុងប្រទេសសាម៉ី។ សន្ធិសញ្ញានេះ ក៏នឹងត្រូវអនុវត្តចំពោះកងកម្លាំងឈ្លានពានដែរ។បន្ទាប់មក ត្រូវមានទំនាក់ទំនងគ្នារវាងការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងជម្លោះប្រដាប់អាវុធ ប៉ុន្តែមិនតម្រូវឲ្យមានទំនាក់ទំនងច្បាស់លាស់ពេកទេ រវាងជម្លោះនិងការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ឡើយ ដោយគ្រាន់តែបង្ហាញពីទំនាក់ទំនងធម្មតារវាងហេតុការណ៍ទាំង២។

ករណីលើកលែងចំពោះសន្ធិសញ្ញាទីក្រុងហេកហ្ក៍

ភារកិច្ច​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ក្នុងអំឡុងពេល​សង្គ្រាម​ ​គឺ​អាច​លើកលែង​បាន​ក្នុងករណី​ដែល​ ​“​ភាព​ចំ​បាច់​នៃ​វត្តមាន​របស់​យោធា​”​ ​តម្រូវឲ្យ​មាន​។​ ​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​ពុំ​បាន​លើកឡើង​ថា​ ​“​ភាព​ចាំបាច់​នៃ​វត្តមាន​របស់​យោធា​”​ ​មាន​អត្ថន័យ​យ៉ាងដូច​ម្តេច​ឡើយ​ ​ជាហេតុ​ ​ ​បណ្តាល​ឲ្យ​មិន​មានការ​ចែង​ច្បាស់លាស់​ ​ទាក់ទង​ទៅ​នឹង​ពេលណា​ដែល​ទីតាំង​បេតិកភណ្ឌ​អាច​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​បាន​។​ ​

បទប្បញ្ញត្តិនៃការអនុវត្តន៍

សន្ធិសញ្ញាទីក្រុងហេកហ្ក៍ បានលើកឡើងអំពីបទប្បញ្ញត្តិមួយចំនួនស្តីពីការប្រតិបត្តិតាមសន្ធិសញ្ញានេះ។ ដំបូងបង្អស់ សន្ធិសញ្ញាតម្រូវឲ្យបង្កើតកងកម្លាំងពិសេស ដែលត្រូវបានជ្រើសរើសចេញពីកងកម្លាំងប្រដាប់អាវុធដែលទទួលបានការបណ្តុះបណ្តាលស្តីពីភារកិច្ចការពារសម្បត្តិវប្បធម៌។ បន្ទាប់មក មន្ត្រីយោធាដែលត្រូវបានជ្រើសរើស ត្រូវធ្វើការបណ្តុះបណ្តាលដល់កងកម្លាំងដទៃទៀត ពីវិធីបញ្ចៀសការបំផ្លិចបំផ្លាញលើសម្បត្តិវប្បធម៌ ព្រមទាំងវិធីសាស្ត្រការពារសម្បត្តិវប្បធម៌នៅក្នុងអំឡុងពេលសន្តិភាព។ ក្រោយមកទៀត សន្ធិសញ្ញានេះតម្រូវឲ្យកងកម្លាំងយោធាដាក់ចេញនូវវប្បធម៌នៃការគោរពចំពោះសម្បត្តិវប្បធម៌នៅក្នុងតំណែងរបស់ខ្លួន។ ចំណុចទី៤ រដ្ឋាភិបាលមានកាតព្វកិច្ចផ្លាស់ប្តូរទីតាំងសម្បត្តិវប្បធម៌ដែលស្ថិតក្នុងការគំរាមកំហែងចេញពីការបំផ្លិចបំផ្លាញ ឬបង្កើត ទង់សញ្ញព័ណ៌ខៀវនិងសនៅលើសម្បត្តិវប្បធម៌នោះ។ សញ្ញាសម្គាល់ត្រូវតែបង្ហាញឲ្យបានច្បាស់នៅ លើសម្បត្តិវប្បធម៌។ ជាចុងក្រោយ តួនាទីក្នុងការកាត់ទោសទៅលើអ្នកទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងសម្បត្តិវប្បធម៌ ត្រូវតែអនុវត្ត។

(ខ) កិច្ចព្រមព្រៀងយូណេស្កូ ឆ្នាំ១៩៧០ និង ឆ្នាំ១៩៧២

ខណៈ​ដែល​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​លើកឡើង​អំពី​ការ​ការពារ​សម្បត្តិ​វប្បធម៌​នៅក្នុង​អំឡុង​ពេល​សង្គ្រាម​ ​កិច្ច​ព្រមព្រៀង​យូ​ណេស្កូ​ឆ្នាំ១៩៧០និង​ឆ្នាំ១៩៧២​ ​ក៏បាន​ចែង​ផ្តោត​លើ​ការ​ការពារ​សម្បត្តិ​វប្បធម៌​នៅក្នុង​អំឡុង​ពេល​សន្តិភាព​ដែរ​។​

សន្ធិសញ្ញា​ស្តីអំពី​ ​វិធីសាស្ត្រ​រារាំង​ ​និង​ទប់ស្កាត់​ ​ការនាំចូល​ ​ការនាំចេញ​ ​និង​ការផ្ទេរ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​លើ​សម្បត្តិ​វប្បធម៌​ ​(​សន្ធិសញ្ញា​យូ​ណេស្កូ​ ​ឆ្នាំ១៩៧០​)​

សន្ធិសញ្ញា​របស់​អង្គការ​យូ​ណេស្កូ​ ​ឆ្នាំ១៩៧០​ ​មាន​គោលបំណង​លុបបំបាត់​ទីផ្សារ​ងងឹត​ក្នុង​ការ​ជួញដូរ​វត្ថុបុរាណ​ដែល​ត្រូវ​បាន​លួច​។​ ​សន្ធិសញ្ញា​នេះ​ ​បាន​ដាក់ចេញ​តួនាទី​ជាច្រើន​ដល់​ប្រទេស​ ​ហត្ថលេខី​ ​ដើម្បី​រារាំង​ដល់​ការ​លក់​សម្បត្តិ​វប្បធម៌​។​ ​១​)​ ​នៅក្នុង​មាត្រា២នៃ​សន្ធិសញ្ញា​ ​បាន​ស្នើ​ជា​ផ្លូវការ​ដល់​ប្រទេស​ហត្ថលេខី​ ​ឲ្យ​រារាំង​ការនាំចូល​សម្បត្តិ​វប្បធម៌​នានា​ដោយ​ខុសច្បាប់​ ​តាមរយៈ​ការស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ការនាំចូល​ខុសច្បាប់​ ​និង​បន្ទាប់មក​ ​ធ្វើការ​កែប្រែ​ស្ថានភាព​តាម​ការចាំបាច់​។​ ២​)​ ​មាត្រា៤នៃ​សន្ធិសញ្ញា​ ​បាន​ផ្តល់​ការណែនាំ​ស្តី​ពី​វិធីសាស្ត្រ​ក្នុង​ការកំណត់​ពី​ប្រភព​របស់​សម្បត្តិ​វប្បធម៌​។​ ​មាត្រា​នេះ​បាន​ដាក់ចេញ​វិធីសាស្ត្រ​នានា​ ​ដែល​ប្រទេស​មួយ​អាច​ដាក់បញ្ចូល​វត្ថុ​ណាមួយ​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​បាន​។​ ​ប្រទេស​មួយ​អាច​ចាត់ទុកថា​ ​វត្ថុ​មួយ​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​បាន​ ​លុះត្រាតែ​វត្ថុ​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ​“​ស្នាដៃ​រួមគ្នា​ពិត​ប្រាក​របស់​ប្រជាជន​នៃ​ប្រទេស​នោះ​”​ ​ឬ​ជនជាតិ​បរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​នោះ​ ​ក្នុងអំឡុងពេល​ដែល​វត្ថុ​ត្រូវ​បាន​បង្កើត​ឡើង​។​ ​ប្រទេស​មួយ​អាច​ទាមទារ​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើទឹក​ដី​នៃ​ប្រទេស​មួយទៀត​មកវិញ​បាន​ ​តាមរយៈ​ការ​ឯកភាព​ពី​អាជ្ញាធរ​នៃ​ប្រទេស​ដែល​សម្បត្តិ​នោះ​ត្រូវ​បាន​រក​ឃើញ​។​ ប្រទេស​មួយ​ក៏អាច​អះអាង​ពី​ភាពជា​ម្ចាស់​លើ​សម្បត្តិ​វប្បធម៌​ណាមួយ​ ​ដែល​ត្រូវ​បាន​ទិញ​យក​ដោយ​ស្របច្បាប់​ ​តាមរយៈ​ ​“​ការដោះដូរ​ដែល​មានការ​យល់ស្រប​ដោយស្ម័គ្រចិត្ត​”​។​

៣​)​ ​មាត្រា៤លើកឡើង​ថា​ ​ដើម្បី​អាច​ឲ្យ​សម្បត្តិ​វប្បធម៌​ណាមួយ​អាច​លក់​បាន​ដោយ​ស្របច្បាប់​ ​សម្បត្តិ​វប្បធម៌​នោះ​ត្រូវតែ​មាន​ឯកសារ​បញ្ជាក់​អំពី​ប្រភព​ដើម​។​ ​អ្នកនាំ​ចូល​សម្បត្តិ​វប្បធម៌​ទាំងឡាយ​ណា​ដែល​ពុំ​មាន​ឯកសារ​ជាក់លាក់​ ​អ្នកនោះ​អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​។​

​៤​)​ ​មាត្រា៧​ ​តម្រូវឲ្យ​ប្រទេស​ហត្ថលេខី​ហាមឃាត់​លើ​ការនាំចូល​សម្បត្តិ​វប្បធម៌​ដែល​កើត​ចេញពី​ចោរកម្ម​។​ ​ផ្នែក​(​ខ១​)​នៃ​មាត្រា៧បាន​ចែង​ច្បាស់​ពី​ការ​ហាមឃាត់​ដាច់ខាត​ចំពោះ​ការនាំចូល​សម្បត្តិ​វប្បធម៌​ដែល​បាន​លួច​ចេញពី​ទីតាំង​សាសនា​ឬ​វប្បធម៌​។​ ​ប្រទេស​ហត្ថលេខី​ ​ត្រូវតែ​បញ្ជូន​សម្បត្តិ​វប្បធម៌​ត្រឡប់ទៅ​ប្រទេស​ដើម​វិញ​ ​ប្រសិនបើ​សម្បត្តិ​វប្បធម៌​នោះ​ត្រូវ​បាន​លួច​យក​ ​និង​នាំចូល​ដោយ​ខុសច្បាប់​ ​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​។

សន្ធិសញ្ញា​ស្តី​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ​ពិភពលោក​ ​និង​បេតិកភណ្ឌ​វប្បធម៌​ ​(​សន្ធិសញ្ញា​យូ​ណេស្កូ​ ​ឆ្នាំ១៩៧២​)​

សន្ធិសញ្ញាយូណេស្កូឆ្នាំ១៩៧២ ដើរតួនាទីជាឆ្អឹងខ្នងទ្រទ្រង់ដល់ច្បាប់អន្តរជាតិបែបទំនើបស្តីពីបេតិកភណ្ឌវប្បធម៌។ ផ្អែកជាមូលដ្ឋានលើសន្ធិសញ្ញាយូណេស្កូឆ្នាំ១៩៧០ សន្ធិសញ្ញាថ្មីនេះបង្កើនការការពារលើទីតាំងបេតិកភណ្ឌវប្បធម៌នៅក្នុងអំឡុងពេលសន្តិភាព។ កិច្ចព្រមព្រៀងនេះបានស្នើជាផ្លូវការដល់ប្រទេសហត្ថលេខី ឲ្យកំណត់វត្ថុណាមួយនៅក្នុងដែនដីរបស់ខ្លួន ថាជាសម្បត្តិវប្បធម៌។ ប្រទេសហត្ថលេខី ប្តេជ្ញាចាត់វិធានការការពារសម្បត្តិវប្បធម៌ដែលបានកំណត់ទាំងនោះ ពីការខូចខាតនានាដែលអាចកើតមាន។ កិច្ចព្រមព្រៀងនេះក៏ស្នើជាផ្លូវការដល់សហគមន៍អន្តរជាតិឲ្យផ្តល់ជាធន ធានដើម្បីការពារតំបន់បេតិកភណ្ឌវប្បធម៌ដែរ។

ដើម្បីសម្រេចបានគោលបំណងខាងលើ កិច្ចព្រមព្រៀងនេះបានដាក់ចេញតម្រូវការ៥ចំណុច រួមមាន៖ (១) រួមបញ្ចូលការការពារសម្បត្តិវប្បធម៌ទៅក្នុងកម្មវិធីឬផែនការនានា សម្រាប់សហគមន៍ក្នុងស្រុក។ (២) បង្កើតសេវាកម្មការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌។ (៣) ធ្វើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រនិងបច្ចេកទេស ដើម្បីឲ្យរដ្ឋាភិបាលអាចទប់ទល់នឹងភយន្តរាយដែលគំរាមកំហែងដល់បេតិកភណ្ឌវប្បធម៌។ (៤) ដាក់ចេញវិធីសាស្ត្រសមស្របក្នុងការកំណត់ ការពារ និងផ្លាស់ទីតាំងបេតិកភណ្ឌវប្បធម៌ និង (៥) បង្កើតមជ្ឈមណ្ឌលថ្នាក់ជាតិនិងតំបន់ ដើម្បីបណ្តុះបណ្តាលអំពីការអភិរក្សបេតិកភណ្ឌវប្បធម៌។

កិច្ចព្រមព្រៀងនេះបង្កើតឲ្យមាន “គណៈកម្មការបេតិកភណ្ឌពិភពលោក” ដែលត្រូវបានចាត់តាំងឲ្យកត់ត្រាបញ្ជីសម្បត្តិវប្បធម៌នានា ដើម្បីបង្កើតបានជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ បញ្ជីនេះត្រូវបានដាក់ឈ្មោះថាបញ្ជីបេតិកភណ្ឌពិភពលោក។ នៅពេលដែលសម្បត្តិវប្បធម៌ណាមួយត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្បត្តិវប្បធម៌នោះមានលក្ខណៈសម្បត្តិសមស្របក្នុងការទទួលបានជំនួយនិងការការពារពីអន្តរជាតិ។ ជំនួយនេះអាចស្ថិតក្នុងទម្រង់ជាជំនួយផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាលបុគ្គលិកឬអ្នកជំនាញដែលទទួលខុសត្រូវផ្ទាល់លើការការពារនិងការផ្លាស់ទីតាំង ការផ្តល់ឧបករណ៍ចាំបាច់ អ្នកជំនាញគ្រប់គ្រងលើការងារអភិរក្ស និងការស្រាវជ្រាវអំពីវិធីសាស្ត្រអភិរក្សបេតិកភណ្ឌវប្បធម៌។ កិច្ចព្រមព្រៀងនេះ ក៏ស្នើដល់ភាគីជាតិឲ្យដាក់បញ្ចូលកម្មវធីអប់រំ និងព័ត៌មានដើម្បី “ពង្រឹងការយល់ដឹង និងការគោរពពីសំណាក់ប្រជាជនខ្លួន លើបេតិកភណ្ឌវប្បធម៌និងធម្មជាតិ”។

 

(​គ​)​ ​សន្ធិសញ្ញា​យូ​នី​ឌ្រ័​ត​ ​(​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​បង្រួបបង្រួម​ប្រព័ន្ធ​ច្បាប់ឯកជន​)​ ​ស្តី​ពី​ការ​លួច​ឬ​ការនាំចេញ​សម្បត្តិ​វប្បធម៌​

យូ​នី​ឌ្រ័​ត​ ​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ ​ដែល​ប្តេជ្ញា​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ច្បាប់ឯកជន​របស់​ប្រទេស​នី​មួយ​ៗ​ ​ដើម្បី​បង្កើត​ជា​ទម្រង់​ច្បាប់អន្តរជាតិ​។​ ​ឆ្លើយតបទៅនឹង​បេសកកម្ម​នេះ​ ​នៅក្នុង​ឆ្នាំ១៩៩៥​ ​យូ​នី​ឌ្រ័​ត​ ​បាន​ធ្វើ​សេចក្តី​ព្រាង​នៃ​សន្ធិសញ្ញា​មួយ​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​ព្រមព្រៀង​ដែល​មានស្រាប់​ ​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​។​ ​សន្ធិសញ្ញា​យូ​នី​ឌ្រ័​ត​ ​ស្តី​ពី​ការ​លួច​ឬ​ការនាំចូល​សម្បត្តិ​វប្បធម៌​ដោយ​ខុសច្បាប់​ ​ផ្អែកលើ​សន្ធិសញ្ញា​យូ​ណេស្កូ​ឆ្នាំ១៩៧០​ ​បាន​ផ្តល់​នូវ​ការ​ការពារ​ដ៏​មាន​ឥទ្ធិពល​ជាង​មុន​លើ​បេតិកភណ្ឌ​វប្បធម៌​។​ ​

សន្ធិសញ្ញា​នេះ​ ​តម្រូវឲ្យ​មានការ​ប្រគល់​ត្រឡប់មកវិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ណាមួយ​ ​ទោះបីជា​សម្បត្តិ​បេតិកភណ្ឌ​នោះ​ ​ត្រូវ​បាន​ទិញ​ដោយ​មិនបាន​ដឹង​អំពី​ប្រភព​ច្បាស់លាស់​ក៏ដោយ​។​ ​ប្រសិនបើ​សម្បត្តិ​បេតិកភណ្ឌ​ណាមួយ​ត្រូវ​បាន​កំណត់​ថា​ ​ជា​សម្បត្តិ​បេតិកភណ្ឌ​ដែល​ត្រូវ​បាន​លួច​ ​អ្នកទិញ​ត្រូវ​ប្រគល់​សម្បត្តិ​បេតិកភណ្ឌ​នោះ​ត្រឡប់​មកកាន់​ប្រទេស​ជា​ម្ចាស់​វិញ​។​ ​គោលបំណង​នៃ​ច្បាប់​នេះ​ ​គឺ​ដើម្បី​បង្ខំឲ្យ​អ្នកទិញ​វត្ថុបុរាណ​ទាំងអស់​ធានា​ថា​ ​វត្ថុបុរាណ​ដែល​ខ្លួន​បាន​ទិញ​ត្រូវ​បាន​លក់​ដោយ​ស្របច្បាប់​។​ ​ប្រសិនបើ​វត្ថុបុរាណ​ណាមួយ​ត្រូវ​បាន​លក់​ឲ្យ​ដោយ​ខុសច្បាប់​ ​អ្នកទិញ​ត្រូវ​តម្រូវឲ្យ​ផ្ញើ​វត្ថុ​នោះ​ទៅកាន់​ប្រទេស​ជា​ម្ចាស់​វិញ​។​ ​

ការ​ទូទាត់​សង​ថ្លៃ​ទិញ​សម្បត្តិ​បេតិកភណ្ឌ​នោះ​ ​មិន​ត្រូវ​បាន​ធានា​ថា​ ​ស្ថិតនៅ​ក្រោម​សន្ធិសញ្ញា​នេះ​ទេ​។​ ​ដើម្បីឲ្យ​អ្នកទិញ​ទទួល​បាន​សំណង​ចំពោះ​ការ​បាត​បង់​សម្បត្តិ​វប្បធម៌​ដែល​ខ្លួន​បាន​ទិញ​ ​អ្នក​ ​នោះ​ត្រូវ​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់​នៅមុន​ពេល​ដែល​ខ្លួន​សម្រេចចិត្ត​ទិញ​។​ ​ប្រសិនបើ​មិន​ដូច្នេះ​ទេ​ ​ផ្អែក​តាម​កិច្ច​ព្រមព្រៀង​នេះ​ ​សម្បត្តិ​វប្បធម៌​ដែល​ត្រូវ​លួច​នឹង​ត្រូវ​បញ្ជូន​ត្រឡប់ទៅ​កាន់​ប្រទេស​ជា​ម្ចាស់​ដោយ​ពុំ​មាន​សំណង​។​ ​

(​ឃ​)​ ​អនុស្សារ​ណៈ​នៃ​ការយោគយល់​រវាង​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​កម្ពុជា​

នៅក្នុង​ឆ្នាំ២០០៣​ ​សហរដ្ឋអាមេរិក​និង​ប្រទេស​កម្ពុជា​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការនាំចូល​សម្បត្តិ​វប្បធម៌​ទៅកាន់​សហរដ្ឋអាមេរិក​។​ ​សហរដ្ឋអាមេរិក​បាន​យល់ព្រម​បង្កើត​ជា​បញ្ជី​មួយ​ ​(​ហៅថា​បញ្ជី​កំណត់​)​ ​ស្តី​ពី​វត្ថុបុរាណ​ខ្មែរ​ដែល​ត្រូវ​ហាមឃាត់​ក្នុង​ការនាំចូល​ទៅកាន់​សហរដ្ឋអាមេរិក​។​ ​កិច្ច​ព្រមព្រៀង​នេះ​ ​ត្រូវ​បាន​ចុះហត្ថលេខា​យោងទៅតាម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ ​ហៅថា​សន្ធិសញ្ញា​ស្តី​ពី​ច្បាប់​អនុវត្ត​លើ​សម្បត្តិ​វប្បធម៌​ ​ដោយ​បាន​កំណត់​ថា​ ​ការនាំចូល​វត្ថុបុរាណ​ដែល​មាននៅ​ក្នុង​បញ្ជី​កំណត់​និង​ពុំ​មាន​ឯកសារ​សមស្រប​ទេ​ ​គឺ​បំពាន​ទៅ​នឹង​ច្បាប់​សហ​អាមេរិក​។​ ​សហរដ្ឋអាមេរិក​ ​បាន​យល់ព្រម​ប្រគល់​វត្ថុ​ទាំងឡាយ​ដែល​បាន​ចុះ​នៅក្នុង​បញ្ជី​កំណត់​ ​និង​ពុំ​មាន​ឯកសារ​សមស្រប​ ​ត្រឡប់​មក​ឲ្យ​កម្ពុជា​វិញ​។​ ​[៩០]

ចំណែក​ភាគី​កម្ពុជា​ ​បាន​យល់ព្រម​ដោះដូរ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​មួយចំនួន​នៅ​ឯ​បរទេស​ ​សម្រាប់​តាំង​បង្ហាញ​ជា​សាធារណៈ​ ​ដោយសន្មត​ថា​ការដោះដូរ​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​បេតិកភណ្ឌ​វប្បធម៌​ឡើយ​។​ ​កម្ពុជា​ក៏បាន​យល់ព្រម​បណ្តុះបណ្តាល​បុគ្គលិក​សារមន្ទីរ​និង​បុរាណ​វិទូ​របស់​ខ្លួន​ ​អំពី​វិធីសាស្ត្រ​ថែរក្សា​និង​តាំង​បង្ហាញ​បេតិកភណ្ឌ​វប្បធម៌​។​ ​លើស​ពីនេះ​ទៀត​ ​កម្ពុជា​នឹង​បង្កើត​ផែនការ​គ្រប់គ្រង​លើ​តំបន់​និង​បូជនីយដ្ឋាន​ជាតិ​របស់​ខ្លួន​ ​ព្រមទាំង​អប់រំ​ប្រជាជន​នៅក្នុង​ប្រទេស​ឲ្យ​ផ្តល់​តម្លៃ​ដល់​តំបន់​ទាំងនោះ​។​ ​កិច្ច​ព្រមព្រៀង​ ​ក៏បាន​តម្រូវឲ្យ​ប្រទេស​កម្ពុជា​ធ្វើការ​ដោះស្រាយ​អំពើពុករលួយ​ផ្ទៃក្នុង​ ​ដើម្បី​ធ្វើឲ្យ​ការអនុវត្ត​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ដែល​មានស្រាប់​ ​ប្រព្រឹត្តទៅ​ដោយ​ប្រសើរ​។​ ​កិច្ច​ព្រមព្រៀង​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា​ ​ប្រទេស​កម្ពុជា​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេសជិតខាង​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​លំហូរ​វត្ថុបុរាណ​នៅ​តាម​ព្រំដែន​។​ ​

កិច្ច​ព្រមព្រៀង​នេះ​មាន​សុពលភាព៥ឆ្នាំ​។​ ​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​បន្ត​នៅក្នុង​ឆ្នាំ២០១៣​ ​ហើយ​បន្ត​ម្តង​ទៀត​នៅក្នុង​ខែកញ្ញា​ ​ឆ្នាំ២០១៨​។​ ​

ច្បាប់កម្ពុជា

(ក) សម័យអាណានិគមបារាំង

     ការ​ចាត់​វិធាន​ដំបូងបង្អស់​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ ​ធ្វើឡើង​ដោយ​បារាំង​ក្នុង​ឆ្នាំ១៨៩៨​ ​ដោយ​បង្កើត​ឲ្យ​មាន​គណៈប្រតិភូ​ផ្នែក​បុរាណវិទ្យា​អចិន្ត្រៃយ៍​នៃ​តំបន់​ឥណ្ឌូចិន​។​ ​ក្រោយមក​ក៏​ប្តូរ​ឈ្មោះ​ទៅជា​វិទ្យាស្ថាន​បារាំង​ជាន់ខ្ពស់​ផ្តោត​លើ​អាស៊ី​បូព៌ា​ ​(​អ៊ី​អេ​ហ្វ​អ៊ី​អូ​)​ ​នៅក្នុង​ ​“​បទ​ប្ប​ញ្ញ​តិ​បញ្ជា​ដល់​គណៈប្រតិភូ​ផ្នែក​បុរាណវិទ្យា​នៃ​តំបន់​ឥណ្ឌូចិន​”​។​ ​តួនាទី​របស់​គណៈប្រតិភូ​ ​មាន​បី​ផ្នែក​ ​ ​សំ​ខាន់​ៗ​គឺ​៖​ ​ទី១​)​ ​ដាក់ចេញ​“​ការស្រាវជ្រាវ​បែប​ភាសាវិទ្យា​ ​និង​បុរាណវិទ្យា​នៅក្នុង​ឧបទ្វីប​ឥណ្ឌូចិន​”​។​ ​ទី២​)​ ​“​លើកកម្ពស់​ការយល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ ​បូជនីយដ្ឋាន​ ​និង​វត្ថុ​សិល្បៈ​នៅក្នុង​តំបន់​ឥណ្ឌូចិន​”​ ​និង​ទី៣​)​ ​“​រួមចំណែក​ក្នុង​ការសិក្សា​ស្រាវជ្រាវ​អំពី​សាសនា​ ​និង​អរិយធម៌​នៅក្នុង​ប្រទេសជិតខាង​ ​ដូចជា​ប្រទេស​ឥណ្ឌា​ ​ប្រទេស​ចិន​ ​និង​ប្រទេស​ម៉ាឡេស៊ី​”​។​ ​ខណៈ​ដែល​ ​អ៊ី​អេ​ហ្វ​អ៊ី​អូ​ ​មាន​តួនាទី​ការពារ​វត្ថុបុរាណ​ទាំងអស់​នៅក្នុង​ឧបទ្វីប​ឥណ្ឌូចិន​ ​វិទ្យាស្ថាន​នេះ​ត្រូវ​បាន​ចាត់តាំង​ជាពិសេស​ឲ្យ​អភិរក្ស​ប្រាសាទអង្គរវត្ត​នៅក្នុង​ឆ្នាំ១៩០៧​ ​ដោយ​បង្កើត​ឲ្យ​មាន​អភិរក្ស​ដ្ឋាន​អង្គរ​។​ ​

     នៅក្នុង​ឆ្នាំ១៩០០​ ​រដ្ឋាភិបាល​អាណានិគម​បារាំង​ ​បាន​ចាប់ផ្តើម​ចាត់​ថ្នាក់​និង​ចុះបញ្ជី​លើ​បេតិកភណ្ឌ​វប្បធម៌​ ​ដោយ​ឲ្យ​និយមន័យ​ថា​ជា​សម្បត្តិ​ដែល​ត្រូវ​អភិរក្ស​ ​និង​បម្រើ​ប្រយោជន៍​សាធារណៈ​តាមរយៈ​តម្លៃ​ប្រវត្តិសាស្ត្រ​ឬ​តម្លៃ​សិល្បៈ​។​ ​កាលពី​ដំបូង​ ​ការអនុវត្ត​ច្បាប់​បានការ​ពារ​វត្ថុបុរាណ​ពី​ការ​ជួញដូរ​ខុសច្បាប់​ ​លើកលែងតែ​អ្នកនាំ​ចេញ​វត្ថុបុរាណ​ទាំងឡាយ​ទទួល​បានការ​អនុញ្ញាត​ពីអ​ភិបាល​ជាន់ខ្ពស់​ប៉ុណ្ណោះ​។​ ​បន្ទាប់មក​នៅក្នុង​ឆ្នាំ១៩២៣​ ​ការ​រឹត​បន្តឹង​លើ​ការផ្ទេរ​កម្មសិទ្ធិ​នៃ​សម្បត្តិ​វប្បធម៌​ ​ហាក់ដូចជា​មាន​ភាព​ធូររលុង​។​ ​ចំណែក​វត្ថុ​ទាំងឡាយ​ណា​ដែល​រដ្ឋាភិបាល​អាណានិគម​បារាំង​ជឿជាក់​ថា​ ​មិន​មានប្រយោជន៍​សម្រាប់​ការស្រាវជ្រាវ​ឬមិន​មាន​លក្ខណៈ​សម្បត្តិ​សិល្បៈ​ ​ដូចជា​វត្ថុ​ដែល​សារមន្ទីរ​ ​ឬ​សាធារណជន​មិន​មានបំណង​រក្សាទុក​ ​អាច​ត្រូវ​អនុញ្ញាត​ឲ្យ​លក់​បាន​។​ ​ថវិកា​ទទួល​បាន​ពី​ការ​លក់​ត្រូវ​ប្រគល់​ជូន​អភិរក្ស​ដ្ឋាន​អង្គរ​។​ ​នៅក្នុង​ឆ្នាំ១៩២៤​ ​បារាំង​បាន​រឹត​បន្តឹង​ការគ្រប់គ្រង​របស់​ខ្លួន​លើ​បេតិកភណ្ឌ​របស់​កម្ពុជា​ ​ដោយ​បង្កើត​ជា​ប្រព័ន្ធ​ចាត់​ថ្នាក់លើ​អគារ​ប្រវត្តិសាស្ត្រ​នៅក្នុង​តំបន់​បារាំង​-​ឥណ្ឌូចិន​ ​និង​កំណត់​ថា​វត្ថុបុរាណ​ប្រវត្តិសាស្ត្រ​ណាមួយ​ដែល​ ​“​ជា​កម្មសិទ្ធិ​”​ ​របស់​បារាំង​។

នៅក្នុង​ឆ្នាំ១៩៥៣​ ​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​ ​ក៏ប៉ុន្តែ​តំបន់​អង្គរ​នៅតែ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់​បារាំង​ដដែល​។​ ​តាមរយៈ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ធ្វើឡើង​នៅក្នុង​ឆ្នាំ១៩៥៦​ ​អ៊ី​អេ​ហ្វ​អ៊ី​អូ​ ​និង​រដ្ឋាភិបាល​កម្ពុជា​ ​មានអំណាច​រួម​លើ​អភិរក្ស​ដ្ឋាន​អង្គរ​ ​ដែល​នៅតែ​មាន​តួនាទី​ស្រាវជ្រាវ​និង​ថែទាំ​វត្ថុបុរាណ​។​ ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​បន្ត​ជាថ្មី​ម្តង​ទៀត​នៅក្នុង​ឆ្នាំ១៩៦៧​ ​ក៏ប៉ុន្តែ​បាន​អស់​ ​សុពលភាព​ទៅវិញ​នៅក្នុង​ឆ្នាំ១៩៦៩​ ​បន្ទាប់ពី​ប្រទេស​កម្ពុជា​និង​ប្រទេស​បារាំង​ពុំ​បាន​បន្ត​កិច្ច​ព្រមព្រៀង​ជាថ្មី​ទៀត​។​ ​កិច្ច​ព្រមព្រៀង​ ​ក៏ដូចជា​ច្បាប់​គ្រប់គ្រង​បន្សល់​ពី​ទសវត្សរ៍​ឆ្នាំ១៩២០​ ​មិន​ត្រូវ​បាន​អនុវត្តន៍​ទេ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០​ ​គឺ​ក្នុង​អំឡុង​សម័យកាល​សង្គ្រាមស៊ីវិល​ ​និង​របប​ខ្មែរក្រហម​។​

     ទោះបីជា​ច្បាប់​ទាំងនេះ​លែង​មានប្រសិទ្ធភាព​ក្តី​ ​ក៏​ច្បាប់​ទាំងនេះ​បាន​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​ដល់​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​សម័យ​ទំនើប​។​ ​ច្បាប់​បេតិកភណ្ឌ​វប្បធម៌​សម័យ​ទំនើប​ ​មាន​ ​ឬ​សគ​ល់​ចេញពី​ច្បាប់​ដែល​ដាក់ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​អាណានិគម​បារាំង​ ​ដោយ​ដកស្រង់​យក​ការចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​ ​និង​តួនាទី​ក្នុង​ការប្រកាស​អំពី​ការស្រាវជ្រាវ​បែប​វប្បធម៌​។​ ​ច្បាប់​ថ្មីនេះ​ ​បង្កើត​ឲ្យ​មាន​សេវាកម្ម​អភិរក្ស​សម្រាប់​ប្រាសាទអង្គរវត្ត​ ​និង​សារមន្ទីរ​ជាតិ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ទោះបីជា​យ៉ាងណា​ក្តី​ ​ច្បាប់​ថ្មីនេះ​ក៏បាន​អនុញ្ញាត​សម្រាប់​ការ​ធ្វើ​ចរាចរ​ដោយ​ស្របច្បាប់​លើ​វត្ថុបុរាណ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង​ដែរ​។​

(ខ) សម័យសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម

     ​នៅក្នុង​ឆ្នាំ១៩៦៥​ ​នាយកដ្ឋាន​អប់រំ​និង​វិចិត្រ​សិល្បៈ​ជាតិ​កម្ពុជា​ ​បាន​ចេញ​“​សេចក្តី​សង្ខេប​និង​ដែន​កំណត់​នៃ​ច្បាប់​ស្តី​ពី​ការចាត់ថ្នាក់​ ​ការ​អភិរក្ស​ ​និង​ការ​ការពារ​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​”​។​ ​ច្បាប់​នេះ​រួមមាន​យន្តការ​នៃ​ការចាត់ថ្នាក់​ ​និង​ចុះបញ្ជី​សម្បត្តិ​ប្រវត្តិសាស្ត្រ​ដែល​រួមបញ្ចូល​ ​“​វត្ថុ​បុរេប្រវត្តិ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​សំណង់​បុរាណ​ដែល​នៅសល់​ ​ឬ​កំណាយ​ដែល​ជា​វត្ថុបុរាណ​ ​វត្ថុ​សិល្បៈ​ ​វត្ថុ​បែប​បុរាណវិទ្យា​ ​ឬវត្ថុ​សាសនា​”​ ​ដោយ​ការ​ការពារ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បម្រើ​ដល់​ប្រយោជន៍​ប្រ​វត្ថិ​សាស្ត្រ​និង​សិល្បៈ​ជា​សាធារណៈ​។​ ​

     អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​នៅមុន​ពេល​មាន​វត្តមាន​នៃ​ច្បាប់​របស់​អាណានិគម​បារាំង​ ​ ​រដ្ឋាភិបាល​អាណានិគម​បារាំង​បាន​កំណត់​ថា​ ​បេតិកភណ្ឌ​ណាមួយ​ជា​កម្មសិទ្ធិ​របស់​បារាំង​ ​ខណៈ​ច្បាប់​របស់​កម្ពុជា​បែប​ទំនើប​បាន​ប្រកាស​ថា​រាល់​អចលនវត្ថុ​បុរាណ​ ​និង​ចលនវត្ថុ​បុរាណ​ទាំងឡាយ​ណា​ដែល​បាន​រក​ឃើញ​ពី​ការស្រាវជ្រាវ​នា​ពេល​អនាគត​ ​គឺជា​កម្ម​សិទ្ធ​របស់​សា​ធា​ណៈ​។​ ​ច្បាប់​នេះ​ពុំ​បាន​ប្រកាស​អំពី​ភាពជា​ម្ចាស់​កម្មសិទ្ធិ​លើ​វត្ថុបុរាណ​ទេ​។​ ​ផ្ទុយទៅវិញ​ ​រាល់​វត្ថុបុរាណ​ទាំងអស់​ដែល​មាននៅ​លើ​ឬ​កប់​នៅក្នុង​ដី​នៃ​អចលន​សម្បត្តិ​នៅក្នុង​សហគមន៍​ឬ​អង្គភាព​ច្បាប់​ណាមួយ​ ​នៅតែ​ជា​សម្បត្តិ​នៃ​តំបន់​នោះ​។​ ​

     យោង​តាមច្បាប់​បែប​ទំនើប​ ​រដ្ឋាភិបាល​រក្សាសិទ្ធិ​ក្នុង​ការ​ទទួលយក​ជាមុន​ ​តាមរយៈ​ការ​ជូនដំណឹង​ទៅកាន់​ម្ចាស់​វត្ថុ​ ​ក៏ប៉ុន្តែ​ការផ្ទេរ​សិទ្ធិ​នឹង​មិន​ប្រព្រឹត្តិ​ទៅ​ដោយ​ស្វ័យប្រវត្តិ​ទេ​។​ ​ផ្ទុយទៅវិញ​ ​នៅពេល​ដែល​ប្រជាជន​រក​ឃើញ​វត្ថុបុរាណ​នៅ​លើ​ទីតាំង​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ​អ្នកនោះ​ត្រូវ​ជូនដំណឹង​ដល់​ ​“​អាជ្ញាធរ​មានសមត្ថកិច្ច​នៅ​ក្បែរ​បំផុត​។​ ​បើ​មិន​ដូច្នេះ​ទេ​ ​នឹង​ត្រូវ​ប្រឈម​វិធានការ​ផ្លូវច្បាប់​ពីសំណាក់​រាជរដ្ឋាភិបាល​”​។​ ​ប្រសិនបើ​វត្ថុបុរាណ​ត្រូវ​បាន​រក​ឃើញ​ ​រាជរដ្ឋាភិបាល​អាច​ដាក់​បណ្ដឹង​ដកហូត​កម្មសិទ្ធិ​ពី​ម្ចាស់ដី​បាន​ ​ឬ​រាជរដ្ឋាភិបាល​អាច​ក្លាយជា​ម្ចាស់​លើ​សម្បត្តិ​វប្បធម៌​នោះ​ ​ប្រសិនបើ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ស្នើ​នៅក្នុង​អំឡុង​ពេល៦ខែ​លើ​វត្ថុបុរាណ​ដែល​បាន​រក​ឃើញ​ ​និង​ផ្តល់​សំណង​ដល់​ម្ចាស់​។​ ​

     ជាទូទៅ ពុំមានការកែតម្រូវ ការបំផ្លាញ ឬការលក់ដូរសម្បត្តិវប្បធម៌ អាចប្រព្រឹត្តទៅបាន ដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលឡើយ។ ស្នាដៃសិល្បៈដែលបង្កើតឡើងនៅមុនសតវត្សរ៍ទី១៩ អាចនាំចេញទៅក្រៅប្រទេសកម្ពុជាបាន លុះត្រាតែរាជរដ្ឋាភិបាល ឬប្រតិភូដែលបានចាត់តាំងជាពិសេស បានផ្តល់សិទ្ធិឲ្យនាំចេញ។ ការទិញវត្ថុបុរាណធ្វើឡើងតាមរយៈការផ្ទេរកម្មសិទ្ធិ ឬការលក់ដោយគ្មានការអនុញ្ញាត ត្រូវចាត់ទុកជាមោឃៈ “មោឃភាព ឬបណ្ដឹងទាមទារ អាចនឹងធ្វើឡើងនៅគ្រប់ពេលដោយរាជរដ្ឋាភិបាល ឬប្រតិភូរបស់រាជរដ្ឋាភិបាល ក៏ដូចជាម្ចាស់ដើម”។ បន្ថែមលើសពីនេះទៅទៀត “នៅពេលដែលការផ្ទេរកម្មសិទ្ធិដោយខុសច្បាប់ ត្រូវបានប្រព្រឹត្តឡើងដោយសហគមន៍ឬអង្គភាពច្បាប់សាធារណៈ ឬឯកជន បណ្ដឹងតវ៉ាលើការខូចខាតអាចនឹងធ្វើឡើងក្នុងនាមរាជរដ្ឋាភិបាល និងដើម្បីជាប្រយោជន៍ដល់ការចំណាយថវិកាជាតិ”។ ទាំងអ្នកទិញដំបូង ឬអ្នកទិញបន្ត ត្រូវប្រគល់សម្បត្តិវប្បធម៌មកវិញ។ ច្បាប់នេះមានសារៈសំខាន់ជាពិសេស ដោយសារតែច្បាប់នេះត្រូវបានអនុ ម័តចុងក្រោយបង្អស់ នៅពេលមានការកកើតរបប លន់ នល់ និងរបបខ្មែរក្រហម។ ក្នុងនាមជាស្ថាប័នច្បាប់ រាជរដ្ឋាភិបាលអាចឃាត់ខ្លួនអ្នកបំផ្លាញ ឬអ្នកលក់វត្ថុបុរាណដែលធ្វើឡើងនៅក្នុងអំឡុងសម័យកាលនេះ។

(គ) កិច្ចការការពារបេតិកភណ្ឌវប្បធម៌ក្នុងជំនាន់អ៊ុនតាក់

     កិច្ចការ​ការពារ​បេតិកភណ្ឌ​របស់​កម្ពុជា​នៅក្នុង​ប្រទេស​ដំបូងបង្អស់​បន្ទាប់ពី​របប​ខ្មែរក្រហម​ ​នៅក្នុង​មាត្រា​ទី៤៤និង៥១​ ​ត្រង់​ក​ឋា​ខណ្ឌ​ដែល​ចែង​ទាក់ទង​នឹង​ ​“​យន្តការ​តុលាការ​និង​ច្បាប់ព្រហ្មទណ្ឌ​ ​និង​យន្ត​ការ​ចំា​បាច់​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​អំឡុង​ពេល​អន្តរកាល​”​ ​ត្រូវ​បាន​ប្រកាសឲ្យប្រើ​ប្រាស់​ដោយ​អាជ្ញាធរ​អន្តរកាល​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ​(​ហៅ​កាត់​ថា​ ​អ៊ុន​តាក់​)​។​ ​អ៊ុន​តាក់​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ១៩៩១​ ​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​ ​និង​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កើតមាន​នៅក្នុង​ជម្លោះ​កម្ពុជា​ ​ព្រមទាំង​បង្កើត​រដ្ឋាភិបាល​អន្តរកាល​រវាង​កងកម្លាំង​ឈរជើង​វៀតណាម​ ​និង​រដ្ឋាភិបាល​កម្ពុជា​។​ ​អ៊ុន​តាក់​ ​គឺជា​អ្នកគ្រប់គ្រង​លើ​អង្គភាព​បោះឆ្នោត​ជាន់ខ្ពស់​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ១៩៩៣​ ​ដោយ​បាន​លើកយក​ច្បាប់​សម័យ​ទំនើប​ ​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនា​ ​សម្ព័ន្ធ​របស់​កម្ពុជា​ ​និង​ប្រឆាំង​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​។​ ​តាមរយៈ​ការ​លើកយក​ច្បាប់​ទំនើប​នេះ​ ​អ៊ុន​តាក់​បាន​បង្កើត​ជា​ក្រមច្បាប់​ព្រហ្មទណ្ឌ​ថ្មី​មួយ​ ​ផ្អែកលើ​ក​ឋា​ខណ្ឌ​ដែល​ចែង​នៅក្នុង​កិច្ច​ព្រមព្រៀង​។​ ​ក​ឋា​ខណ្ឌ​នេះ​ ​បាន​បង្កើត​ជា​វិធានការ​យន្តការ​តុលាការ​ ​និង​ជូនដំណឹង​អំពី​ឧក្រិដ្ឋ​កម្ម​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អ៊ុន​តាក់​ ​ដោយ​រួមបញ្ចូល​នូវ​បទមជ្ឈិម​ចំនួន​ពីរ​គឺ​ ​មាត្រា៤៤​ ​“​ការ​បំពារបំពាន​លើ​សម្បត្តិ​វប្បធម៌​”​ ​និង​មាត្រា៥១​ ​“​ការ​ទទួលយក​និង​បិទបាំង​វត្ថុ​ចោរកម្ម​”​។​ ​

     មាត្រា៤៤​ ​ចែង​អំពី​កិច្ចការ​ការពារ​សម្បត្តិ​វប្បធម៌​របស់​រដ្ឋ​ ​ដូច​បាន​កំណត់​នៅក្នុង​កិច្ច​ព្រមព្រៀង​យូ​ណេស្កូ​ឆ្នាំ១៩៧២​ ​និង​បេតិកភណ្ឌ​ជាតិ​កម្ពុជា​។​ ​បេតិកភណ្ឌ​ជាតិ​កម្ពុជា​ ​ត្រូវ​បាន​កំណត់​ថា​ជា​សម្បត្តិ​វប្បធម៌​ដែល​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្ទេរ​កម្មសិទ្ធិ​ឬ​នាំចេញ​។​ ​ផ្នែក​ដំបូង​នៃ​មាត្រា៤៤​ ​ចែង​អំពី​ទោសទណ្ឌ​ចំពោះ​ការបំពាន​មិនបាន​សម្រេច​និង​ចោរកម្ម​ ​ការផ្ទេរ​កម្មសិទ្ធិ​ ​ឬ​ការនាំចេញ​បានសម្រេច​លើ​សម្បត្តិ​វប្បធម៌​ជាតិ​ ​និង​សម្បត្តិ​ដែល​ចាត់​ចូល​ជា​បេតិកភណ្ឌ​ជាតិ​កម្ពុជា​។​ ​ផ្នែក​ទី៣នៃ​មាត្រា៤៤​ ​បង្ហាញ​ពី​ការ​ដាក់ទោស​លើ​ជន​ទាំងឡាយ​ណា​ដែល​បំពាន​បង្ក​ការខូចខាត​ដល់​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ដូច​មាន​ចែង​នៅក្នុង​ផ្នែក​ដំបូង​ ​ដោយ​ជន​នោះ​អាច​ជា​អ្នកត្រួត​ត្រា​ ​ឬ​ត្រឹម​ជា​ជន​ឃុបឃិត​ ​បង្ក​ការខូចខាត​លើ​បេតិកភណ្ឌ​ជាតិ​កម្ពុជា​។​ ​ផ្នែក​នេះ​ពុំ​បាន​កំណត់​ច្បាស់លាស់​អំពី​សម្បត្តិ​វប្បធម៌​របស់​រដ្ឋ​ដូច​នៅក្នុង​ផ្នែក​ទី១ទេ​ ​ដែល​អាច​បណ្តាល​ឲ្យ​មានការ​មើល​រំលង​ ​ឬមិន​ឲ្យ​តម្លៃ​ ​ថ្វីបើ​បេតិកភណ្ឌ​ជាតិ​កម្ពុជា​ក៏​រួមបញ្ចូល​នូវ​សម្បត្តិ​វប្បធម៌​របស់​រដ្ឋ​ដែរ​។​ ​បទមជ្ឈិម​ចែង​ក្នុង​មាត្រា៤៤​ ​អាច​ជា​ទោស​ជាប់ពន្ធ​នា​គារ​ចាប់ពី៦ខែ​រហូតដល់១០ឆ្នាំ​។​ ​មាត្រា​ទី៤៤​ ​ពុំ​បាន​តម្រូវឲ្យ​ជន​ដៃដល់​ដឹងឮ​អំពីអ្វី​ដែល​ខ្លួន​បាន​លួច​ ​ផ្ទេរ​កម្មសិទ្ធិ​ ​នាំចេញ​ ​ឬ​បំផ្លិច​បំផ្លាញ​ ​គឺជា​សម្បត្តិ​វប្បធម៌​ទេ​។​ ​ច្បាប់​ឆ្នាំ១៩៩៦ស្តី​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ​ធ្វើឲ្យ​មាត្រា៤៤លែង​មានប្រសិទ្ធភាព​។​ ​មាត្រា៥១​ ​មិនបាន​ផ្តោត​ជាពិសេស​លើ​បទឧក្រិដ្ឋ​ចំពោះ​សម្បត្តិ​វប្បធម៌​ ​ប៉ុន្តែ​បាន​ដាក់ទោស​លើ​ជន​បំពាន​ទាំងឡាយ​ដែល​ទិញ​ ​ឬ​ទទួលយក​ដោយចេតនា​នូវ​វត្ថុ​ទទួល​បាន​ពី​បទល្មើស​ណាមួយ​នៃ​ឧក្រិដ្ឋ​កម្ម​ផ្សេង​ៗ​ ​ឲ្យ​ជាប់ពន្ធ​នា​គារ​ចាប់ពី១ឆ្នាំ​រហូតដល់៥ឆ្នាំ​។​ ​ខុសពី​ច្បាប់​ឆ្នាំ១៩៩៦​ ​ទាំង​មាត្រា៤៤និង​មាត្រា៥១​ ​ពុំ​បាន​ចែង​ពី​ការ​ផាកពិន័យ​បន្ថែម​ ​ឬ​ជម្រើស​ដទៃទៀត​ជំនួស​ដល់​ការ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​ទេ​។​

(ឃ) កិច្ចការការពារបេតិកភណ្ឌវប្បធម៌បែបទំនើប

     កិច្ចការការពារផ្លូវច្បាប់បច្ចុប្បន្នលើវត្ថុបុរាណរបស់កម្ពុជា ត្រូវបានចែងនៅក្នុងច្បាប់ការពារបេតិកភណ្ឌវប្បធម៌ជាពិសេស និងច្បាប់ទូទៅដែលចែងអំពីកិច្ចការការពារលើសម្បត្តិវប្បធម៌នានា ក្នុងករណីច្បាប់ការពារបេតិកភណ្ឌវប្បធម៌ជាពិសេសពុំមានប្រសិទ្ធភាព។ នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៣ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានអនុម័ត “សេចក្តីសម្រេចស្តីពីកិច្ចការការពារបេតិកភណ្ឌវប្បធម៌” ក្នុងគោលបំណង “ការពារសម្បត្តិវប្បធម៌ប្រឆាំងនឹងការបំផ្លាញ ការកែតម្រូវ ការក្លែងបន្លំ កំណាយ ការផ្ទេរកម្មសិទ្ធិ ការនាំចេញ ឬការនាំចូល”។ បេតិកភណ្ឌវប្បធម៌ជាតិ រួមបញ្ចូល “សម្បត្តិវប្បធម៌ដែលកកើតឬត្រូវបានរុករកឃើញនៅក្នុងដែនគ្រប់គ្រងរបស់ជាតិ”។ សម្បត្តិវប្បធម៌ដែលស្ថិតក្រោមការការពារ មាន រួមបញ្ចូលទាំងចលននិងអចលនបេតិកភណ្ឌ ព្រមទាំងត្រូវបានកំណត់និយមន័យថាជា “ស្នាដៃទាំងឡាយណាដែលបង្កើតឡើងដោយមនុស្សនិងបាតុភូតធម្មជាតិ ដែលមានសណ្ឋានបែបវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ សិល្បៈ ឬសាសនា ដែលមានសាក្សីនៃដំណាក់កាលណាមួយក្នុងអំឡុងពេលវិវត្តនៃ អរិយធម៌ឬពិភពលោក និងមានការការពារធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ”។ សម្បត្តិវប្បធម៌ដែលមិនទាន់ស្រាវជ្រាវរកឃើញគឺជាកម្មសិទ្ធិរបស់រដ្ឋ ខណៈពេលដែលម្ចាស់កម្មសិទ្ធិឯកជននៃសម្បត្តិវប្បធម៌ទាំងនោះ ត្រូវមានកាតព្វកិច្ចរាយការណ៍អំពីសម្បត្តិវប្បធម៌ស្ថិតក្រោមកម្មសិទ្ធិរបស់ខ្លួន។ ក្នុង ករណីសម្បត្តិវប្បធម៌ត្រូវបានរកឃើញនៅក្នុងអំឡុងពេលនៃការសាងសង់ដោយមានការអនុញ្ញាតត្រឹមត្រូវ ដំណើរការសាងសង់នោះត្រូវផ្អាក និងត្រូវរាយការណ៍ទៅកាន់អាជ្ញាធរ។

     សេចក្តី​សម្រេច​ឆ្នាំ១៩៩៣​ ​មាន​ចែង​លម្អិត​អំពី​ច្បាប់​ដែល​អាច​មានការ​ដាក់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​ ​និង​ការ​ផាកពិន័យ​បន្ថែម​។​ ​ជន​ដៃដល់​ដែល​បាន​លក់​ ​ផ្លាស់​ប្តូរ​ទីតាំង​ ​កែតម្រូវ​សម្បត្តិ​ ​ ​ ​វប្បធម៌​ដែល​បាន​ចុះបញ្ជី​ឬ​ចាត់​ថ្នាក់​រួច​ ​ដោយ​ពុំ​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ ​ឬ​ពុំ​បាន​រាយការណ៍​អំពី​ការរុករក​ឃើញ​នៅក្នុង​អំឡុង​ពេល​សាងសង់​ ​ឬ​សកម្មភាព​ការងារ​ដទៃទៀត​ ​ឬ​នាំចេញ​សម្បត្តិ​វប្បធម៌​ខុសច្បាប់​ ​ក៏ដូចជា​អំពើខុស​ច្បាប់​ដទៃទៀត​ដោយ​ពុំ​បាន​ឲ្យដឹង​ជាមុន​ ​អាច​នឹង​ត្រូវ​ជាប់ពន្ធ​នា​គារ​ចាប់ពី៦ខែ​រហូតដល់៥ឆ្នាំ​ ​ព្រមទាំង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ដែល​មានតម្លៃ​ស្មើនឹង​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​។​ ​ប្រសិនបើ​អំពើ​ទាំងនេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយចេតនា​ជាជាង​ដោយ​អចេតនា​ ​កម្រិត​នៃ​ការ​ជាប់ពន្ធ​នា​គារ​គឺ​ចាប់ពី២ឆ្នាំ​រហូតដល់៨ឆ្នាំ​ ​ព្រមទាំង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ដែល​មានតម្លៃ​ស្មើនឹង​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​។​ ​សូម​កត់ចំណាំ​ថា​ ​ដើម្​ប​ឲ្យ​ជន​ដៃដល់​ទទួលទោស​ដូច​មាន​ចែង​ខាងលើ​បាន​ ​លុះត្រាតែ​សម្បត្តិ​វប្បធម៌​ដែល​ត្រូវលក់​ ​ផ្លាស់​ប្តូរ​ទីតាំង​ ​ឬ​កែតម្រូវ​ទាំងនោះ​ ​បាន​ចុះបញ្ជី​ឬ​ចាត់​ថ្នាក់​រួច​ ​ ​ហើយ​។​ ​ប្រសិនបើ​សម្បត្តិ​វប្បធម៌​នោះ​ពុំ​ទាន់បាន​ចុះបញ្ជី​ឬ​ចាត់​ថ្នាក់​នៅមុន​ពេល​លក់​ ​ផ្លាស់ទី​តាំង​ ​ឬ​កែតម្រូវ​ទេ​ ​ជន​ដៃដល់​ពុំ​អាច​ត្រូវ​បាន​ដាក់ទោស​ចំពោះ​ការ​លក់​ ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ ​ឬ​ការ​កែតម្រូវ​ដែល​ខ្លួន​បាន​ធ្វើឡើង​ឡើយ​។​ ​ទោះបីជា​សម្បត្តិ​វប្បធម៌​ទាំងនោះ​ ​ពុំ​ទាន់​ត្រូវ​បាន​ចុះបញ្ជី​ឬ​ចាត់​ថ្នាក់​យ៉ាងណាក៏ដោយ​ ​ក៏​ជន​ដៃដល់​គួរតែ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ខកខាន​ក្នុង​រាយការណ៍​អំពី​ការរុករក​ឃើញ​ ​របស់​ខ្លួន​ទៅកាន់​អាជ្ញាធរ​ ​ឬ​ពុំ​បាន​នាំ​យក​សម្បត្តិ​វប្បធម៌​ទាំងនោះ​ទៅចុះ​បញ្ជី​ក្រោយ​ការ​រក​ឃើញ​។​

     ច្បាប់​ស្តី​ពី​ ​“​កិច្ចការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​”​ ​ត្រូវ​បាន​អនុម័ត​ដោយ​ព្រះរាជ​ក្រឹត្យ​ក្នុង​ឆ្នាំ១៩៩៦​ ​និង​នៅ​មានប្រសិទ្ធភាព​រហូតដល់​សព្វថ្ងៃ​។​ ​គោលបំណង​នៃ​ច្បាប់​និង​និយមន័យ​នៃ​បេ​តិ​ ​ក​ភណ្ឌ​វប្បធម៌​នៅក្នុង​ច្បាប់​ឆ្នាំ១៩៩៦​ ​ដូចគ្នា​ទៅ​នឹង​សេចក្តី​សម្រេច​នៅក្នុង​ឆ្នាំ១៩៩៣​។​ ​ច្បាប់​ស្តី​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ចែងថា​ ​ក្រុមប្រឹក្សា​វប្បធម៌​ជាតិ​ជាន់ខ្ពស់​បង្កើត​ឡើង​ដោយ​ច្បាប់​ក្នុង​ឆ្នាំ១៩៩៥​ ​ជា​អ្នកទទួល​ខុសត្រូវ​បង្កើត​គោលនយោបាយ​ ​ខណៈ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​រួម​ជាមួយនឹង​អាជ្ញាធរ​អប្សរា​បង្កើត​ឡើង​ដោយ​ច្បាប់​ក្នុង​ឆ្នាំ១៩៩៥​ ​និង​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នៅក្នុង​ឆ្នាំ១៩៩៩នៅក្នុង​តំបន់​អង្គរ​ ​ជា​អ្នកទទួល​ខុសត្រូវ​អនុវត្ត​គោលនយោបាយ​។​ ​ច្បាប់​ស្តី​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ​ដូចគ្នា​ទៅ​នឹង​ច្បាប់​ឆ្នាំ១៩៩៣ដែរ​ ​ដែល​ចែង​អំពី​វិធានការ​នានា​ក្នុង​ការ​តម្រូវឲ្យ​ម្ចាស់​កម្មសិទ្ធិ​ ​ទៅចុះ​បញ្ជី​ឬ​ចាត់​ថ្នាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ ​ដើម្បី​រក្សាទុក​ជា​កំណត់ត្រា​អំពី​សម្បត្តិ​វប្បធម៌​ឯកជន​និង​សាធារណៈ​។​ ​ស្ថិត​ក្រោម​មាត្រា១៨​ ​នៃ​ច្បាប់​ស្តី​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ​កំណត់ត្រា​ចុះបញ្ជី​នេះ​នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​នៅជា​រៀងរាល់​ចុងឆ្នាំ​នី​មួយ​ៗ​។​ ​ច្បាប់​ស្តី​ពី​កិច្ចការ​ការ​ ​ពារ​បេតិកភណ្ឌ​វប្បធម៌​ ​តម្កល់​នូវ​ទោសទណ្ឌ​ដដែល​ ​ដូចគ្នា​ទៅ​នឹង​ច្បាប់​ឆ្នាំ១៩៩៣ដែរ​ ​ចំពោះ​ការ​ធ្វេសប្រហែស​។​ ​ទោះបីជា​យ៉ាងណា​ក្តី​ ​ក៏​ច្បាប់​ថ្មីនេះ​បាន​ដាក់ទោស​លើ​ជន​ដៃដល់​ដែល​ធ្វើសកម្មភាព​ក្នុង​ចេតនា​ច្បាស់លាស់​ ​តាមរយៈ​ការ​បង្កើន​កម្រិត​នៃ​ការ​ពិន័យ​។​ ​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​ដោយចេតនា​ ​អាច​ត្រូវ​ជាប់ពន្ធ​នា​គារ​ចាប់២ឆ្នាំ​រហូតដល់៨ឆ្នាំ​ ​ព្រមទាំង​បង់ប្រាក់​ពិន័យ​បន្ថែម​ទ្វេដង​នៃ​តម្លៃ​សម្បត្តិ​វប្បធម៌​។​ ​ជាថ្មី​ម្តង​ទៀត​ ​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​ឆ្នាំ១៩៩៣​ ​ការ​ផាកពិន័យ​អាច​ជា​ទោស​បន្ថែម​ឬ​ជំនួស​ឲ្យ​ការ​ជាប់ពន្ធ​នា​គារ​។​ ​ការបំពាន​ ​អាច​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ព្រះរាជអាជ្ញា​ ​និង​អាជ្ញាធរ​មានសមត្ថកិច្ច​នានា​ ​រួមបញ្ចូល​ទាំង​អ្នកធ្វើការ​នៅក្នុង​សារមន្ទីរ​ផង​ ​ប្រសិនបើ​មានការ​ជ្រើសតាំង​ក្នុង​គោលបំណង​នេះ​មែន​។​ ​

     ទោះបីជា​ច្បាប់​ថ្មីនេះ​មាន​វិសាលភាព​ទូលំទូលាយ​ក៏ដោយ​ ​ក៏​“​កិច្ចការ​ការពារ​ជាច្រើន​ដែល​ចែង​ដោយ​ច្បាប់​ស្តី​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ​អាស្រ័យ​លើ​អនុក្រឹត្យ​ដែរ​។​ ​ក៏ប៉ុន្តែ​អនុក្រឹត្យ​ស្តី​ពី​ការ​ការពារ​ទាំងនេះ​ពុំ​ទាន់បាន​ព្រាង​នៅឡើយ​ទេ​”​។​ ​ក្រោម​មាត្រា៤​ ​“​សម្បត្តិ​វប្បធម៌​ជាក់លាក់​ណាមួយ​ត្រូវ​ចុះបញ្ជី​ដោយ​អនុក្រឹត្យ​”​។​ ​ក្រោម​មាត្រា​ទី៥​ ​“​ការប្រព្រឹត្តិ​ទៅ​នៃ​ការងារ​ធ្វើឡើង​ដោយ​ការ​សហការ​គ្នា​រវាង​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ ​ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​”​។​ ​យន្តការ​ទាក់ទង​នឹង​ជំនួញ​វត្ថុបុរាណ​ដែល​ទទួល​បានការ​អនុញ្ញាត​ ​នឹង​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​។​ ​យន្តការ​នៃ​ការនាំចូល​ ​និង​នាំចេញ​សម្បត្តិ​វប្បធម៌​ ​រួមបញ្ចូល​ទាំង​ការកំណត់​សម្បត្តិ​វប្បធម៌​ណាមួយ​ត្រូវ​បាន​អនុញ្ញាត​ ​និង​ណាមួយ​ពុំ​ទទួល​បានការ​អនុញ្ញាត​ ​គឺ​អាស្រ័យ​លើ​អនុក្រឹត្យ​។​ ​ជា​ការ​ប្រសើរ​ដោយ​ចំណុច​ចុងក្រោយ​ដែល​បាន​លើកឡើង​ខាងលើ​ត្រូវ​បាន​កំណត់​ជាថ្មី​ក្នុង​ឆ្នាំ២០០២​ ​នៅក្នុង​“​អនុ​ក្រិត្យ​ស្តី​ពី​ការអនុវត្តnកិច្ចការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​”​ ​និង​ជាថ្មី​ម្តង​ទៀត​ក្នុង​ឆ្នាំ២០០៧​ ​គឺ​នៅក្នុង​ច្បាប់​ស្តី​ពី​ពន្ធគយ​បាន​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​រឹត​បន្តឹង​ការនាំចូល​និង​នាំចេញ​ ​ទំនិញ​ ​ដើម្បី​ ​“​ការ​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ដែល​មានតម្លៃ​សិល្បៈ​ ​តម្លៃ​ប្រវត្តិសាស្ត្រ​ ​និង​តម្លៃ​បុរាណវិទ្យា​”​។​ ​ការ​ការពារ​ដទៃទៀត​ដែល​អាស្រ័យ​លើ​អនុក្រឹត្យ​ ​ហាក់ដូចជា​ពុំ​ទាន់បាន​បំពេញ​នៅឡើយ​។​ ​នេះ​អាស្រ័យ​លើ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​ការ​ការពារ​ទាំងនេះ​។​ ​

     ច្បាប់​ដីធ្លី​ឆ្នាំ២០០១​ ​បាន​ផ្តល់​កម្មសិទ្ធិ​លើ​ចលន​បេតិកភណ្ឌ​វប្បធម៌​យ៉ាង​ច្បាស់​ដល់​រាជ​រដ្ឋា​ ​ភិបាល​។​ ​“​មរតក​បែប​បុរាណវិទ្យា​ ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​”​ ​សុទ្ធសឹងតែ​ស្ថិតនៅ​ក្នុង​សម្បត្តិ​សាធារណៈ​ ​របស់​រដ្ឋ​ ​ទោះបី​វត្ថុ​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ទីតាំង​កម្មសិទ្ធិ​ ​ឬ​ដី​ទំនេរ​ចោល​ក៏ដោយ​។​ ​ទោះ​ ​បី​ជា​ម្ចាស់ដី​មានកម្ម​សិទ្ធិ​លើ​ផ្នែក​ក្រោម​នៃ​ដី​ជា​សម្បត្តិ​របស់​ខ្លួន​ក្តី​ ​ក៏​ម្ចាស់ដី​ពុំ​អាច​ទាមទារ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​លើ​វត្ថុបុរាណ​ដែល​រក​ឃើញ​នៅក្នុង​ដី​ជា​សម្បត្តិ​របស់​ខ្លួន​បានទេ​ ​ដោយហេតុថា​ ​“​វត្ថុបុរាណ​ជាផ្នែក​មួយ​នៃ​បេតិកភណ្ឌ​ជាតិ​ ​និង​ត្រូវ​ប្រគល់​ជូន​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ដើម្បី​រក្សាទុក​”​។​ ​

(ង) ក្រមរដ្ឋប្បវេណីកម្ពុជា និងក្រមព្រហ្មទណ្ឌកម្ពុជា

     ប្រសិនបើ​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ ​ពុំ​អាច​ផ្តល់​ការ​ការពារ​ ​និង​ថែរក្សា​លើ​វត្ថុបុរាណ​បាន​ត្រឹមត្រូវ​ទេ​ ​ច្បាប់​ផ្សេង​ៗ​ទៀត​របស់​កម្ពុជា​ ​រួម​ទាំង​ក្រមរ​ដ្ឋ​ប្ប​វេណី​និង​ក្រម​ព្រហ្មទណ្ឌ​ ​ក៏អាច​ចេញ​ជា​វិធានការ​បន្ថែម​ ​ដើម្បី​ដាក់ទោស​លើ​អ្នក​លួច​វត្ថុបុរាណ​។​ ​ស្ថិត​ក្រោម​ក្រមរ​ដ្ឋ​ប្ប​វេណី​កម្ពុជា​ ​ម្ចាស់​នៃ​សម្បត្តិ​វប្បធម៌​អាច​ទាមទារ​សំណង​លើ​ការខូចខាត​ ​ស្មើនឹង​តម្លៃ​នៃ​វត្ថុ​ដែល​បាន​បាត់បង់​ឬ​ខូចខាត​ ​ពី​អ្នក​បង្ក​ការខូចខាត​ឬ​ធ្វើឲ្យ​បាត់បង់​វត្ថុ​នោះ​។​ ​មាត្រា១៩២​ ​បាន​ចែងថា​ ​ម្ចាស់ដី​មិន​មានកម្ម​សិទ្ធិ​លើ​វត្ថុបុរាណ​ដែល​កប់​នៅក្នុង​ដី​របស់​ខ្លួន​នោះ​ទេ​ ​ព្រោះ​វត្ថុបុរាណ​ទាំងនោះ​ជា​សម្បត្តិ​របស់​រដ្ឋ​ ​និង​តម្រូវឲ្យ​ម្ចាស់ដី​ប្រគល់​វត្ថុបុរាណ​នោះ​ដល់​ក្រសួងវប្បធម៌​។​ ​ច្បាប់​នេះ​ពុំ​បាន​លើកឡើង​អំពី​ទម្រង់​នៃ​ការខូចខាត​ទេ​។​ ​បន្ថែម​លើស​ពីនេះ​ទៅទៀត​ ​មាត្រា១៤១ស្តី​ពី​ ​“​ការរុករក​ឃើញ​សម្បត្តិ​វប្បធម៌​ ​ឬ​រ៉ែ​នៅក្នុង​ដី​”​ ​ចែង​ដូចគ្នា​ទៅ​នឹង​សេចក្តី​ចែង​ពី​កម្ម​សិទ្ធ​ក្នុង​ច្បាប់​ឆ្នាំ២០០១​។​ ​

     ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ ​រួមបញ្ចូល​បទល្មើស​ព្រហ្មទណ្ឌ​ដែល​អាច​ដាក់ទោស​លើ​អ្នក​លួច​សម្បត្តិ​វប្បធម៌​។​ ​ការ​បំផ្លិច​បំផ្លាញ​នានា​លើ​សម្បត្តិ​វប្បធម៌​ ​រួមមាន​“​ការ​បង្ក​ការបំផ្លាញ​ដោយចេតនា​”​ ​ដែល​សំដៅ​ដល់​ ​“​ការបំផ្លាញ​ ​ការ​ធ្វើឲ្យខូច​រូបរាង​ ​ឬ​ការ​បង្ក​ការខូចខាត​លើ​សម្បត្តិ​របស់​បុគ្គល​ដទៃ​ដោយចេតនា​”​។​ ​ការខូចខាត​ទ្រង់ទ្រាយ​តូច​ដែល​កើតមាន​ពី​ការបំផ្លាញ​ដោយចេតនា​ ​គឺជា​បទឧក្រិដ្ឋ​ដាច់ដោយឡែក​មួយ​ ​ក៏ប៉ុន្តែ​“​មិន​សំដៅ​ដល់​ការបំផ្លាញ​សម្បត្តិ​វប្បធម៌​សាធារណៈ​ឬ​ឯកជន​ ​ដែល​ជាផ្នែក​មួយ​នៃ​បេតិកភណ្ឌ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​”​។​ ​ករណី​លើកលែង​ជាពិសេស​ដែល​បាន​ចែង​នៅក្នុង​ច្បាប់​នេះ​ ​គឺ​ដើម្បី​ដាក់ទោស​ពី​បទឧក្រិដ្ឋ​តាមរយៈ​ ​“​ការបំផ្លាញ​ដោយចេតនា​”​ ​និង​ដើម្បី​បង្ហាញថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់ទុក​ការ​ធ្វើឲ្យខូច​ខាត​លើ​បេតិកភណ្ឌ​វប្បធម៌​ ​គឺជា​បទឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​៖​ ​ពុំ​មានការ​បំផ្លិច​បំផ្លាញ​សម្បត្តិ​វប្បធម៌​ណាមួយ​ ​ត្រូវ​ចាត់ទុកថា​ជា​បទឧក្រិដ្ឋ​ដែល​មានកម្រិត​ស្រាល​ទេ​។​ ​បេតិកភណ្ឌ​វប្បធម៌​ផ្នែក​ព្រះពុទ្ធ​សាសនា​ ​អាច​ទទួល​បានការ​ការពារ​បន្ថែម​ទៀត​ ​ដោយ​  ​“​ចោរកម្ម​លើ​វត្ថុ​សក្ការៈ​នៃ​ព្រះពុទ្ធ​សាសនា​”​ ​សំដៅ​ដល់​“​ចោរកម្ម​លើ​វត្ថុ​ទី​សក្ការៈ​នៃ​ព្រះពុទ្ធ​សាសនា​ស្ថិត​ក្នុង​អំពើបាប​ចែង​ដោយ​សាសនា​”​ ​ព្រមទាំង​ ​“​ការ​ធ្វើឲ្យខូច​ខាត​លើ​វត្ថុ​សក្ការៈ​នៃ​ព្រះពុទ្ធ​សាសនា​”​ ​ក្នុង​ទម្រង់​នៃ​ ​“​ការបំផ្លាញ​ ​ការ​ប្តូរ​រូបរាង​ ​ឬ​ការ​ធ្វើឲ្យខូច​ខាត​លើ​វត្ថុ​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​ ​ឬ​គ្រឿង​សក្ការៈ​នៃ​សាសនា​”​។​ ​

     ចោរកម្ម​ ​គឺជា​“​ការ​បន្លំយក​សម្បត្តិ​របស់​បុគ្គល​ណា​ម្នាក់​តាមមធ្យោបាយ​ណាមួយ​ ​ហើយ​មាន​ចេតនា​រក្សាទុក​សម្បត្តិ​ដែល​លួច​បាន​នោះ​”​។​ ​ចោរ​ ​អាច​សំដៅ​ដល់​អ្នក​លួច​សម្បត្តិ​វប្បធម៌​ទាំងឡាយ​ណា​ដែល​យក​មក​ធ្វើជា​ទ្រព្យសម្បត្តិ​ខ្លួនឯង​។​ ​ជាទូទៅ​ ​ចោរ​គឺ​អ្នក​ដែល​លួច​យក​បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​ស្រុក​ដោយ​ពុំ​បាន​រក្សាទុក​ទ្រព្យសម្បត្តិ​នោះ​ឡើយ​ ​ប៉ុន្តែ​បែរជា​លក់​ទ្រព្យសម្បត្តិ​នោះ​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល​បន្ត​ទៀត​។​ ​ឈ្មួញ​កណ្តាល​ ​អាច​នឹង​ត្រូវ​ជាប់ទោស​ពី​បទ​ទទួល​ទិញទំនិញ​ចោរកម្ម​ ​ពោល​គឺ​ ​“​ទទួលយក​ ​លាក់​បំបាំង​ ​រក្សាទុក​ ​ឬ​ផ្ទេរ​កម្មសិទ្ធិ​នៃ​វត្ថុ​នោះ​ ​ទោះបីជា​បានដឹង​ថា​វត្ថុ​ទាំងនេះ​ទទួល​បាន​ពី​បទឧក្រិដ្ឋ​ ​ឬបទ​មជ្ឈិម​ក៏ដោយ​”​។​ ​បទឧក្រិដ្ឋ​នេះ​អាច​រួមបញ្ចូល​ ​“​ការ​ដើរតួ​នាទី​ជា​អន្តរការី​ ​ដើម្បី​ធ្វើការ​ផ្ទេរ​កម្មសិទ្ធិ​លើ​សម្បត្តិ​វប្បធម៌​”​ ​ដែល​ជា​ទង្វើ​មួយ​របស់​ឈ្មួញ​កណ្តាល​។​ ​

(ច) អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

     ជម្រើស​ចុងក្រោយ​ដែល​ដាក់ឲ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​អំពើ​ចោរកម្ម​លើ​សម្បត្តិ​វប្បធម៌​ដែល​ប្រព្រឹត្ត​ដោយ​ខ្មែរក្រហម​ ​គឺ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(​អ.វ.ត.ក​.​)​។​ ​នៅក្នុង​ច្បាប់​ស្តី​ពី​ការបង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ​ត្រង់​មាត្រា៧បាន​ចែងថា​ ​យុត្តាធិការ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​គឺ​អនុវត្ត​ទៅតាម​ការ​ចែងថា​“​ជនសង្ស័យ​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​លើ​ ​ការបំផ្លាញ​សម្បត្តិ​វប្បធម៌​នៅក្នុង​អំឡុង​ពេល​ជម្លោះ​ប្រដាប់​អាវុធ​ ​យោង​តាម​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​ឆ្នាំ១៩៥៤​ ​ស្តី​ពី​កិច្ចការ​ការពារ​សម្បត្តិ​វប្បធម៌​នៅក្នុង​អំឡុង​ពេល​ប្រដាប់​អាវុធ​ ​ក្នុង​ចន្លោះ​ថ្ងៃទី១៧​ ​ខែមេសា​ ​ឆ្នាំ១៩៧៥​ ​និង​ថ្ងៃទី៦​ ​ខែមករា​ ​ឆ្នាំ១៩៧៩​”​។​ ​ដូចដែល​មាន​ចែង​ ​មាត្រា​នេះ​បាន​ដាក់កំហិត​ក្នុង​ការអនុវត្ត​ន៍​ ​ប្រសិនបើ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ព្យាយាម​ដាក់ឲ្យ​ខ្មែរក្រហម​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​បំផ្លិច​បំផ្លាញ​បេតិកភណ្ឌ​វប្បធម៌​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។​ ​ទី១​ ​សន្ធិសញ្ញា​ទីក្រុង​ ​ហេ​ក​ហ្ក៍​ឆ្នាំ១៩៥៤​ ​បាន​ដាក់ចេញ​នូវ​កាតព្វកិច្ច​ដល់​ប្រទេស​ហត្ថលេខី​ ​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​ ​វប្បធម៌​របស់​ខ្លួន​ ​ពោល​គឺ​មិន​ត្រូវ​ប្រព្រឹត្ត​ការបំផ្លាញ​លើ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​ខ្លួន​ឡើយ​។​ ​ទី២​ ​ជា​ការ​ជាក់ស្តែង​ ​ហាក់បីដូចជា​ពុំ​មាន​ទំនាក់ទំនង​ច្បាស់លាស់​រវាង​ជម្លោះ​ប្រដាប់​អាវុធ​ ​និង​ការ​កាន់កាប់​របស់​ខ្មែរក្រហម​ ​ដូចដែល​បាន​តម្រូវ​នៅក្នុង​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ទេ​។​ ​ទោះបីជា​យ៉ាងណា​ក្តី​ ​ក៏​ការ​កាន់កាប់​របស់​វៀតណាម​គឺ​គ្រប់គ្រាន់​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​។​ ​ការកំណត់​នេះ​ ​គឺ​អាស្រ័យ​លើ​ការសម្រេច​របស់​ចៅក្រម​។​ ​

     ជាជាង​ផ្អែក​ទៅលើ​មាត្រា៧​ ​ព្រះរាជអាជ្ញា​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​អាច​ផ្អែកលើ​មាត្រា៥​ ​នៃ​ច្បាប់​ស្តី​ពី​ការបង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ​ដែល​អាច​ដាក់ឲ្យ​មន្ត្រី​ខ្មែរក្រហម​ទទួលទោស​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ​ពុំ​បាន​តម្រូវឲ្យ​មាន​វត្តមាន​នៃជ​ម្លោះ​ប្រដាប់​អាវុធ​ទេ​ ​ប៉ុន្តែ​និយាយ​ថា​ ​ឧក្រិដ្ឋ​កម្ម​កើតមានឡើង​ដោយសារ​មូលហេតុ​នយោបាយ​ទាក់ទង​នឹង​ការរើសអើង​ពូជសាសន៍​និងសាសនា​។​ ​ដោយហេតុថា​ខ្មែរក្រហម​ប្រឆាំង​នឹង​សាសនា​ ​ចោរកម្ម​លើ​បេតិកភណ្ឌ​វប្បធម៌​ ​កើតមានឡើង​ដោយ​ទំនោរ​ប្រឆាំង​នឹង​សាសនា​ ​ដែល​អាច​ឲ្យ​មាត្រា៥ផ្តល់​ជា​វិធានការ​ដល់​មាត្រា៧​ ​ក្នុង​ការ​កាត់ទោស​ខ្មែរក្រហម​ពី​ឧក្រិដ្ឋ​កម្ម​បេតិកភណ្ឌ​វប្បធម៌​។​ ​
​តា​មទ្រឹ​ស្តី​នៃ​ការ​ប្រមូល​ផ្តុំ​នៃ​ច្បាប់អន្តរជាតិ​ ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ ​និង​ច្បាប់​ក្នុង​ស្រុក​ ​តម្រូវឲ្យ​មានការ​ការពារ​ត្រឹមត្រូវ​លើ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​។​ ​ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​នៅ​ទីតាំង​ប្រាសាទភ្នំ​ដា​ ​និង​ប្រាសាទ​តា​មន្ត​ ​យើង​សង្កេតឃើញ​ថា​ច្បាប់​ទាំងអស់​នេះ​ពុំ​ត្រូវ​បាន​អនុវត្ត​ទាំងស្រុង​ទេ​។​