វេទិការ

មជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ាផ្ដល់វេទិកាអប់រំជាច្រើនដូចជា៖

  • វេទិកាអប់រំសារធារណៈ
  • វេទិកាថ្នាក់រៀនសម្រាប់សិស្សវិទ្យាល័យ
  • ការដាក់បង្ហាញពាក្យស្លោកស្តីពីការចងចាំពីអំពើប្រល័យពូជសាសន៍
  • ការប្រជុំប្រចាំឆ្នាំសម្រាប់គ្រូបង្រៀនប្រវត្តិវិទ្យា
IMG_01ឋ31

វេទិកាថ្នាក់រៀនស្តីពី

“​សារៈសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​(​១៩៧៥​-​១៩៧៩​)​”​នៅ​តាម​បណ្តា​ខេត្ត​ចំនួន៥ក្នុង​ប្រទេស​កម្ពុជា​។​ ​វេទិកា​នេះ​បាន​ជួយ​ដល់​ការពង្រីក​ចំណេះដឹង​របស់​សិស្សានុសិស្ស​ស្តី​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​និង​បង្កើន​ការ​គិត​យ៉ាង​ស៊ីជម្រៅ​ពី​ការ​កសាង​សន្តិភាព​ ​ការផ្សះផ្សា​ ​ព្យាបាល​របួស​ផ្លូវចិត្ត​ ​និង​ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​នា​ពេល​អនាគត​។​

DSC_1965

វេទិកាអប់រំសារធារណៈ

“​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​(​១៩៧៥​-​១៩៧៩​)​”​ ​ចំនួន១៥កន្លែង​ ​នៅ​តាម​សហគមន៍​ដាច់ស្រយាល​ ​ជាពិសេស​ក្នុងទឹក​ដី​ដែល​ជា​តំបន់​ចុងក្រោយ​របស់​ខ្មែរក្រហម​។​ ​ការ​ធ្វើ​វេទិកា​នេះ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​គ្នា​រវាង​អ្នក​កើតមុន​និង​ក្រោយ​របប​ខ្មែរក្រហម​ ​ដែល​ជា​វិធី​ក្នុង​ការ​ព្យាបាល​របួស​ផ្លូវចិត្ត​សម្រាប់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ ​និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​គ្នា​រវាង​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​តាម​សាលារៀន​ ​និង​ ​សហគមន៍​។​

IMG_9681

ការ​ដាក់​បង្ហាញ​ពាក្យស្លោក​ស្តី​ពី​ការ​ចងចាំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​

រៀបចំ​ផ្សព្វផ្សាយ​ពាក្យស្លោក​ប្រឆាំង​នឹង​របប​ខ្មែរក្រហម​ ​នៅ​តាម​វិទ្យាល័យ​ចំនួន២០​ ​ក្នុង​ទូទាំង​ប្រទេស​ ​ដើម្បី​រំឭក​ពី​ការ​ចងចាំ​ ​និង​ ​អត់ឱន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​ ​ពាក្យស្លោក​ចំនួន​ពីរ​ឃ្លា​នេះ​ ​មានខ្លឹមសារ​ថា​ ​“​និយាយ​ពី​ការរស់នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ ​គឺ​និយាយ​ពី​ការផ្សះផ្សា​ ​អប់រំ​កូនចៅ​ឲ្យ​ ​អត់ឱន​ ​អធ្យាស្រ័យ​គ្នា​”​ ​និង​“​រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​គឺ​រៀន​ពី​ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​”​

IMG_0741

ប្រចាំឆ្នាំសម្រាប់គ្រូបង្រៀនប្រវត្តិវិទ្យា

រៀបចំ​ការប្រជុំ​ប្រចាំឆ្នាំ​រៀងរាល់​ឆ្នាំ​ ​ជាមួយ​គ្រូ​ឧទេស​ថ្នាក់​ជាតិ​ ​និង​គ្រូ​ឧទេស​ថ្នាក់​ខេត្ត​ ​ចំនួន៥លើក​។​ ​ការប្រជុំ​នេះ​នឹង​ ​ជួយ​ពង្រឹង​សមត្ថភាព​របស់​គ្រូ​ ​ក្នុង​ការស្រាវជ្រាវ​ ​ចងក្រង​ ​និង​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

DSC06140 (1280x853)