ការអប់រំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ

ប្រជាជនកម្ពុជាយ៉ាងហោចណាស់ ១.៧ លាន នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ទទួលរងការឈឺចាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលគ្រប់គ្រងដោយ ប៉ុល ពត។ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានអនុវត្តរបបកុម្មុយនិស្តផ្តាច់ការ ដែលបានផ្លាស់ប្ដូរសង្គមកម្ពុជាលើគ្រប់វិស័យរាប់ទាំងការបំផ្លាញវប្បធម៌ប្រពៃណី ភាសា សម្លាប់អ្នកចេះដឹង និងប្រែក្លាយប្រទេសឲ្យទៅជាប្រទេសសេដ្ឋកិច្ចកសិកម្មដ៏មហិមាមួយ។ បដិវត្ដន៍បាននាំមកជាមួយនូវការសម្លាប់ ធ្វើការហួសកម្លាំង អត់អាហារ ជំងឺ និងការបែកបាក់គ្រួសារ។ ជនឧក្រិដ្ឋនៃអំពើប្រល័យពូជសាសន៍ គឺជាកម្មាភិបាលជាន់ខ្ពស់ដែលអនុវត្តការដឹកនាំសម្ងាត់ដ៏តឹងរ៉ឹងមួយ ដូចជាប៉ុល ពត និងកម្មាភិបាលនយោបាយកំពូលៗដទៃទៀត។ ប្រព័ន្ធនយោបាយនេះ បានដួលរលំបន្ទាប់ពីការវត្តមានរបស់កងទ័ព វៀតណាម នៅឆ្នាំ១៩៧៩។

ខេត្តព្រៃវែងមានដង់ស៊ីតេប្រជាជនខ្ពស់ ដែលទទួលរងការគៀបសង្កត់ពីអំពើរឃោឃៅរបស់ខ្មែរក្រហម។ ការជាប់ទាក់ទងគ្នារវាងសង្គ្រាមអាមេរិក-វៀតណាម និងការលុកលុយផ្នែកយោធា ធ្វើឲ្យមានការរងទុក្ខធ្ងន់ធ្ងរ។ លើសពីនេះ ការសម្លាប់ និងការជម្លៀសដោយបង្ខំ សោ ភឹម ដែលជាមេបញ្ចាការជាន់ខ្ពស់ក្នុងតំបន់បានអនុវត្តផែនការកំណែទម្រង់កសិកម្មដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងឆ្នាំ១៩៧៧។ សោ ភឹម បានធ្វើអត្តឃាតនៅក្នុងឆ្នាំ១៩៧៨  ដោយសារមានជម្លោះជាមួយអង្គការ។

បេសកកម្ម

«ក្មេង​ៗ​ជំនាន់​ក្រោយ​ ​មានការ​យល់ដឹង​តិចតួច​ពី​អំពើឃោរឃៅ​នៃ​របប​ខ្មែរក្រហម​។​ ​អ្នក​ទាំងនោះ​ ​មិន​ជឿ​ថា​មានរបប​នេះ​កើតឡើង​ឡើយ​។​ ​ឯកសារ​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នេះ​ ​នឹង​ក្លាយជា​ភ័ស្តុតាង​យ៉ាង​សំខាន់​សម្រាប់​បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយពី​រឿងរ៉ាវ​អតីតកាល​។​»
លោកគ្រូ មឿន សឿម មជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ា មានគោលបំណងដូចខាងក្រោម៖
  • ថែរក្សា និងអប់រំពីរឿងរ៉ាវរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងចែកចាយព័ត៌មានជាសាធារណៈ។
  • ជម្រុញឲ្យមានការផ្សះផ្សា និងសន្ទនាអន្តរជំនាន់អំពីប្រវិត្តសាស្ត្រខ្មែរក្រហម។
  • បង្កើនការយល់ដឹងជាសាធារណៈពីអំពើប្រល័យពូជសាសន៍ និងបទពិសោធន៍របស់ជនរងគ្រោះនៃរបបខ្មែរក្រហម។

វគ្គបណ្ដុះបណ្ដាល

ប្រវត្តិសាស្ត្រភូមិ​

បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក​ ​អ៊ន​ ​វណ្ណា​រ៉ា​ ​និង​បុគ្គល​ផ្នែក​ច្បាប់​ ​លោក​ ​ប៊េន​ ​អេ​វ៉េ​ន​ ​កំពុង​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកភូមិ​ ​នៅក្នុង​ទីតាំង​ប្រាសាទ​តា​មាន់​ពី​ចំណេះដឹង​របស់​គាត់​អំពី​រឿងរ៉ាវ​ដែល​កើតមាន​ជុំវិញ​ប្រាសាទ​។​ ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​អ្នកភូមិ​ឱ្យ​គាត់​រស់នៅ​និង​ធ្វើ​កសិកម្ម​លើ​ដី​កម្មសិទ្ធិ​របស់​គាត់​ ​ពីព្រោះ​កូនប្រុស​របស់​គាត់​គឺ​ ​ជា​ទាហាន​។​

ថ្នាក់ជាតិ

គម្រោង​ស្តី​ពី​ប្រវត្តិសាស្ត្រ​ភូមិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ការ​លើកកម្ពស់​និង​បោះពុម្ព​ការ​ចងចាំ​របស់​ជនរងគ្រោះ​។​

កិច្ចការស្រាវជ្រាវប្រវត្តិសាស្ត្រភូមិ

គម្រោង​ស្តី​ពី​ប្រវត្តិសាស្ត្រ​ភូមិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គឺជា​ការ​ខំប្រឹង​ប្រែង​មួយ​ក្នុង​ការ​ ​លើកកម្ពស់​និង​បោះពុម្ព​ការ​ ​ចងចាំ​របស់​ជនរងគ្រោះ​។​ ​​វគ្គ​សិក្ខាសាលា​ស្តី​ពី​ការ​ពង្រឹង​កិច្ចការ​ស្រាវជ្រាវ​ ​ត្រូវ​ធ្វើឡើង​ដើម្បី​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ចំនួន២០០នាក់​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រមូលចងក្រង​រឿងរ៉ាវ​ផ្ទាល់មាត់​របស់​ជនរងគ្រោះ​។​ ​គ្រូបង្រៀន​ទាំងអស់​នឹង​ត្រូវ​ចុះទៅ​សម្ភាសន៍​ជនរងគ្រោះ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ឃុំ​របស់​ខ្លួន​។​ ​កិច្ចការ​ទាំងអស់​នេះ​ ​នឹង​ឈាន​ទៅ​រក​ការបង្កើត​គ​ណៈ​កម្មា​ការ​ប្រវត្តិសាស្ត្រ​ជាតិ​មួយ​ ​ស្តី​ពី​ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ ​ដែល​បន្ត​ធ្វើ​កិច្ចការ​លើ​ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ ​និង​បង្កើត​សម្ភារៈ​ឧប​ទ្ទេ​សស​ម្រាប់​ការអប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​។​

វេទិកា

ថ្នាក់រៀន

បញ្ជ្រាប​ការសិក្សា​ពី​ប្រវត្តិ​សាស្រ្ត​ខ្មែរក្រហម​ជាមួយ​សិស្សានុសិស្ស​ឲ្យ​មានការ​សិក្សា​បន្ថែម​ទៅលើ​ការស្រាវជ្រាវ​

វេទិកាសាធារណៈ

សម្រាប់​ការអប់រំ​ទូទៅ​ក្នុង​គោលបំណង​អោយ​ប្រជាជន​តាម​មូលដ្ឋាន​មានការ​យល់ដឹង​កាន់តែ​ច្រើន​ ​អំពី​របប​ខ្មែរក្រហម​

សិក្ខាសិលាប្រចាំឆ្នាំសម្រាប់គ្រូបង្រៀន

លទ្ធផល​នៃ​ការ​បូ​កស​រុក​ការងារ​សម្រាប់​គ្រូ​មុខវិជ្ជា​ប្រវត្តិវិទ្យា​

តាំងពិព័រណ៍

មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគបូព៌ា​ ​ផ្តល់​ដល់​សាធារណៈ​នូវ​ប្រភព​ឯកសារ​ខ្មែរក្រហម​ជាច្រើន​ក្នុង​ភូមិភាគបូព៌ា​។​ ​ឯកសារ​ ​និង​រូបថត​ជាច្រើន​ ​បង្ហាញ​ពី​ជីវិត​របស់​ ​សោ​ ​ភឹម​ ​ដែល​ជា​លេខា​ភូមិភាគបូព៌ា​នៃ​បក្ស​ ​កុម្មុយនិស្ត​កម្ពុជា​ ​ព្រមទាំង​ខ្សែភាពយន្ត​ដ៏​កម្រ​ស្តី​ពី​ការ​ចុះចូល​ជាមួយ​វៀតណាម​ ​បន្ទាប់ពី​ ​ការ​ធ្វើ​អត្តឃាត​របស់​ ​សោ​ ​ភឹម​ ​ក្នុង​ឆ្នាំ១៩៧៨​។​ ​រូបថត​ចំពីមុខ​របស់​ជនរងគ្រោះ​នៅក្នុង​តំបន់​នានា​ ​និង​ផែនទី​ភូមិសាស្ត្រ​របស់​ភូមិភាគបូព៌ា​ ​ក៏​មាន​ដាក់​តាំង​បង្ហាញ​ដែរ​។​ ​ផ្ទាំង​រូបថត​ដ៏​ធំ​មួយ​ស្ដីពី​គម្រោង​ធារាសាស្ត្រ​ដ៏​សម្បើម​ទី២របស់​ខ្មែរក្រហម​ ​បង្ហាញ​ពី​ការ​ធ្វើការ​ហួសកម្លាំង​ ​និង​ទុក្ខវេទនា​របស់​ប្រជាជន​។​ ​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគបូព៌ា​ ​ដែល​មាន​ ​កុំព្យូទ័រ​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ផង​នោះ​ ​គឺ​ត្រូវ​បាន​បើកឲ្យ​ដំណើរការ​ដល់​សាធារណៈ​ជន​ទូទៅ​។​

តាំងពិព័រណ៍

គម្រោង​ស្តី​ពី​ប្រវត្តិសាស្ត្រ​ភូមិ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈ​ ​មណ្ឌល​ឯកសារ​កម្ពុជា​ ​គឺជា​ការ​ខំប្រឹង​ប្រែង​មួយ​ក្នុង​ការ​ ​លើកកម្ពស់​ ​និង​បោះពុម្ព​ការ​ចងចាំ​របស់​ជនរងគ្រោះ​។​ ​វគ្គ​សិក្ខាសាលា​ស្តី​ពី​ការ​ពង្រឹង​កិច្ចការ​ស្រាវជ្រាវ​ ​ត្រូវ​ធ្វើឡើង​ដើម្បី​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ចំនួន២០០នាក់​ ​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រមូលចងក្រង​រឿងរ៉ាវ​ផ្ទាល់មាត់​របស់​ជនរងគ្រោះ​។​ ​គ្រូបង្រៀន​ទាំងអស់​ ​នឹង​ត្រូវ​ចុះទៅ​សម្ភាសន៍​ជនរងគ្រោះ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ឃុំ​របស់​ខ្លួន​។​ ​កិច្ចការ​ទាំងអស់​នេះ​ ​នឹង​ឈាន​ទៅ​រក​ការបង្កើត​គ​ណៈ​កម្មា​ការ​ប្រវត្តិសាស្ត្រ​ជាតិ​មួយ​ ​ស្តី​ពី​ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ ​ដែល​បន្ត​ធ្វើ​កិច្ចការ​លើ​ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ ​និង​បង្កើត​សម្ភារៈ​ឧប​ទ្ទេ​សស​ម្រាប់​ការអប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​។​

ក្រុមស្រាវជ្រាវ

អ៊ុំ ថារ៉ា
អ៊ុំ ថារ៉ា

ជាគ្រូឧទ្ទេសថ្នាក់ជាតិ មកពីក្រសួងអប់រំ យុវជន និងកីឡា។

ចេង ហុង
ចេង ហុង

ជាគ្រូឧទ្ទេសថ្នាក់ជាតិ មកពីក្រសួងអប់រំ យុវជន និងកីឡា។

ស៊ីវ ធួន
ស៊ីវ ធួន

ជាគ្រូឧទ្ទេសថ្នាក់ជាតិ មកពីក្រសួងអប់រំ យុវជន និងកីឡា។

សេង លីរតនៈ
សេង លីរតនៈ
សម វិចិត្រ
សម វិចិត្រ