មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគបូព៌ា​ ​ផ្តល់​ដល់​សាធារណៈ​នូវ​ប្រភព​ឯកសារ​ខ្មែរក្រហម​ជាច្រើន​ក្នុង​ភូមិភាគបូព៌ា​។​ ​ឯកសារ​ ​និង​រូបថត​ជាច្រើន​ ​បង្ហាញ​ពី​ជីវិត​របស់​ ​សោ​ ​ភឹម​ ​ដែល​ជា​លេខា​ភូមិភាគបូព៌ា​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ​ព្រមទាំង​ខ្សែភាពយន្ត​ដ៏​កម្រ​ស្តី​ពី​ការ​ចុះចូល​ជាមួយ​វៀតណាម​ ​បន្ទាប់ពី​ការ​ធ្វើ​អត្តឃាត​របស់​ ​សោ​ ​ភឹម​ ​ក្នុង​ឆ្នាំ១៩៧៨​។​ ​រូបថត​ចំពីមុខ​របស់​ជនរងគ្រោះ​នៅក្នុង​តំបន់​នានា​ ​និង​ផែនទី​ភូមិសាស្ត្រ​របស់​ភូមិភាគបូព៌ា​ ​ក៏​មាន​ដាក់​តាំង​បង្ហាញ​ដែរ​។​ ​ផ្ទាំង​រូបថត​ដ៏​ធំ​មួយ​ស្ដីពី​គម្រោង​ធារាសាស្ត្រ​ដ៏​សម្បើម​ទី២របស់​ខ្មែរក្រហម​ ​បង្ហាញ​ពី​ការ​ធ្វើការ​ហួសកម្លាំង​ ​និង​ទុក្ខវេទនា​របស់​ប្រជាជន​។​ ​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគបូព៌ា​ ​ដែល​មាន​កុំព្យូទ័រ​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ផង​នោះ​ ​គឺ​ត្រូវ​បាន​បើកឲ្យ​ដំណើរការ​ដល់​សាធារណៈ​ជន​ទូទៅ​។​