សម្រាប់គ្រូបង្រៀន

ផ្តើម​ចេញពី​ទស្សនៈ​វិស័យ​ដ៏​វែងឆ្ងាយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​ការ​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​រក​វិថី​សន្តិភាព​ ​ការផ្សះផ្សា​ ​និង​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​ ​កម្មវិធី​ស្រាវជ្រាវ​និង​អប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ ​ជាពិសេស​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ២០០៤​ ​តាមរយៈ​កិច្ចការ​សំ​ខាន់​ៗ​មួយចំនួន​មុននឹង​ឈាន​ដល់​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​មុខវិជ្ជា​សង្គម​ទូទៅ​ ​ពី​របៀប​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​(​១៩៧៥​-​១៩៧៩​)​។​

David Carson

Sopia Schwimmer

Damian Barkley

គ្រូឧទ្ទេសថ្នាក់ជាតិ

កិច្ចការទាំងនោះរួមមាន៖
-ការចងក្រងឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងរបបខ្មែរក្រហម
-ការសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ
-ការត្រួតពិនិត្យកែលម្អរសំណេររបស់អ្នកជំនាញនិងរាជរដ្ឋាភិបាលកម្ពុជា
-ការតាក់តែងសៀវភៅណែនាំសម្រាប់គ្រូបង្រៀនស្តីពីការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ
-ការដាក់បញ្ចូលកម្មវិធីសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមទៅក្នុងកម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យ វិទ្យាល័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការចុះត្រួតពិនិត្យការបង្រៀនរបស់គ្រូទៅកាន់សិស្សានុសិស្ស។

គ្រូឧទ្ទេសថ្នាក់ខេត្ត

វគ្គបណ្ដុះបណ្ដាលសម្រាប់គ្រូបង្គោលថ្នាក់ខេត្ត​

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​សហការ​ ​ជាមួយ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​លើក​ទី២​ ​របស់​ខ្លួន​ ​សម្រាប់​បណ្តុះបណ្តាល​ ​គ្រូបង្រៀន​ដែល​ត្រូវ​បាន​ ​ជ្រើសរើស​ចេញពី​ស្រុក​ទាំង១៨៦ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​។​

វគ្គបណ្ដុះបណ្ដាលថ្នាក់គ្រូមូលដ្ឋាន

គឺ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​បង្កើន​សមត្ថភាព​គ្រូបង្រៀន​កម្ពុជា​ ​ក្នុង​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​តាមរយៈ​ការប្រើ​ប្រាស់​វិធីសាស្ត្រ​បង្រៀន​ដ៏​សម្បូរណ៍​បែប​។​

វគ្គបណ្ដុះបណ្ដាលថ្នាក់មហាវិទ្យាល័យ

គឺ​ត្រូវ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​វិធី​សាស្រ្ត​ ​ក្នុង​ការ​បង្រៀន​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ​ ​ដល់​សាស្ត្រា​ចារ្យ​ ​ឧត្តម​សិក្សា​ដែល​បង្រៀន​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​ទាំង​សា​ធារ​ណះ​ ​និង​ឯកជន​ទូទាំង​ប្រទេស​។​

គ្រូឧត្តមសិក្សា

រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​វី​ធី​សាស្រ្ត​ក្នុង​ការ​បង្រៀន​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ​ ​ដល់​សាស្រ្តា​ចារ្យ​ ​ឧត្តម​សិក្សា​ដែល​បង្រៀន​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​ ​ទាំង​សា​ធារ​ណះ​ ​និង​ឯកជន​ ​សរុប​ប្រមាណ​ ​១០០០នាក់​ ​ទូទាំង​ប្រទេស​។​

គ្រូមូលដ្ឋាន

រៀបចំ​វគ្គ​បណ្តុះបណ្តាល​សម្រាប់​គ្រូ​មធ្យមសិក្សា​ដែល​បង្រៀន​មុខ​វិ​ជា្ច​ប្រវត្តិវិទ្យា​ ​ភាសាខ្មែរ​ ​និង​សីលធម៌​ពលរដ្ឋវិទ្យា​ ​ចំនួន​ប្រមាណ១,៥០០នាក់​ ​មក​ពី​ខេត្ត​-​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​។​

គរុសិស្ស

រៀបចំ​វគ្គ​បណ្តុះបណ្តាល​គរុសិស្ស​នៅ​តាម​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង៦​ ​ដែល​រួមមាន​មណ្ឌល​រាជធានី​ភ្នំពេញ​ ​កណ្តាល​ ​តាកែវ​ ​កំពង់ចាម​ ​ព្រៃវែង​ ​និង​បាត់ដំបង​ ​សរុប​ប្រមាណ​ ​៣,000នាក់​ ​ដែល​និង​ត្រូវ​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​។​

គរុនិសិ្សិត

រៀបចំ​វគ្គ​បណ្តុះបណ្តាល​គរុ​និស្សិត​នៅ​តាម​សាកល​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​សរុប​ប្រមាណ​ ​២០០នាក់​ ​ជា​រៀងរាល់​ឆ្នាំ​។​