ប្រវត្តិរូបទាហាន

     ទាហាន​ដែល​ប្រចាំការ​នៅ​ប្រាសាទ​តា​មន្ត​ ​តែង​ផ្តល់​ចម្លើយ​ខុស​ៗ​គ្នា​អំពី​ព្រឹត្តិ​ការណ៍​ជាក់ស្តែង​ដែល​បាន​កើតមាន​ក្នុងអំឡុងពេល​ជម្លោះ​ជាមួយ​ថៃ​។​ ​យ៉ាងណាមិញ​ទាហាន​ដែល​ត្រូវ​បាន​សម្ភាសន៍​ ​ទាំងអស់​បាន​លើកឡើង​ថា​ ​ខ្លួន​ពុំ​ទទួល​បានការ​បណ្តុះបណ្តាល​ស្តី​ពី​ច្បាប់​បេតិកភណ្ឌ​វប្បធម៌​ទេ​ ​ទោះ​ ​បី​ជា​ខ្លួន​ត្រូវ​បាន​ចាត់តាំង​ឲ្យ​មក​ការពារ​បេតិកភណ្ឌ​វប្បធម៌​ក្តី​។​ ​បទ​សម្ភាស​ជាមួយ​ទាហាន​ត្រូវ​បាន​រៀបរាប់​នៅក្នុង​សេចក្តី​សង្ខេប​ខាងក្រោម​។​

(ឃ) ថ្លាង មន

     ថ្លាង​ ​មន​ ​គឺជា​ទាហាន​ក្នុង​កងពលតូច​វ័យ៤១ឆ្នាំ​មួយ​រូប​ ​ដែល​ត្រូវ​ចាត់តាំង​ឲ្យ​យាមល្បាត​នៅ​តាម​ព្រំដែន​តាំងពី​ឆ្នាំ១៩៩៦​។​ ​គាត់​ត្រូវ​បាន​សម្ភាសន៍​នៅក្នុង​ទីតាំង​បន្ទាយទាហាន​ ​ដែល​ស្ថិតនៅ​ឆ្ងាយ​បន្តិច​ពី​បរិវេណ​ប្រាសាទ​តា​មន្ត​។​ ​គាត់​បាន​រៀបរាប់​ប្រាប់​ថា​ ​តាំងពី​គាត់​បាន​មក​ប្រចាំការ​នៅក្នុង​បរិវេណ​ប្រាសាទ​តា​មន្ត​មក​ ​សភាពការណ៍​នៅ​តាម​ព្រំដែន​មិន​មាន​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​។​ ​នៅពេល​មាន​ជម្លោះ​ទាក់ទង​នឹង​ប្រាសាទព្រះវិហារ​ ​អំពើ​ហិង្សា​ក៏​កើតមានឡើង​។​ ​ចាប់តាំងពី​ពេលនោះ​មក​ ​សម្ពាធ​ក៏​ចាប់ផ្តើម​ថយ​ចុះ​ ​ហើយ​ទំនាក់ទំនង​រវាង​ថៃ​និង​កម្ពុជា​ក៏​ល្អ​ប្រសើរ​ឡើងវិញ​។​ ​មន​ ​បាន​ប្រាប់​ថា​ ​យោធា​កម្ពុជា​បាន​ឡោមព័ទ្ធ​យោធា​ថៃ​នៅក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ ​ហើយ​ភាគី​ថៃ​ក៏បាន​ប្រើប្រាស់​ប្រាសាទ​តា​មន្ត​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ដើម្បី​បាញ់រះ​មក​លើ​ភាគី​កម្ពុជា​ ​រួច​បាន​ចាកចេញ​ទៅ​ ​ ​វិញ​។​ ​គាត់​បាន​បន្ត​ថា​ ​ពុំ​មានការ​ដាក់​ពង្រាយ​កងទ័ព​នៅក្នុង​ប្រាសាទ​តា​មន្ត​ទេ​ ​គឺ​មានតែ​ករណី​ដាច់ដោយឡែក​មួយ​នេះ​ប៉ុណ្ណោះ​ ​ដែល​ភាគី​ថៃ​ប្រើប្រាស់​ប្រាសាទ​ដើម្បី​បាញ់រះ​មក​លើ​កងកម្លាំង​ទាហាន​កម្ពុជា​។​ ​គាត់​បាន​និយាយ​ថា​ ​ប្រាសាទ​តា​មន្ត​ពុំ​បាន​ទទួល​រក​ការខូចខាត​នៅក្នុង​ការ​ប្រយុទ្ធ​នេះ​ទេ​ ​ហើយ​បាន​អះអាង​ទៀត​ថា​ ​ប្រជាជន​ថៃ​បាន​ទាមទារ​យក​ប្រាសាទ​តា​មន្ត​រហូតមកដល់​ ​បច្ចុ​បន្ន​ ​ព្រោះ​ថៃ​ចង់​ដាក់បញ្ចូល​ប្រាសាទ​តា​មន្ត​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​របស់​យូ​ណេស្កូ​មួយ​ ​ដូច​ទៅ​នឹង​ប្រាសាទព្រះវិហារ​ដែរ​។​ ​

     មន​ ​បាន​បន្ត​ថា​ ​គាត់​និង​ទាហាន​ដទៃ​នៅ​លើ​ភ្នំ​ ​ទទួលការ​ហ្វឹកហាត់​បាន​ល្អ​។​ ​គាត់​បាន​ចំណាយពេល​កន្លះ​ឆ្នាំ​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​និង​លត់ដំ​ខ្លួន​។​ ​មន​ ​និយាយ​ថា​ ​ការ​ហ្វឹកហ្វឺន​ទាំងនេះ​ ​គឺ​មិនបាន​បញ្ចូល​ប្រធានបទ​ស្តី​ពី​ច្បាប់អន្តរជាតិ​ទេ​។​ ​ដូច្នេះ​ ​នេះ​ក៏​ជាហេតុ​ផល​ដែល​គាត់​ពុំ​បាន​ទទួល​បាន​ចំណេះដឹង​ស្តី​ពី​ច្បាប់​បេតិកភណ្ឌ​ពិភពលោក​។​ ​

(ង) ឡាប ហឿត

     ឡាប​ ​ហឿត​ ​គឺជា​ ​“​ប្រធាន​ក្រុម​”​ ​កងតូច​ប្រចាំការ​នៅ​តំបន់​តា​មន្ត​។​ ​គាត់​ត្រូវ​បាន​សម្ភាសន៍​នៅពេល​ដែល​គាត់​កំពុង​បំពេញភារកិច្ច​នៅ​ប្រាសាទ​តា​មន្ត​។​ ​ហឿត​ ​បាន​លើកឡើង​ដូច​ ​ថ្លាង​ ​ដែរ​ថា​ ​សម្ព័ន្ធភាព​រវាង​យោធា​ ​មាន​ភាព​ប្រសើរ​ឡើង​ចាប់តាំងពី​ឆ្នាំ២០១១​។​ ​ទោះបីជា​យ៉ាងណា​ក្តី​គាត់​បាន​ផ្តល់​ចម្លើយ​ផ្ទុយគ្នា​ទាក់ទង​នឹង​ទាហាន​នៅក្នុង​ប្រាសាទ​តា​មន្ត​។​ ​ហឿត​ ​បាន​អះអាង​ថា​ ​ពុំ​មាន​ទាហាន​នៅក្នុង​ប្រាសាទ​តា​មន្ត​ទេ​ ​ហើយ​ថា​រាល់​ការ​ប្រយុទ្ធ​គ្នា​គឺ​ស្ថិតនៅ​ឆ្ងាយ​ ​ពី​ប្រាសាទ​។​ ​គាត់​និយាយ​ថា​ ​ប្រាសាទ​តា​មន្ត​ពុំ​ទទួលរង​ការខូចខាត​ទេ​ក្នុងអំឡុងពេល​ប្រយុទ្ធ​គ្នា​ ​ហើយ​មានតែ​ពេល​មួយ​គត់​ដែល​ទាហាន​មក​ឈរជើង​នៅក្នុង​ប្រាសាទ​បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​។​ ​

     ហឿត​ ​បាន​បន្ត​ថា​ ​រដ្ឋាភិបាល​បាន​ជួយឧបត្ថម្ភ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ប្រចាំការ​នៅ​លើ​ភ្នំ​ប្រសាទ​តា​មន្ត​ ​តាមរយៈ​ការ​បង្កើន​ប្រាក់​បៀរ​វត្សរ៍​ ​និង​ផ្តល់​របប​អាហារ​គ្រប់គ្រាន់​។​ ​គាត់​បាន​បន្ថែម​ថា​ ​កងកម្លាំង​ម្នា​ក់ៗ​ដែល​មក​ប្រចាំការ​នៅ​លើកំពូល​ភ្នំ​ប្រាសាទ​តា​មន្ត​ ​គឺ​ផ្លាស់វេន​គ្នា​ក្នុងរយៈពេល១៥ថ្ងៃ​ម្តង​។​ ​ក្រៅពី​ជំនួយ​របស់​រដ្ឋាភិបាល​ ​ហឿត​ ​ពុំ​ទទួល​បានការ​បណ្តុះបណ្តាល​អំពី​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ទេ​។​ ​ប៉ុន្តែ​ ​ហឿត​ ​បាន​បន្ត​ថា​ ​ប្រាសាទ​តា​មន្ត​ពុំ​ត្រូវ​បាន​ដាក់​សញ្ញា​ព័ណ៌​ខៀវ​និង​ព័ណ៌​ស​ ​ដូចដែល​បាន​ទាមទារ​នៅក្នុង​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ឡើយ​ ​នៅក្នុង​អំឡុង​ពេល​ជម្លោះ​។​ ​

(ច) គង់ រន់

     រន់​ ​គ្រប់គ្រង​លើ​ទាហាន​ចំនួន១១៩នាក់​ ​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​។​ ​រន់​ ​ត្រូវ​បាន​សម្ភាសន៍​នៅក្នុង​បន្ទាយ​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រាសាទ​។​ ​ដូចគ្នា​ទៅ​នឹង​ទាហាន​ដទៃទៀត​ដែល​ត្រូវ​បាន​សម្ភាស​ដែរ​ ​គាត់​បាន​លើកឡើង​ថា​ ​ស្ថានការណ៍​ជម្លោះ​ជាមួយនឹង​ភាគី​ថៃ​ ​គឺ​មិន​ខ្លាំងក្លា​ឡើយ​។​ ​គាត់​អះអាង​ថា​ ​ប្រាសាទ​តា​មន្ត​ត្រូវ​បាន​ទុកឲ្យ​ទំនេរ​ដោយចេតនា​នៅក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ ​ហើយ​ពុំ​មាន​វត្តមាន​ទាហាន​នៅក្នុង​ប្រាសាទ​ឡើយ​។​ ​គាត់​បាន​អះអាង​ទៀត​ថា​ ​ភាគី​ថៃ​បាន​ចាប់ផ្តើម​កាន់កាប់​ប្រាសាទ​តា​មន្ត​ដំបូង​នៅក្នុង​ឆ្នាំ១៩៨៧​ ​ព្រមទាំង​បាន​អះអាង​ថា​ប្រាសាទ​នេះ​ជា​កម្មសិទ្ធិ​របស់​ថៃ​ ​ហើយ​ប្រាសាទ​នេះ​ ​ពុំ​ត្រូវ​បាន​ដាក់​សញ្ញា​ព័ណ៌​ខៀ​វនិងស​ដូចដែល​តម្រូវ​ទេ​។​ ​

(ឆ) គ្រួច បេង

     បេង​ ​គឺជា​ទាហាន​ចូល​និវត្ត​ម្នាក់​ ​មាន​ជីវភាពរស់នៅ​ក្នុង​តំបន់ជនបទ​ក្បែរ​តំបន់​តា​មន្ត​។​ ​គាត់​ត្រូវ​បាន​សម្ភាសន៍​នៅផ្ទះ​របស់​គាត់​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រាសាទ​តា​មន្ត​។​ ​គាត់​បាន​បម្រើ​នៅក្នុង​យោធា​កម្ពុជា​ចាប់ពី​ឆ្នាំ១៩៨៥រហូតដល់​ឆ្នាំ២០១១​ ​និង​បាន​ឈរជើង​នៅ​តំបន់​តា​មន្ត​នៅក្នុង​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​ ​ជាមួយ​ទាហាន​ថៃ​។​ ​បេង​ ​បាន​អះអាង​ថា​ ​ភាគី​ថៃ​ពុំ​បាន​ពង្រាយ​កងទ័ព​នៅក្នុង​តំបន់​នេះ​រហូតដល់​ឆ្នាំ១៩៩៣​។​ ​គាត់​មិនដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បង្ក​ជា​អំពើ​ហិង្សា​នៅ​តំបន់​តា​មន្ត​ទេ​ ​ក៏ប៉ុន្តែ​គាត់​ចាំ​បាន​ថា​ភាគី​ថៃ​បាន​បាញ់បោះ​លើ​តំបន់​នេះ​។​ ​គាត់​និយាយ​ថា​ភាគី​ថៃ​ ​បាន​ប្រើប្រាស់​ប្រាសាទ​តា​មន្ត​នៅក្នុង​អំឡុង​ពេល​មាន​ជម្លោះ​។​ ​ទន្ទឹម​នឹង​នេះ​ ​ប្រាសាទ​តា​មន្ត​បាន​ទទួលរង​ការខូចខាត​ដោយសារ​ការ​បំផ្ទុះ​កាំភ្លើង​។​ ​

ប្រវត្តិសាស្ត្រ​សង្ខេប​ស្តី​ពីជ​ម្លោះ​រវាង​កម្ពុជា​និង​ថៃ​

(ជ) ការរាយការណ៍ខុសៗគ្នាអំពីការប្រយុទ្ធជាមួយភាគីថៃ

     ទាហាននៅតំបន់ប្រាសាទតាមន្ត តែងតែបានផ្តល់ចម្លើយអំពីជម្លោះជាមួយភាគីថៃខុសៗពីគ្នា។ អ្នកខ្លះបានអះអាងថា ពុំមាននរណាម្នាក់កាន់កាប់លើប្រាសាទតាមន្តទេ។ ឯអ្នកខ្លះទៀតបាននិយាយថាប្រាសាទតាមន្តត្រូវបានប្រើប្រាស់ជាទីតាំងដើម្បីបាញ់រះមកលើទាហានកម្ពុជា។ ចម្លើយផ្តល់ ឲ្យដោយមនុស្សដែលបានសម្ភាសន៍ គឺមានភាពខុសៗគ្នាអាស្រ័យទៅលើទីតាំងស្នាក់នៅនិងប្រចាំការរបស់អ្នកទាំងនោះដែលស្ថិតនៅក្បែរព្រំដែន។ អ្នកដែលស្ថិតនៅឆ្ងាយពីព្រំដែន បានពិព័ណ៌នាពីភាគីថៃថា ជាអ្នកឈ្លានពានដ៏ព្រៃផ្សៃ ដែលមានបំណងបំផ្លាញវត្ថុបុរាណវប្បធម៌ដើម្បីលុបបំបាត់ចេញពីវប្បធម៌ខ្មែរ។ បុគ្គលដែលត្រូវសម្ភាសន៍ស្ថិតនៅក្បែរប្រាសាទតាមន្ត បានបរិយាយអំពីភាពឃោរឃៅរបស់ថៃកាន់តែស្រាលឡើង។ អ្នកផ្តល់សម្ភាសន៍នៅក្នុងភូមិជុំវិញប្រាសាទ ក៏ដូចជាទាហានឈរជើងនៅតំបន់តាមន្ត រៀបរាប់ថា ភាគីថៃប្រើប្រាស់ប្រាសាទតាមន្តត្រឹមតែរយៈពេលខ្លី ដើម្បីប្រយុទ្ធគ្នាជាមួយទាហានកម្ពុជា ដោយបង្កការខូចខាតតិចតួចលើប្រាសាទតាមន្ត។ ជាចុងក្រោយ ទាហានឈរជើងនៅក្បែរប្រាសាទតាមន្ត បានលើកឡើងយ៉ាងច្បាស់ថា គ្មានទាហានណាបានប្រយុទ្ធគ្នានៅក្នុងប្រាសាទតាមន្តទេ ហើយរាល់ការប៉ះទង្គិចធ្វើឡើងនៅឆ្ងាយពីតំបន់តាមន្ត។

     ចម្លើយ​ខុស​ៗ​ពីគ្នា​ ​និង​ពេលខ្លះ​ផ្ទុយគ្នា​ពី​វីដេអូ​ដែល​បាន​ដាក់​ផ្សាយ​នៅ​លើ​គេហទំព័រ​យូ​ធូប​ ​នៅក្នុង​ឆ្នាំ២០១៦​ ​បង្ហាញ​អំពី​ការ​កាន់កាប់​របស់​ទាហាន​ថៃ​នៅក្នុង​តំបន់​តា​មន្ត​។​ ​វីដេអូ​រយៈពេល៣នាទី​នេះ​ត្រូវ​បាន​ថត​ដោយ​ទាហាន​ថៃ​ផ្ទាល់​ ​និង​ទទួល​បានការ​ទស្សនា​ជាង១លាន​ដង​។​ ​វីដេអូ​ចាប់ផ្តើម​ឡើង​ដោយ​ទិដ្ឋភាព​ខាងក្នុង​នៃ​ប្រាសាទ​តា​មន្ត​ដែល​ស្ថិតនៅ​លើ​ខ្សែ​បន្ទាប់​ព្រំដែន​កម្ពុជា​។​ ​អ្វី​ដែល​ជា​គ្រឿង​សម្គាល់​នៃ​ប្រាសាទ​តា​មន្ត​ ​គឺ​ផ្នែក​សេសសល់​នៃ​រូបចម្លាក់​លត់​ជង្គង់​ ​សសរ​បែកបាក់​ ​និង​ច្រក​ទ្វារ​ថ្ម​ដែល​បែរមុខ​មក​ប្រទេស​កម្ពុជា​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​។​ ​ទាហាន​នៅក្នុង​ប្រាសាទ​សុទ្ធសឹង​ស្ថិត​ក្នុង​ឯកសណ្ឋាន​ ​និង​ប្រដាប់ដោយ​កាំភ្លើង​ស្នាប់​វែង​ៗ​ ​កាំភ្លើងយន្ត​ ​និង​កាំភ្លើង​ត្បាល់​ប្រើប្រាស់​សម្រាប់​បាញ់​គ្រាប់​រ៉ុក្កែត​។​ ​ទាហាន​ថៃ​បាន​ហ៊ុំ​ព័ទ្ធ​ទីតាំង​របស់​ខ្លួន​ដោយ​បាវ​ខ្សាច់​ព័ណ៌​ខ្មៅ​ ​ព្រមទាំង​ប្រើ​បាវ​ខ្សាច់​ដើម្បី​ធ្វើជា​របាំង​ការពារ​ខ្លួន​នៅពេល​ប្រយុទ្ធ​គ្នា​ទៅ​ខាងក្រៅ​ប្រាសាទ​។​ ​នៅ​ខាង​ ​មុខ​ប្រាសាទ​ ​កាំភ្លើង​ស្វ័យប្រវត្តិ​មួយ​ដើម​ត្រូវ​បាន​ដាក់​បញ្ឈរ​នៅ​លើ​បាវ​ខ្សាច់​ ​និង​តម្រង់​ទៅកាន់​ក្លោងទ្វារ​ប្រាសាទ​ ​ឆ្ពោះទៅ​កាន់​ប្រទេស​កម្ពុជា​។​ ​នៅ​លើ​ផ្នែក​សេសសល់​នៃ​ទម្រ​រូបចម្លាក់​ ​ទាហាន​បាន​ដាក់​បញ្ឈរ​កាំភ្លើង​បាញ់​រ៉ុក្កែត​។​ ​

     វីដេអូ​នេះ​បាន​ចាប់ផ្តើម​ដោយ​ការ​បំផ្ទុះ​ក្បែរ​ព្រំដែន​កម្ពុជា​។​ ​ទាហាន​ថៃ​ម្នាក់​បាន​ចេញពី​ផ្នែក​មួយ​នៃ​ប្រាសាទ​ ​និង​បាន​បំផ្ទុះ​អាវុធ​របស់​ខ្លួន​សំដៅ​ទៅកាន់​ព្រំដែន​។​ ​ទាហាន​ដដែល​បាន​ត្រឡប់​ចូល​ទៅ​ក្នុង​ប្រាសាទ​វិញ​ ​ដើម្បី​រៀបចំ​កាំភ្លើង​ត្បាល់​ ​និង​បាន​បាញ់​រ៉ុក្កែត​ចេញពី​ចំហៀង​នៃ​ប្រាសាទ​។​ ​បន្ទាប់ពី​បាញ់កាំភ្លើង​រ៉ុក្កែត​បាន​ប៉ុន្មាន​នាទី​ក្រោយមក​ ​កាំភ្លើងយន្ត​ត្រូវ​បាន​បាញ់​ឡើង​នៅ​បរិវេណ​ខាងមុខ​ប្រាសាទ​។​ ​ស្នូរ​កាំភ្លើង​បាន​បន្លឺ​ឡើង​នៅ​ចម្ងាយ​ឆ្ងាយ​ពី​ប្រាសាទ​។​ ​អ្នក​កាន់​កាំភ្លើងយន្ត​ក្រាប​ចុះ​ ​ខណៈ​ដែល​ទាហាន​មួយ​រូប​នៅ​ពីក្រោយ​ខ្លួន​ ​នៅ​ខាងក្នុង​ប្រាសាទ​ ​បាន​បាញ់កាំភ្លើង​នៅ​កម្ពស់​ផុត​ក្បាល​នៃ​អ្នក​កាន់​កាំភ្លើងយន្ត​ ​ហើយ​គ្រាប់​កាំភ្លើង​សំដៅ​ទៅ​ខាងក្រៅ​ក្លោងទ្វារ​ប្រាសាទ​។​ ​ស្នូរ​ផ្ទុះ​បាន​បន្លឺ​ឡើង​ពី​ចម្ងាយ​ ​បន្ទាប់មក​កាំភ្លើងយន្ត​ត្រូវ​បាន​បាញ់​ជាថ្មី​ម្តង​ទៀត​ ​សំដៅ​ទៅកាន់​ប្រទេស​កម្ពុជា​ ​នៅមុន​ពេល​វីដេអូ​បញ្ចប់​។​ ​

     មូលហេតុ​ដែល​ទាហាន​កម្ពុជា​ ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នៃជ​ម្លោះ​ ​ជ្រើសរើស​មិន​បង្ហាញ​អំពី​វត្តមាន​ទាហាន​ថៃ​នៅក្នុង​ប្រាសាទ​ ​គឺ​មិន​អាច​កំណត់​បាន​ដោយ​ងាយស្រួល​ទេ​ ​ស្រប​ពេល​ដែល​វីដេអូ​នេះ​ត្រូវ​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅ​លើ​គេហទំព័រ​យូ​ធូប​។​ ​វីដេអូ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ​ថា​ ​ទាហាន​ថៃ​បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​តួនាទី​របស់​ខ្លួន​ ​ដោយ​ប្រើប្រាស់​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ ​បម្រើ​គោលបំណង​យោធា​ស្ថិត​ក្រោម​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​។​ ​

(ជ) ការរាយការណ៍ខុសៗគ្នាអំពីការប្រយុទ្ធជាមួយភាគីថៃ

     ក្រៅពី​ចម្លើយ​ខុស​ៗ​គ្នា​ទទួល​បាន​ពី​ទាហាន​ ​អ្វី​ដែល​ដូចគ្នា​នោះ​គឺ​ពុំ​មាន​ទាហាន​ណា​ម្នាក់​ដែល​យើង​បាន​សម្ភាសន៍​ ​បាន​ទទួលការ​បណ្តុះបណ្តាល​អំពី​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ទេ​។​ ​ការដែល​ពុំ​បាន​អប់រំ​ទាហាន​អំពី​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ ​គឺជា​ការបំពាន​លើ​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​។​ ​កង្វះខាត​ការអប់រំ​ ​គឺជា​ការគួរ​ឱ្យ​ចាប់អារម្មណ៍​ ​ជាពិសេស​ខណៈ​ដែល​ទាហាន​ដែល​នៅ​ប្រចាំការ​ក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌​។​ ​នៅក្នុង​តំបន់​ដែល​សម្បត្តិ​វប្បធម៌​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការបំផ្លាញ​នៅក្នុង​អំឡុង​ពេល​សង្គ្រាម​ ​ទាហាន​ពុំ​មានចំណេះ​ដឹង​គ្រប់គ្រាន់​ទាក់ទង​នឹង​ច្បាប់​អនុម័ត​ឡើង​ដើម្បី​ការពារ​សម្បត្តិ​វប្បធម៌​ទេ​។​ ​បន្ថែម​លើស​ពីនេះ​ទៅទៀត​ ​ពុំ​មាន​នរណា​ម្នាក់​ដែល​យើង​បាន​និយាយ​ជាមួយ​ ​បាន​លើកឡើង​ពី​ការប្រើ​ប្រាស់​សញ្ញា​ព័ណ៌​ខៀ​វនិងស​ ​ដែល​តម្រូវ​ដោយ​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​នៅ​លើ​ទីតាំង​មើលឃើញ​ណាមួយ​នៅក្នុង​អំឡុង​ជម្លោះ​ឡើយ​។​ ​

     ខណៈ​ពេល​ដែល​មានការ​បំពាន​ដ៏​ធ្ងន់ធ្ងរ​លើ​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​ដែល​បាន​បង្កឡើង​ដោយ​ទាហាន​ថៃ​ ​តម្រូវការ​អប់រំ​សម្រាប់​ទាហាន​កម្ពុជា​ត្រូវតែ​ធ្វើឡើង​ ​ដើម្បី​អនុលោម​ទៅតាម​សន្ធិសញ្ញា​ទីក្រុង​ហេ​ក​ហ្ក៍​ ​និង​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​តំបន់​ប្រាសាទ​តា​មន្ត​ពី​ការបំផ្លាញ​នា​ពេល​អនាគត​។​

ការអប់រំអំពី​បេតិកភណ្ឌ​វប្បធម៌ដល់​សិស្សានុសិស្ស

     ប្រទេស​កម្ពុជា​ ​មាន​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​។​ ​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ ​កំពុង​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​វប្បធម៌​ជាតិ​របស់​ខ្លួន​។​ ​ក៏ប៉ុន្តែ​អ្វី​ដែល​កម្មវិធី​សិក្សា​របស់ក្រ​សួង​អប់រំ​ហាក់​មើល​រំលង​នោះ​គឺ​ ​ប្រវត្តិសាស្ត្រ​ក្នុង​សហគមន៍​ ​ហើយ​ជាមួយគ្នា​នេះ​ដែរ​ ​សិស្សានុសិស្ស​ ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​មុខវិជ្ជា​គណិតវិទ្យា​និង​វិទ្យាសាស្ត្រ​។​ ​សិស្សានុសិស្ស​នៅក្នុង​ភូមិ​ជុំវិញ​តំបន់​ប្រាសាទ​តា​មន្ត​កំពុង​ស្ថិត​ក្នុង​ការ​ប្រឡង​ថ្នាក់​ជាតិ​ ​ស្រប​ពេល​ដែល​បទសម្ភាសន៍​ត្រូវ​បាន​ធ្វើឡើង​។​ ​ខាងក្រោម​នេះ​ ​គឺជា​លទ្ធផល​ទទួល​បាន​ពី​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​គ្រូបង្រៀន​ ​និង​មន្ត្រី​អប់រំ​នៅក្នុង​ ​តំបន់​។​

(ញ) ប៊ិច រតនា

     រតនា​ ​គឺជា​ប្រធានមន្ទីរ​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ខេត្ត​ឧត្តរមានជ័យ​។​ ​រតនា​ ​បាន​រៀបរាប់​ថា​ ​បេតិកភណ្ឌ​វប្បធម៌​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​ចុង​ទសវត្សរ៍​ទី៧០​ ​បន្ទាប់ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​។​ ​ក៏ប៉ុន្តែ​ ​បេតិកភណ្ឌ​វប្បធម៌​ ​ជាពិសេស​ការអប់រំ​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​ ​ពុំសូវ​ជា​ត្រូវ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​នៅក្នុង​ថ្នាក់រៀន​ទេ​។​ ​គ្រូបង្រៀន​និង​មន្ត្រី​អប់រំ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​តាម​ឲ្យ​ទាន់​កាលវិភាគ​សិក្សា​ដែល​កំណត់​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​។​ ​ហេតុនេះ​គ្រូបង្រៀន​ជាទូទៅ​ពុំ​បាន​ងាក​ចេញពី​កាលវិភាគ​របស់​ខ្លួន​ ​ដើម្បី​បញ្ជ្រាប​អំពី​មេរៀន​ស្តី​ពី​បេ​តិ​-​ក​ភណ្ឌ​វប្បធម៌​ក្នុង​តំបន់​ទៅកាន់​សិស្សានុសិស្ស​ឡើយ​។​ ​ការសិក្សា​ពី​បេតិកភណ្ឌ​វប្បធម៌​តែងតែ​ផ្តោត​សំខាន់​ទៅលើ​ទីតាំង​សំ​ខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា​ប្រាសាទអង្គរវត្ត​ជាដើម​។​ ​ទន្ទឹម​នឹង​នេះ​ ​បេ​តិ​-​ក​ភណ្ឌ​វប្បធម៌​ ​ក៏​ជាផ្នែក​តូច​មួយ​សម្រាប់​វិញ្ញា​សារ​ប្រឡង​ដំណាច់ឆ្នាំ​សម្រាប់​សិស្សានុសិស្ស​ដែរ​។​ ​

     រតនា​ ​គិតថា​ ​សិស្សានុសិស្ស​អាច​នឹង​ចាប់អារម្មណ៍​សិក្សា​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​ ​ហើយ​សម្ភារៈ​ឧប​ទ្ទេ​សស​ម្រាប់​ការ​បង្រៀន​ ​អាច​ធ្វើឲ្យ​ការ​បង្រៀន​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​ ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។​ ​ព័ត៌មាន​តិចតួច​ដែល​ទទួល​បាន​មក​ពី​អង្គការ​យូ​ណេស្កូ​ ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​។​ ​រតនា​ ​បាន​លើកឡើង​ថា​ ​សាលារៀន​ខ្លះ​បាន​បង្កើត​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រាសាទ​តា​មន្ត​។​ ​

(ដ) សុខ ផល្លា

     ផល្លា​ ​គឺជា​នាយករង​សាលារៀន​មួយ​នៅក្នុង​ភូមិ​តា​មន្ត​។​ ​គាត់​ពិពណ៌នា​ថា​ ​សិស្សានុសិស្ស​មានការ​ចាប់អារម្មណ៍​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ ​ក៏ប៉ុន្តែ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ដាក់បញ្ចូល​ព័ត៌មាន​នេះ​នៅក្នុង​កម្មវិធី​សិក្សា​ ​តិចតួច​ណាស់​។​ ​ផល្លា​ ​បាន​និយាយ​ថា​ ​គ្រូបង្រៀន​ ​“​បាន​ខិតខំ​ប្រឹងប្រែង​”​ ​បញ្ជ្រាប​ចំណេះដឹង​ពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ ​ទៅ​ក្នុង​កិច្ច​តែងការ​បង្រៀន​របស់​ខ្លួន​។​ ​រយៈពេល​ត្រឹមតែ១០ម៉ោង​ក្នុង​មួយ​សប្តាហ៍​ ​សម្រាប់​មុខវិជ្ជា​ក្រៅពី​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​ ​គឺ​មាន​រយៈពេល​តិចតួច​ណាស់​ ​សម្រាប់​ការ​បញ្ជ្រាប​ពី​មេរៀន​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​។​ ​គាត់​បាន​បន្ត​ថា​ ​សិស្ស​គាត់​ប្រមាណ​ជាង​ពាក់កណ្តាល​ថ្នាក់​ ​បានដឹង​អំពី​ប្រវត្តិសាស្ត្រ​ក្នុង​សហគមន៍​។​ ​ផល្លា​ ​រៀបរាប់​ថា​ ​ការ​ផ្តួចផ្តើម​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​នា​ពេល​បច្ចុប្បន្ន​ ​មាន​សភាព​ទូលាយ​និង​ផ្តោត​លើ​តំបន់​ជាតិ​ជាជាង​បេតិកភណ្ឌ​ ​វប្បធម៌​ក្នុង​សហគមន៍​។​ ​មកទល់​សព្វថ្ងៃ​ ​ពុំ​ទាន់​មាន​ទស្សនកិច្ច​សិក្សា​ជា​ផ្លូវការ​ណាមួយ​ទៅកាន់​តំបន់​តា​មន្ត​នៅឡើយ​ទេ​។​ ​

(ថ) ឈិត ហាញ់

     ហាញ់ គឺជានាយកសាលារៀនមួយនៅក្នុងស្រុកគោកមន។ គាត់រៀបរាប់ថា មានការដាក់បញ្ចូលមេរៀនអំពីបេតិកភណ្ឌវប្បធម៌មួយចំនួនទៅក្នុងកម្មវិធីសិក្សារួចហើយ ក៏ប៉ុន្តែបានផ្តោតជាចម្បងទៅលើទីតាំងជាតិនានានៅក្នុងខេត្តសៀមរាប។ ព័ត៌មានទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងមុខវិជ្ជាប្រវត្តិសាស្ត្រ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។ គាត់បានបន្ថែមថា ពុំមានការបង្រៀនអំពីប្រាសាទនៅក្នុងសហគមន៍ទេនៅក្នុងកម្មវិធីសិក្សា។ ហាញ់ ជឿជាក់ថា សិស្សានុសិស្សនឹងចាប់អារម្មណ៍ចំពោះការសិក្សាអំពីទីតាំងបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ ក៏ប៉ុន្តែធនធានសម្រាប់បង្រៀនអំពីបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ដូចជាប្រាសាទតាមន្ត គឺនៅមានការខ្វះខាត។ សិស្សានុសិស្សពុំធ្លាប់ធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទតាមន្តទេ ក៏ប៉ុន្តែគាត់បានលើកឡើងថា ការអភិវឌ្ឍន៍ផ្លូវឆ្ពោះទៅកាន់តំបន់ប្រាសាទតាមន្ត គឺអាចបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទស្សនកិច្ច។

     ហាញ់​ ​បាន​សង្កត់ធ្ងន់​ថា​ ​សិស្សានុសិស្ស​ចាប់អារម្មណ៍​ខ្លាំង​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​ ​ពីព្រោះ​បទដ្ឋាន​នៃ​ការ​បង្រៀន​មានកម្រិត​ខ្ពស់​ជាង​។​ ​គាត់​គិតថា​ភូមិស្រុក​ត្រូវការ​គ្រូបង្រៀន​ប្រវត្តិវិទ្យា​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ច្បាស់លាស់​។​ ​ដោយមាន​ចំនួន​គ្រូបង្រៀន​ច្រើន​ ​រួម​ជាមួយនឹង​សម្ភារៈ​ឧប​ទ្ទេ​សប្រ​សើរ​ឡើង​សម្រាប់​ការ​បង្រៀន​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ ​និង​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រាសាទ​តា​មន្ត​ ​គាត់​គិតថា​សិស្សានុសិស្ស​នឹង​ចាប់អារម្មណ៍​លើ​ប្រាសាទ​ក្នុង​សហគមន៍​បាន​ច្រើនជាង​មុន​។​ ​នៅ​ចុងបញ្ចប់​ ​ហាញ់​ ​និយាយ​ថា​ ​គាត់​ចង់​ឃើញ​មានការ​ផ្តួចផ្តើម​ការអប់រំ​បន្ថែម​ទៀត​ដល់​សិស្សានុសិស្ស​និង​មនុស្ស​ពេញវ័យ​។​ ​គាត់​ចង់​ឲ្យ​ប្រជាជន​ដឹង​អំពី​តម្លៃ​នៃ​បេតិក​ភណ្ឌ​រប្ប​ធម៌​ដែល​មិន​អាច​កាត់ថ្លៃ​បាន​។​ ​

សេចក្តី​សង្ខេប​អំពី​ការអប់រំ​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ដល់​សិស្សានុសិស្ស​

     សាលារៀន​របស់​កម្ពុជា​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​មានការ​ដាក់បញ្ចូល​កម្មវិធី​អប់រំ​អំពី​បេតិកភណ្ឌ​វប្បធម៌​ទៅ​ក្នុង​កម្មវិធី​សិក្សា​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​ទោះបីជា​យ៉ាង​ដូច្នេះ​ក្តី​ ​ក៏​សាលារៀន​នៅក្នុង​ខេត្ត​នេះ​ ​ពុំ​ទាន់បាន​ដាក់បញ្ចូល​ចំណេះដឹង​ពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ទៅ​ក្នុង​កិច្ច​តែងការ​បង្រៀន​សម្រាប់​បង្រៀន​សិស្ស​នៅឡើយ​ទេ​។​ ​គ្រូបង្រៀន​បាន​បង្ហាញ​អំពី​ឆន្ទៈ​ក្នុង​ការ​បញ្ជ្រាប​បេតិក​-​ភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ទៅ​ក្នុង​កិច្ច​តែងការ​បង្រៀន​របស់​ខ្លួន​ ​ក៏ប៉ុន្តែ​គាត់​មានការ​បារម្ភ​ចំពោះ​ការគោរព​តាមកាល​វិភាគ​បង្រៀន​ដែល​កំណត់​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​មិនបាន​ល្អ​។​ ​គ្រូបង្រៀន​ក៏បាន​បង្ហាញ​អំពី​តម្រូវការ​ឲ្យ​មាន​សម្ភារៈ​ឧប​ទ្ទេ​សបន្​ថែមទៀត​ ​សម្រាប់​ការ​បង្រៀន​អំពី​បេ​តិ​-​ក​ភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​ ​ក៏ដូចជា​គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ច្បាស់លាស់​ ​និង​មាន​សមត្ថភាព​ក្នុង​ការ​បង្រៀន​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​។​ ​ដោយមាន​ ​សម្ភារៈ​ឧប​ទ្ទេស​ ​និង​ការអភិវឌ្ឍន៍​ផ្លូវ​ទៅកាន់​តំបន់​តា​មន្ត​ប្រសើរ​ជាង​មុន​ ​គ្រូបង្រៀន​មាន​ជំនឿ​ចិត្ត​ថា​ ​ខ្លួន​អាច​បង្កើន​ការចាប់អារម្មណ៍​ពី​សិស្សានុសិស្ស​ចំពោះ​មេរៀន​អំពី​បេតិកភណ្ឌ​វប្បធម៌​ក្នុង​សហគមន៍​។​

ការអប់រំអំពី​បេតិកភណ្ឌ​វប្បធម៌​ដល់​មនុស្សពេញវ័យ

ខណៈ​ពេល​ដែល​បេតិកភណ្ឌ​វប្បធម៌​ ​ត្រូវ​បាន​ដាក់បញ្ចូល​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​តាម​សាលារៀន​ ​ប្រជាជន​វ័យ​ចំ​ណាស់​ៗ​ ​ក៏ដូចជា​អ្នក​ដែល​មិនបាន​ទទួលការ​អប់រំ​នៅ​តាម​សាលារៀន​ ​បានដឹង​តិចតួច​ណាស់​អំពី​បេតិកភណ្ឌ​វប្បធម៌​។​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយចំនួន​ ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ចំណេះដឹង​ដល់​អ្នក​ទាំងនេះ​ ​ក៏ប៉ុន្តែ​ការ​ព្យាយាម​បន្ថែម​ទៀត​ ​ក៏​ជា​តម្រូវការ​ក្នុង​ការ​បង្រៀន​ប្រជាជន​ឲ្យ​យល់​អំពី​បេ​តិ​ភណ្ឌ​វប្បធម៌​ជាតិ​និង​សហគមន៍​។​ ​ខាងក្រោម​នេះ​ ​គឺជា​បទសម្ភាសន៍​ជាមួយ​ប្រជាជន​ក្នុង​ភូមិស្រុក​ជុំវិញ​តំបន់​ប្រសាទ​តា​មន្ត​។​

ប្រជាជនក្នុងភូមិតាមន្ត

     ភូមិ​តា​មន្ត​ ​ស្ថិតនៅ​ជួរ​ជើងភ្នំ​ដងរែក​ ​ជាទី​តាំង​ដែល​ប្រាសាទ​តា​មន្ត​ស្ថិតនៅ​។​ ​ប្រជាជន​នៅ​ទីនេះ​ ​ភាគច្រើន​ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ ​និង​ជា​អ្នក​ជាប់សាច់ញាតិ​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​។​ ​កងយោធពល​ខេមរៈ​ភូមិន្ទ​ ​គឺជា​ស្ថាប័ន​ដែល​បាន​ផ្តល់​កន្លែង​ស្នាក់អាស្រ័យ​និង​ដីធ្លី​នៅក្នុង​ភូមិ​តា​មន្ត​ ​ដល់​កងកម្លាំង​យោធា​និង​ក្រុម​គ្រួសារ​។​ ​នេះ​គឺជា​មូលហេតុ​ដែល​ថា​ប្រពន្ធ​និង​សាច់ញាតិ​របស់​កងកម្លាំង​ ​យោធា​ ​ធ្វើការ​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅតាម​ប្តី​ ​ឬ​សមាជិក​គ្រូ​សារ​ដែល​ជា​ទាហាន​។​ ​ប្រជាជន​នៅក្នុង​ភូមិ​នេះ​បាន​ឲ្យដឹង​ថា​ ​ខ្លួន​ទទួល​បានការ​ផ្គត់ផ្គង់​ពី​រាជរដ្ឋាភិបាល​ជាច្រើន​ ​ក៏ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹង​បេតិក​-​ភណ្ឌ​វប្បធម៌​ទេ​។​ ​ប្រជាជន​មួយចំនួន​បានដឹង​អំពី​បេតិកភណ្ឌ​វប្បធម៌​ជាតិ​តាមរយៈ​ទូរទស្សន៍​។​ ​ឯ​ប្រជាជន​ដទៃទៀត​ ​មានចំណេះ​ដឹង​តិចតួច​ណាស់​អំពី​បេតិកភណ្ឌ​វប្បធម៌​។​ ​ ​ទោះបីជា​ការរស់នៅ​ក្នុង​សហគមន៍​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ប្រាសាទ​តា​មន្ត​ក្តី​ ​ក៏​ប្រជាជន​ក្នុង​ភូមិ​នេះ​ភាគច្រើន​ពុំ​បានដឹង​អំពី​សាវ​តា​របស់​ប្រាសាទ​តា​មន្ត​ ​ក្រៅពី​បរិបទ​នៃ​សង្គ្រាម​ដែរ​។​ ​ពុំ​មាន​ប្រជាជន​ណា​ម្នាក់​ដែល​យើង​បាន​និយាយ​ជាមួយ​ ​បានឮ​ពី​ការ​បណ្តុះបណ្តាល​ផ្ទាល់​អំពី​បេតិកភណ្ឌ​វប្បធម៌​ទេ​។​

ប្រជាជន​ក្នុង​ភូមិ​ទន្លេ ស

     ប្រទេស​កម្ពុជា​មាន​ក្របខណ្ឌ​គតិយុត្តិ​ជាតិ​និង​អន្តរជាតិ​ដ៏​សម្បូរ​បែប​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរុករាន​បំផ្លាញ​និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ​ក៏ប៉ុន្តែ​ច្បាប់​ទាំងនេះ​ហាក់ដូចជា​មិន​ត្រូវ​បាន​អនុវត្តន៍​ដោយ​ទាហាន​ឬ​មន្រ្តី​នគរបាល​សោះ​។​ ​ខណៈ​ពេល​ដែល​សេចក្តី​ប្រកាស​ត្រូវ​បាន​ធ្វើឡើង​កាលពី​អតីតកាល​ ​ដើម្បី​ពញ្ញាក់​ប្រជាជន​កម្ពុជា​អំពី​ភាព​មិន​ស្របច្បាប់​នៃ​ការរុករាន​បំផ្លាញ​ ​ប្រជាជន​ពុំ​បានដឹង​ថា​មាន​សេចក្តី​ប្រកាស​នេះ​ឡើយ​។​ ​ការអនុវត្ត​ច្បាប់​អាច​នឹង​មិន​យុត្តិធម៌​ ​ប្រសិនបើ​ពុំ​បាន​ជូនដំណឹង​ដល់​ប្រជាជន​ជាមុន​។​ ​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​តម្រូវការ​អប់រំ​បន្ថែម​ ​អំពី​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ ​និង​សារៈសំខាន់​នៃ​បេតិកភណ្ឌ​វប្បធម៌​ដែល​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​។​

អនុសាសន៍ចំពោះគោលនយោបាយ