ករណីសិក្សា៖ ប្រាសាទភ្នំដា និង ស្រុកអង្គរបុរី

សេចក្តីផ្តើមស្តីពីស្រុកអង្គរបុរី និងប្រាសាទភ្នំដា

     ស្រុកអង្គរបុរី គឺជាស្រុកមួយក្នុងខេត្តតាកែវរបស់ប្រទេសកម្ពុជា ស្ថិតនៅក្បែរព្រំប្រទល់វៀត  ណាម។ ភូមិចំនួនពីរនៅក្នុងស្រុកអង្គរបុរី គឺភូមិកំពង់លឿង និងភូមិកំពង់ពោធិ៍ ស្ថិតនៅចំទីតាំងនៃអតីតរាជធានីហ្វូណនដែលជាព្រះរាជាណាចក្រខ្មែរដំបូងបង្អស់។ រាជធានីបុរាណមួយនេះគឺជាទីក្រុងជញ្ជាំងដែលហ៊ុំព័ទ្ធដោយគូទឹក និងត្រូវបានគ្រប់គ្រងចាប់តាំងពីសតវត្សរ៍ទី១មុនគ្រិស្តសករាជ រហូតដល់សតវត្សរ៍ទី១០នៃគ្រិស្តសករាជ។ មានរឿងរ៉ាវជាច្រើនកើតមាននៅក្នុងស្រុកនេះ ក្នុងសតវត្សរ៍ទី៦និងទី៧។[1] ដោយសារតែប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ស្រុកអង្គរបុរី ទើបស្រុកនេះបានប្រែទៅជាទីតាំងដ៏វិសេសវិសាលមួយសម្រាប់បុរាណវិទូក្នុងការធ្វើការសិក្សាអំពីអតីតកាលរបស់កម្ពុជា ហើយដោយមូលហេតុថា ទីតាំងភូមិសាស្ត្ររបស់ស្រុកស្ថិតនៅឆ្ងាយដាច់ស្រយាលផង ទើបស្រុកនេះទទួលរងការបំផ្លិចបំផ្លាញនិងចោរកម្មទៅលើសម្បត្តិវប្បធម៌។

     ប្រជាជនវ័យចំណាស់ៗនៅក្នុងស្រុកអង្គរបុរី មិនបានចងចាំពីប្រវត្តិសាស្ត្រដែលកើតឡើងក្នុងភូមិនាសម័យអាណានិគមបារាំងឡើយ។ សម័យអាណានិគមបារាំងហាក់ដូចជាពុំមានឥទ្ធិពលខ្លាំងក្លាណាស់ណាទេ ទៅលើការរស់នៅរបស់ប្រជាជននៅក្នុងស្រុកអង្គរបុរី ពីព្រោះថាបារាំងមិនបានដាក់មូលដ្ឋានក្នុងតំបន់នេះ។[2] វត្តមានរបស់បារាំងនៅក្នុងស្រុកអង្គរបុរី គឺមានត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ខណៈពេលដែលប្រជាជនក្នុងភូមិបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយនៅក្រោយពេលដែលបារាំងចាកចេញទៅ ទើបប្រជាជនត្រឡប់មកកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ។[3] បើប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​រស់នៅ​ក្នុង​របប​ខ្មែរក្រហម​ ​ប្រជាជន​អាច​ទ្រាំទ្រ​ជាមួយ​ស្ថានភាព​រស់នៅ​ស្ថិត​ក្រោម​អាណានិគម​បារាំង​បាន​។​ ​អ្វី​ដែល​អ្នកភូមិ​វ័យ​ចំ​ណាស់​ៗ​ក្នុង​ភូមិ​មានការ​ចងចាំ​ ​និង​បាន​រៀបរាប់​ប្រាប់​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​នោះ​គឺថា​ ​បារាំង​បាន​យក​វត្ថុបុរាណ​ចេញពី​ស្រុក​អង្គរបុរី​។​ ​

     ចាប់តាំងពី​ឆ្នាំ១៩៧០រហូតដល់​ឆ្នាំ១៩៧៥​ ​តំបន់​នេះ​ទទួលរង​ការ​ទម្លាក់​គ្រាប់បែក​ដោយ​ ​ឧទ្ធម្ភា​ចក្រ​របស់​ ​លន់​ ​នល់​ ​ពី​ទិសខាងជើង​ទៅ​ទិសខាងកើត​។​ ​ការ​ទម្លាក់​គ្រាប់បែក​បាន​បង្ក​វិនាសកម្ម​លើ​ស្រុក​អង្គរបុរី​ ​ដោយ​បាន​បំផ្លាញ​រូបចម្លាក់​ ​ប្រាង្គ​ប្រាសាទ​ ​និង​វត្តអារាម​ ​ដែល​មាន​អាយុកាល​ជាច្រើន​សតវត្សរ៍​។​ ​ទាហាន​ ​លន់​ ​នល់​ ​បាន​យក​ ​ឬ​បំផ្លាញ​រូបសំណាក​ព្រះពុទ្ធ​ ​នៅ​តាម​វត្តអារាម​ ​ ​ ​ ​ផ្សេង​ៗ​។​ ​វាលស្រែ​ដែល​ជា​ប្រភព​នៃ​ការរស់រាន​របស់​អ្នកភូមិ​ ​ត្រូវ​ដុត​បំផ្លាញ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​។​ ​អ្នកភូមិ​ម្នាក់​បាន​រំឭក​ថា​ ​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ដុត​បំផ្លាញ​។​ ​ដើម្បី​ការពារ​ជីវិត​ពី​ការ​ទម្លាក់​គ្រាប់បែក​ ​អ្នកភូមិ​ដទៃទៀត​បាន​ព្យាយាម​រត់គេច​ចេញពី​ភូមិ​ដែល​ខ្លួន​កំពុង​រស់នៅ​។​ ​ចំណែក​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​ ​បាន​សំងំ​លាក់ខ្លួន​នៅក្នុង​លេណដ្ឋាន​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​។​ ​អ្នកភូមិ​ខ្លះទៀត​ជា​ទាហាន​ ​លន់​ ​នល់​ ​បាន​បាត់បង់ជីវិត​ដោយសារ​ជាន់​ត្រូវ​មីន​ដែល​បាន​បន្សល់ទុក​ពី​ ​ ​សង្គ្រាមស៊ីវិល​។​ ​

     បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​ស្រុក​អង្គរបុរី​ ​ទទួលរង​ការខូចខាត​នៅក្នុង​របប​ខ្មែរក្រហម​។​ ​នៅមុន​ពេល​ការ​មកដល់​របស់​ខ្មែរក្រហម​ ​រូប​បដិមាករ​ព្រះពុទ្ធ​នៅ​ក្បែរ​ទីតាំង​វត្ត​ ​ដែល​បច្ចុប្បន្ន​ជាវ​ត្ត​គំនូរ​ ​ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រៃ​។​ ​បដិមាករ​នេះ​ ​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី១៥​ ​និង​ត្រូវ​បាន​អ្នកភូមិ​ចាត់ទុកថា​ជា​វត្ថុបុរាណ​។​ ​កម្មាភិបាល​ខ្មែរក្រហម​បាន​បំផ្លាញ​រូប​បដិមាករ​ព្រះពុទ្ធ​នានា​ ​ដោយ​កាត់​ព្រះកេស​បោះចោល​ ​ហើយ​បំណែក​ព្រះកេស​នៃ​បដិមាករ​មួយចំនួន​ ​ត្រូវ​បាន​រក​ឃើញ​តាមរយៈ​កំណាយ​បុរាណវិទ្យា​។​ ​ដោយសារ​ខ្មែរក្រហម​ត្រូវ​បាន​បណ្តេញ​ចេញ​ ​កម្មាភិបាល​ខ្មែរក្រហម​ក្នុង​តំបន់​នេះ​ ​បាន​កប់​មាស​ដែល​ខ្លួន​មាននៅ​ក្នុង​ដី​ ​ដើម្បី​លាក់កំបាំង​ពី​វៀតណាម​។​

     បន្ទាប់ពី​របប​ខ្មែរក្រហម​ ​ជីវិត​រស់នៅ​របស់​អ្នកភូមិ​មាន​ភាព​ប្រសើរ​ឡើង​។​ ​កាលពី​ដំបូង​ ​ស្រុក​អង្គរបុរី​បាន​ប្រឈម​នឹង​បញ្ហា​អ​ស្ថេរ​ភាព​ផ្នែក​សេដ្ឋកិច្ច​។​ ​បែបផែន​នៃ​ការអនុវត្ត​ន៍​វិស័យ​កសិកម្ម​របស់​ខ្មែរក្រហម​ ​បាន​ធ្វើឲ្យ​ការ​បង្កបង្កើនផល​នៅក្នុង​ស្រុក​អង្គរបុរី​ពុំ​អាច​ប្រព្រឹត្តទៅ​បាន​ច្រើន​ខែ​ឡើយ​។​ ​អ្នកភូមិ​ក៏បាន​បង្វែរ​ទិសដៅ​មក​ដាំដំឡូង​និង​បន្លែបង្ការ​ ​ព្រមទាំង​ដោះដូរ​ទិន្នផល​ជាមួយនឹង​អង្ករ​ជំនួស​វិញ​ ​រហូតដល់​រដូវវស្សា​ ​ទើប​ងាក​មក​បង្កបង្កើនផល​ស្រូវ​បាន​ម្តង​ទៀត​។​ ​រដ្ឋាភិបាល​ថ្មី​បាន​ផ្តល់​ដី​ដល់​ប្រជាជន​ដើម្បី​ធ្វើស្រែ​ ​ហើយ​បច្ចុប្បន្ន​អ្នកភូមិ​ក្នុង​ស្រុក​អង្គរបុរី​ភាគច្រើន​គឺជា​កសិករ​។​ ​ភាព​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​និង​ការ​ចាប់ផ្តើម​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​ ​បាន​ជ​ម្រុ​ញ​ឲ្យ​ការផលិត​ស្រូវ​មាន​ភាព​ងាយស្រួល​ជាង​នៅមុន​របប​ខ្មែរក្រហម​។​ ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ ​បាន​បង្កើន​ទំនាក់ទំនង​ ​និង​ការ​ធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅកាន់​ភូមិ​ដទៃ​ ​ក៏ដូចជា​ពី​ស្រុក​មួយ​ទៅកាន់​ស្រុក​ដទៃ​។​ ​

នៅក្នុង​ចន្លោះ​ឆ្នាំ១៩៩១និង១៩៩៣​ ​វត្ត​អារ៉ាម​នៅក្នុង​ភូមិ​នេះ​ ​ដែល​ត្រូវ​បំផ្លាញ​ដោយ​របប​ ​លន់​ ​នល់​ ​និង​របប​ខ្មែរក្រហម​ ​ត្រូវ​បាន​កសាង​ឡើងវិញ​។​ ​ការ​កសាង​ជាថ្មី​នេះ​ ​បាន​ទទួល​ជំនួយ​ថវិកា​ពី​ការ​រៃអង្គាស​របស់​អ្នកភូមិ​ ​វិភាគទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ ​និង​ជំនួយ​ពី​អ្នក​រស់នៅ​បរទេស​។​ ​ទោះបីជា​ការអភិវឌ្ឍន៍​មានការ​កើនឡើង​ក៏ដោយ​ ​ក៏​ភាព​ក្រីក្រ​នៅតែ​កើតមាន​នៅក្នុង​ស្រុក​អង្គរបុរី​។​ ​ ​រដ្ឋាភិបាល​បាន​ផ្តល់​ជំនួយ​ជា​អង្ករ​និង​សាងសង់​ផ្ទះ​ដល់​គ្រួសារ​ក្រីក្រ​។​ ​អ្នកភូមិ​មួយ​រូប​បាន​លើកឡើង​ថា​ ​“​នៅ​ទីនេះ​គ្មានអ្វី​ទាំងអស់​ ​ប្រជាជន​រស់នៅ​ក្នុង​ភាព​ក្រីក្រ​”​។​ ​ភាព​ក្រីក្រ​ទាំងនេះ​ ​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ប្រជាជន​ក្នុង​ភូមិ​ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ថៃ​ ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ ​និង​ការ​ជួញដូរ​វត្ថុបុរាណ​ដើម្បី​ទទួល​បាន​ចំណូល​។​ ​អ្នកភូមិ​ខ្លះទៀត​ដែល​នៅ​មាន​ជីវភាព​ក្រីក្រ​ ​បាន​ងាក​ទៅ​រក​ការ​លួច​និង​លក់​វត្ថុបុរាណ​ជាច្រើន​អនេក​នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ​អង្គរបុរី​។​ ​

ប្រាសាទភ្នំ​ដា​ ​គឺជា​ប្រាសាទតូច​មួយ​ ​ស្ថិតនៅ​លើកំពូល​ភ្នំ​ដា​ក្នុង​ស្រុក​អង្គរបុរី​ ​ខេត្តតាកែវ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ៧០គីឡូម៉ែត្រ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​។​ ​នៅត្រង់​ទីតាំង​ប្រាសាទ​នេះ​ ​យើង​អាច​មើលឃើញ​ទិដ្ឋភាព​ជនបទ​របស់​ប្រទេស​កម្ពុជា​ ​និង​ជនបទ​របស់​ប្រទេស​វៀតណាម​ ​ដែល​មាន​ ​ទីតាំង​ស្ថិតនៅ​ប្រមាណ​ជាង១០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីទី​តាំង​ភ្នំ​ដា​។​ ​ប្រាសាទភ្នំ​ដា​ ​បាន​កកើត​តាំងពី​សតវត្សរ៍​ទី១១​ ​ចំណែក​ឯ​រូបចម្លាក់​នៅ​ជុំវិញ​ប្រាសាទ​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី៦មក​ ​គឺ​នៅក្នុង​រជ្ជកាល​ព្រះ​បា​ទរុន្ទ្រ​វរ្ម័ន​ ​ឬ​សតវត្សរ៍​ទី៧​។​ ​

ពុំ​មាននៅ​សេសសល់​រូបចម្លាក់​នៅ​ខាងក្នុង​តួ​ប្រាសាទ​ ​ឬ​ក្នុង​រូងភ្នំ​ឡើយ​ ​ព្រោះថា​រូបចម្លាក់​ទាំងនោះ​ ​ត្រូវ​បាន​លួច​យក​ទៅ​នៅក្នុង​ជំនាន់​អាណានិគម​បារាំង​ ​ឬ​គាស់​យក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០និង​ដើម​ទសវត្សរ៍​ឆ្នាំ២០០០​ ​និង​ត្រូវ​បាន​ដឹកជញ្ជូន​យក​ទៅ​តម្កល់​នៅក្នុង​សារមន្ទីរ​ក្នុង​តំបន់​ដើម្បី​រក្សា​សុវត្ថិភាព​។​ ​នៅក្នុង​តួ​ប្រាសាទ​នេះ​ ​ស្ទើរតែ​ពុំ​មាន​បន្សល់​អ្វី​ឡើយ​ ​លើកលែងតែ​ទម្រ​រូបចម្លាក់​ ​ផ្ទាំង​ចម្លាក់​ ​កម្ទេច​ថ្ម​ ​និង​សំណែន​មួយចំនួន​ដែល​អ្នកភូមិ​យក​មក​សែន​តាម​បែប​សាសនា​តែប៉ុណ្ណោះ​។​ ​នៅ​មាន​ផ្ទាំង​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​មួយចំនួន​តូច​ដែល​ពុំ​ទទួលរង​ការខូចខាត​។​ ​ដំបូល​របស់​ប្រាសាទ​បាន​បាត់បង់​ ​តាមរយៈ​កំណាយ​នៅក្នុង​ឆ្នាំ១៩៥៣​។​ ​បុរាណ​វិទូ​ ​ហែ​នរី​ ​មួ​ហ្គឺរ​ ​បាន​អះអាង​ថា​ ​ដំបូល​ប្រាសាទ​នេះ​បាន​បាក់​ធ្លាក់​។​ ​អ្នកភូមិ​បាន​រៀបរាប់​អំពី​ព្រឹត្តិ​ការណ៍​បាក់​ដំបូល​នៅ​ប្រាសាទភ្នំ​ដា​ខុស​ៗ​គ្នា​។​ ​អ្នកខ្លះ​ថា​បារាំង​ដែល​ស្ថិតនៅ​ក្នុង​សម័យ​អាណានិគម​បារាំង​ ​បាន​បាញ់​បំបែក​កំពូល​ប្រាសាទ​នេះ​ដើម្បី​ស្វែងរក​គ្រាប់ពេជ្រ​ដែល​បង្កប់​នៅក្នុង​ដំបូល​ប្រាសាទ​ ​ជាហេតុ​បណ្តាល​ឲ្យ​ដំបូល​ធ្លាក់ចុះ​មក​។​ ​

ការ​លួច​វត្ថុបុរាណ​នៅ​ប្រាសាទភ្នំ​ដា​ ​ហាក់ដូចជា​កើតមានឡើង​តាំងពី​ជំនាន់​អាណានិគម​បារាំង​មក​លើ​ប្រ​ទេ​កម្ពុជា​មក​ម្ល៉េះ​ ​ព្រោះ​បើ​តាម​ការ​អះអាង​របស់​អ្នកភូមិ​ដែល​មាន​វ័យ​ចំ​ណាស់​ៗ​បាន​ឲ្យដឹង​ថា​ ​ទ្រង់ទ្រាយ​របស់​ប្រាសាទ​នេះ​ ​មាន​លក្ខណៈ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ទ្រង់ទ្រាយ​ប្រាសាទ​ដែល​ខ្លួន​ធ្លាប់​បានឃើញ​កាលពី​នៅ​ក្មេង​ៗ​។​ ​រឿងរ៉ាវ​ទាក់ទង​នឹង​ការ​បំផ្លិច​បំផ្លាញ​ប្រាសាទភ្នំ​ដា​ដែល​បាន​បង្កឡើង​ដោយ​បារាំង​ ​បាន​ក្លាយទៅជា​សាច់រឿង​និទាន​ដំណាល​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​ជាពិសេស​អំពី​ការ​លួច​គ្រាប់ពេជ្រ​នៅ​លើដំបូល​ប្រាសាទ​នេះ​។​ ​អ្នកភូមិ​មួយ​រូប​បានឮ​ថា​ ​បារាំង​បាន​បាញ់​ទៅលើ​ប្រាសាទ​ដើម្បីឲ្យ​ប្រាសាទ​ដួល​រលំ​មក​លើ​ដី​។​ ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៣០​ ​បញ្ញវន្ត​ជនជាតិ​បារាំង​បាន​យក​រូបចម្លាក់​មួយចំនួន​ពី​ស្រុក​អង្គរបុរី​។​ ​រូបចម្លាក់​ប្រាសាទភ្នំ​ដា​មួយចំនួន​ ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​សារមន្ទីរ​នានា​ជុំវិញ​ពិភពលោក​ ​និង​ក្រោយមក​រូបចម្លាក់​មួយចំនួន​ ​ក៏​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ទោះបីជា​យ៉ាង​ដូច្នេះ​ក៏ដោយ​ ​ក៏​ដំណឹង​ពី​គ្រាប់ពេជ្រ​នៅ​លើកំពូល​ប្រាសាទ​ ​បាន​បាត់​ដំណឹង​ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​។​ ​សង្គ្រាមរ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​បាន​បន្ត​បំផ្លាញ​ប្រាសាទភ្នំ​ដា​។​ ​ការ​ទម្លាក់​គ្រាប់បែក​នៅក្នុង​របប​ ​លន់​ ​នល់​ ​ធ្វើឲ្យ​បំណែក​ខាងក្រៅ​នៃ​ជញ្ជាំង​ប្រាសាទ​ខ្ទាត​ខ្ចាត់ខ្ចាយ​។​

សព្វថ្ងៃ​ ​អ្នក​ប្រណិប័តន៍​សាសនា​ ​និស្សិត​សាកល​វិទ្យាល័យ​ ​និង​ភ្ញៀវ​ទេសចរ​បរទេស​នានា​ ​បាន​មក​ធ្វើទស្សនកិច្ច​មកកាន់​ប្រាសាទភ្នំ​ដា​។​ ​ភ្ញៀវ​ទេសចរ​ភាគច្រើន​ ​ជា​ភ្ញៀវ​បរទេស​ដែល​ត្រូវ​ទិញ​សំបុត្រ​ក្នុង​តម្លៃ២ដុល្លារ​សហរដ្ឋអាមេរិក​ ​ដើម្បី​ចូល​ទស្សនា​ប្រាសាទ​នេះ​។​ ​ក្រសួងទេសចរណ៍​ ​និង​ ​ក្រសួងវប្បធម៌​និង​វិច​ត្រ​សិល្បៈ​ ​គឺជា​ស្ថាប័ន​គ្រប់គ្រង​លើ​តំបន់​ប្រាសាទ​នេះ​រួមគ្នា​។​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ទទួលបន្ទុក​លើ​ការ​អភិរក្ស​ ​ហើយ​ក្រសួងទេសចរណ៍​ ​ទទួលបន្ទុក​ផ្តល់​បុគ្គលិក​។​ ​សព្វថ្ងៃ​នេះ​ ​មាន​បុគ្គលិក​ចំនួន៣រូប​ ​ទទួលខុសត្រូវ​ក្នុង​ការដឹកនាំ​ភ្ញៀវ​ទេសចរ​ទៅកាន់​កំពូលភ្នំ​ ​និង​សម្អាត​តំបន់​ប្រាសាទ​។​ ​កាំជណ្តើរ​ឡើង​ទៅកាន់​ប្រាសាទ​ ​ផ្តល់​ភាព​ងាយស្រួល​ជាង​មុន​សម្រាប់​ភ្ញៀវ​ទេសចរ​។​ ​ទន្ទឹម​នឹង​នេះ​ ​ភ្ញៀវ​ទេសចរ​អាច​ឈប់សម្រាក​នៅ​លើ​កៅអី​និង​តុ​ថ្ម​ ​ដែល​ស្ថិតនៅ​ក្បែរ​ទីតាំង​តួ​ប្រាសាទ​លើកំពូល​ភ្នំ​។​ ​ការិយាល័យ​ព័ត៌មាន​មួយ​នៅ​ជើងភ្នំ​ដា​ ​មាន​ប្រអប់​កញ្ចក់​តម្កល់​ខិត​ប័ណ្ណ​ព័ត៌មាន​អំពី​តំបន់​នេះ​ ​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​។​ ​បច្ចុប្បន្ន​ ​ប្រអប់​កញ្ចក់​នោះ​មាន​ខិត​ប័ណ្ណ​ព័ត៌មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ​ហើយ​ការិយាល័យ​នេះ​ក៏​ផ្អាក​សេវាកម្ម​ដឹក​ភ្ញៀវ​ទេសចរ​ដែរ​។​ ​មគ្គុ​ទេ​សក៍​ដែល​ត្រូវ​បាន​សម្ភាសន៍​សង្ឃឹមថា​ ​ប្រអប់​នេះ​នឹង​មាន​ផ្ទុក​ខិត​ប័ណ្ណ​ព័ត៌មាន​ពេញ​ៗ​ដូចដែល​ធ្លាប់​មាន​កន្លងមក​។​

ដើម្បី​ធ្វើការ​អភិរក្ស​ប្រាសាទភ្នំ​ដា​ឲ្យបាន​ដិតដល់​ ​ក្រសួងទេសចរណ៍​គួរតែ​ពិភាក្សា​អំពី​កិច្ចការ​អភិរក្ស​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្តតាកែវ​ ​ថ្នាក់ដឹកនាំ​ស្រុក​អង្គរបុរី​ ​និង​ទី​ស្តី​ការក្រ​សួង​ទេសចរណ៍​ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​។​ ​ស្ថិត​ក្រោម​ជំនួយ​ទ្រទ្រង់​ពី​អង្គការ​យូ​ណេស្កូ​ ​គម្រោង​អភិវឌ្ឍន៍​ផ្នែក​ស្ថាបត្យកម្ម​និង​គម្រោង​អភិរក្ស​ប្រាសាទភ្នំ​ដា​មាន​ផែន​ ​ការ​អភិវឌ្ឍ​និង​អភិរក្ស​ប្រាសាទភ្នំ​ដា​។​ ​គម្រោង​នេះ​ ​កំពុង​ស្ថិត​ក្នុង​ការ​រង់ចាំ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​។​ ​នៅពេល​ដែល​គម្រោង​នេះ​បញ្ចប់​ការអភិវឌ្ឍន៍​និង​អភិរក្ស​រួចរាល់​ហើយ​ ​មន្ទីរ​ទេសចរណ៍​ខេត្ត​សង្ឃឹមថា​ ​ខ្លួន​នឹង​ផ្តល់​បុគ្គលិក​បន្ថែម​ទៀត​ដើម្បី​បម្រើការ​នៅក្នុង​បរិវេណ​ប្រាសាទភ្នំ​ដា​ ​និង​ផ្តល់​ការអប់រំ​ដល់​សិស្សានុសិស្ស​អំពី​សារៈសំខាន់​ក្នុង​ការ​អភិរក្ស​បរិស្ថាន​នៅ​ប្រាសាទភ្នំ​ដា​។​ ​អាជ្ញាធរ​ខេត្ត​មាន​ ​តួនាទី​គ្រប់គ្រង​លើ​ការ​អភិរក្ស​ប្រាសាទភ្នំ​ដា​ដោយ​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់​ ​ទោះបីជា​ពុំ​មាន​ជំនួយ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ឲ្យ​ដោយ​រាជរដ្ឋាភិបាល​ក៏ដោយ​។​

បេតិកភណ្ឌ​វប្បធម៌​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​នៅ​ប្រាសាទភ្នំ​ដា​និង​ស្រុក​អង្គរបុរី​ ​មាន​សណ្ឋាន​ខុសប្លែក​ពីគ្នា​។​ ​ប្រាសាទភ្នំ​ដា​ទទួលរង​ការបំផ្លាញ​តាមរយៈ​ការ​លួច​រូបចម្លាក់​តាំងពី​យូរយារណាស់មកហើយ​ ​ហើយនិង​ពុំ​មាន​អ្វី​នៅ​សេសសល់​សម្រាប់​លួច​ទៀត​ទេ​។​ ​រូបចម្លាក់​ប្រវត្តិសាស្ត្រ​នៅ​ប្រាសាទ​ ​ ​ភ្នំ​ដា​ត្រូវ​បាត់​អស់ទាំង​ស្រុង​ពី​ប្រាសាទ​ ​ប៉ុន្តែ​បាន​លេច​រូបរាង​ឡើង​នៅ​តាម​សារមន្ទីរ​នានា​ជុំវិញ​ពិភពលោក​។​ ​ប្រាសាទ​នេះ​ទាមទារ​ឲ្យ​មានការ​ស្តារ​ឡើងវិញ​។​ ​ចំណែក​ឯ​វត្ថុ​ប្រវត្តិសាស្ត្រ​ដែល​មាននៅ​ក្នុង​ស្រុក​អង្គរបុរី​វិញ​ ​នៅតែ​ទទួលរង​នូវ​ការបំផ្លាញ​ដូចគ្នា​ ​តាមរយៈ​ការសាងសង់​ ​កាប់ឆ្ការ​ ​សម្អាត​ ​ជួសជុល​ផ្លូវ​ ​និង​ចោរកម្ម​។​ ​

ចោរកម្ម​ទ្រង់ទ្រាយ​ធំ​បាន​កើតមាន​នៅដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​ ​និង​ទើបតែ​ថមថយ​ទៅវិញ​នៅ​ ​ក្នុង​ឆ្នាំ២០១១ប៉ុណ្ណោះ​ ​គឺ​នៅពេល​ដែល​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​ប្រកាស​តាមវិទ្យុ​និង​ទូរទស្សន៍​ថា​ ​ការរុករាន​រក​វត្ថុបុរាណ​ត្រូវ​បាន​ហាមឃាត់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​បញ្ហា​ចោរកម្ម​លើ​វត្ថុបុរាណ​នៅតែ​បន្ត​កើតមានឡើង​ចំពោះ​មនុស្ស​ដែល​មិនបាន​ដឹង​អំពី​ច្បាប់​ ​ឬ​បំពានច្បាប់​។​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការរារាំង​អំពើ​ចោរកម្ម​ត្រូវ​បាន​ពង្រីក​បន្ថែម​ ​ដើម្បី​រក្សា​អ្វី​ដែល​នៅ​សេសសល់​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​។​ ​កំណាយ​ដំបូងបង្អស់​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០​ ​ក៏ប៉ុន្តែ​នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​គួរ​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​នេះ​។​

ព័ត៌មាន​ទាក់ទង​នឹង​ចោរកម្ម​លើ​វត្ថុបុរាណ​
​ទោះបីជា​ ​បុរាណ​វិទូ​ពុំ​បាន​ធ្វើ​កំណាយ​ជា​ផ្លូវការ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​យ៉ាងណា​ក្តី​ ​ក៏​អ្នកភូមិ​នៅតែ​បន្ត​រុករាន​ជីកកកាយ​រុករក​វត្ថុបុរាណ​ ​នៅក្នុង​ស្រុកកំណើត​របស់​ខ្លួន​ឥត​ស្រា​ក​ស្រា​ន​។​ ​ទាំងនេះ​ ​គឺជា​ចោរកម្ម​លើ​វត្ថុបុរាណ​ដែល​ធ្វើឡើង​នៅក្នុង​ស្រុក​អង្គរបុរី​ ​ហើយដែល​ការណ៍​នេះ​ត្រូវ​បាន​ពិ​ព័ណ៌នា​ថា​ជា​ ​“​សកម្មភាព​ក្នុង​កម្រិត​បន្ទាប់បន្សំ​ប៉ុណ្ណោះ​”​។​ ​ក្នុងចំណោម​អ្នកភូមិ​ដែល​ត្រូវ​បាន​សម្ភាសន៍​ទាំងអស់​ ​មានតែ​អ្នកភូមិ​ម្នាក់​គត់​ដែល​កាលពីមុន​គាត់​ធ្លាប់​បាន​ជីក​យក​វត្ថុបុរាណ​ប្រវត្តិសាស្ត្រ​ ​ឬ​បានឮ​ថា​អ្នកដទៃ​ទៀត​ក៏បាន​ប្រព្រឹត្ត​ទង្វើ​នេះ​ដែរ​។​ ​ខាងក្រោម​នេះ​គឺជា​បទពិសោធន៍​របស់​អ្នក​ដែល​ធ្លាប់​គាស់កកាយ​រក​វត្ថុបុរាណ​នៅក្នុង​ស្រុក​អង្គរបុរី​៖​

ផេង ​៖​ ​ផេង​និង​ស្វាមី​របស់​គាត់​គឺជា​កសិករ​ ​ព្រមទាំង​បាន​ដាំ​ដើមចេក​នៅ​លើ​ដី​ជា​កម្ម​សិទ្ធ​របស់​គាត់​។​ ​ក្នុង​ឆ្នាំ២០០២​ ​ប្តី​របស់​ ​ផេង​ ​បាន​រក​ឃើញ​ក្រឡ​តូច​មួយ​ ​ក្នុង​ពេល​ដែល​គាត់​កំពុង​កាត់​ស្ទង​ចេក​។​ ​ក្រោយមក​ទៀត​ ​អ្នក​ទាំងពីរ​ក៏​ចាប់ផ្តើម​ជីកដី​ដើម្បី​ស្វែងរក​វត្ថុ​ដទៃទៀត​។​ ​អ្នក​ទាំងពីរ​តែងតែ​រក​ឃើញ​ក្រ​ឡ​តូច​ៗ​ ​អង្កាំ​ ​និង​បំណែក​មាស​។​ ​មាន​ពេល​មួយ​នោះ​ ​អ្នក​ទាំងពីរ​បាន​ប្រទះឃើញ​ឆ្អឹង​មនុស្ស​។​ ​នៅពេល​នោះ​ ​ប្រជាជន​ចាប់ផ្តើម​មាន​គោលបំណង​ទិញ​យក​មាស​ដែល​រក​ឃើញ​ពី​ក្នុង​ដី​ ​ ​ទុក​។​ ​ព័ត៌មាន​ស្តី​ពី​ការ​រក​ឃើញ​មាស​របស់​ ​ផេង​ ​និង​ស្វាមី​ ​បានដឹង​ឮ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ​និង​បាន​ធ្វើឲ្យ​ឈ្មួញ​ក្នុង​ស្រុក​នាំគ្នា​ទាក់ទង​ដើម្បី​ទិញ​មាស​ដែល​រកបាន​។​ ​ឈ្មួញ​បាន​ទិញ​យក​អង្កាំ​តូច​ៗ​ពី​អ្នក​ទាំងពីរ​ក្នុង​តម្លៃ២ពាន់​ ​ឬ៣ពាន់​រៀល​ក្នុង​មួយ​គ្រាប់​ ​ទៅតាម​ទំហំ​តូច​ឬ​តូចល្មម​។​ ​អង្កាំ​ធំៗ​ត្រូវលក់​ក្នុង​តម្លៃ៥ពាន់​រៀល​ក្នុង​មួយ​គ្រាប់​ ​ហើយ​ក្រឡ​មួយ​មានតម្លៃ៦ពាន់​រៀល​។​ ​ប្រាក់កាស​ដែល​អ្នក​ទាំងពីរ​រកបាន​តាមរយៈ​ការ​លក់​បេតិកភណ្ឌ​វប្បធម៌​ ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទ្រទ្រង់​លើ​ការ​ចំណាយ​ថ្លៃ​អាហារ​របស់​ក្រុម​គ្រួសារ​គាត់​។​ ​ចាប់តាំងពី​ពេលនោះ​មក​ ​អ្នក​ទាំងពីរ​ឈប់​ប្រមែប្រមូល​វត្ថុ​ពីទី​ធ្លា​ក្រោយ​លំនៅ​ដ្ឋាន​ទៀតហើយ​។​ ​គាត់​ត្រូវ​ស្វែងរក​ប្រភព​ដទៃ​ដើម្បី​បង្កើត​ចំណូល​។​ ​ដូច្នេះ​ ​កូន​ៗ​របស់​គាត់​ក៏បាន​ទៅ​ស្វែងរក​ការងារ​នៅ​ទីក្រុង​ភ្នំពេញ​។​

នៅក្នុង​ឆ្នាំ២០១១​ ​ផេង​ ​នៅ​ចងចាំ​ថា​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​ប្រកាស​តាម​ទូរទស្សន៍​និង​វិទ្យុ​ ​អំពី​ការ​ជីកកកាយ​រក​វត្ថុបុរាណ​ខុសច្បាប់​ ​និង​ជ​ម្រុ​ញ​ឲ្យ​ប្រជាជន​ចូលរួម​ដើម្បី​ថែរក្សា​បេតិកភណ្ឌ​ពិភពលោក​។​ ​ផេង​ ​បាន​រំឭក​ទៀត​ថា​ ​សេចក្តី​ប្រកាស​នេះ​បាន​ផ្តល់​ជា​ករណី​លើកលែង​នៅក្នុង​ច្បាប់​ជីក​រុករក​ ​ដោយ​ជឿជាក់​ថា​ ​វត្ថុ​ទាំងឡាយ​ណា​ដែល​ស្ថិតនៅ​ក្នុង​ចន្លោះ​កន្លះ​ម៉ែត្រ​ទៅ​ក្រោម​ដី​ ​គឺជា​កម្មសិទ្ធិ​របស់​ម្ចាស់ដី​។​ ​ចំណែក​វត្ថុ​ដែល​ស្ថិតនៅ​ក្រោម​ដី​ហួសពី​គម្លាត​កំណត់​ខាងលើ​ ​គឺជា​សម្បត្តិ​របស់​រដ្ឋ​។​ ​ដោយហេតុនេះ​ហើយ​ ​ទើប​គាត់​ជឿជាក់​ថា​ ​គាត់​មាន​សិទ្ធិ​កាន់កាប់​វត្ថុបុរាណ​ដែល​គាត់​បាន​រក​ឃើញ​។​ ​បន្ទាប់ពី​សេចក្តី​ប្រកាស​នេះ​ចេញ​ជាធរមាន​ ​គាត់​បាន​ចាប់ផ្តើម​ធ្វើវិភាគទាន​វត្ថុ​ទាំងនោះ​ទៅ​ឲ្យ​សារមន្ទីរ​ក្នុង​ស្រុក​អង្គរបុរី​ដើម្បី​ថែរក្សា​ ​បន្ទាប់ពី​ដឹង​ថាស​មុ​ច្ច័​យ​នៅក្នុង​សារមន្ទីរ​មាន​តិចតួច​ណាស់​។​ ​សរុប​មក​ ​ផេង​ ​បាន​ធ្វើវិភាគទាន​និង​លក់​វត្ថុបុរាណ​ប្រមាណ​ជាង៦០ទៅ​ឲ្យ​សារមន្ទីរ​ ​និង​មាន​មោទនភាព​ចំពោះ​ការ​រួមចំណែក​នេះ​។​

ក្រុម​គ្រួ​សា​របស់​គាត់​ពុំ​ធ្លាប់​មាន​បញ្ញា​ប្រឈម​ជាមួយ​អាជ្ញាធរ​ឡើយ​ ​ទាក់ទង​នឹង​សកម្មភាព​ ​ជីកកកាយ​។​ ​នេះ​គឺ​ដោយសារតែ​គ្រួសារ​របស់​គាត់​បាន​បញ្ឈប់​ការ​ជីក​រុករាន​ ​បន្ទាប់ពី​សេចក្តី​ប្រកាស​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​។​ ​នៅមុន​ពេល​មាន​សេចក្តី​ប្រកាស​នេះ​ ​អាជ្ញាធរ​ពុំ​បាន​បង្ក​ជា​បញ្ហា​លើ​គ្រួសារ​គាត់​ទេ​ ​ព្រោះ​មិនបាន​ដឹង​ថា​គ្រួសារ​គាត់​កំពុង​ស្វែងរក​អ្វី​។​ ​សព្វថ្ងៃ​ ​ផេង​ ​ជឿជាក់​ថា​ ​ថ្វីបើ​គាត់​បាន​រក​ឃើញ​និង​លក់​បំណែក​មាស​ដែល​រកបាន​ក៏ដោយ​ ​ក៏​គាត់​ពុំ​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ដែរ​។​ ​ប៉ុន្តែ​ប្រសិនបើ​គាត់​លក់​វត្ថុ​ដែល​គាត់​រក​ឃើញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​គាត់​នឹងអាច​ប្រឈម​ជាមួយ​អាជ្ញាធរ​។​ ​ផេង​ ​បាន​និយាយ​ថា​ ​អាជ្ញាធរ​អាច​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នកភូមិ​ដទៃ​ដែល​រក​ឃើញ​មាស​ ​ក៏ប៉ុន្តែ​ខ្លួន​ពុំ​អាច​បង្ក​បញ្ហា​ណាមួយ​ដល់​អ្នក​ដែល​បាន​រក​ឃើញ​មាស​ឡើយ​ ​ព្រោះ​អ្នកភូមិ​មាន​សិទ្ធិ​លើ​អ្វី​ដែល​ស្ថិត​ក្នុង​សម្បត្តិ​របស់​ខ្លួន​។​

អ្នក​ទាំងពីរ​បាន​បញ្ឈប់​សកម្មភាព​រុករក​របស់​ខ្លួន​នៅចន្លោះ​ឆ្នាំ២០០៨និង​ឆ្នាំ២០១៥​ ​បន្ទាប់ពី​មាន​សេចក្តី​ប្រកាស​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​និង​ចំ​ពេលវេលា​ដែល​គាត់​ទាំងពីរ​មិនបាន​រុករក​ឃើញ​អ្វី​ផ្សេងទៀត​ដែរ​។​ ​ផេង​ ​នៅតែ​រក្សា​វត្ថុបុរាណ​មួយចំនួន​ ​ដើម្បី​តុបតែង​លម្អ​គេហដ្ឋាន​ ​និង​ទុកជា​មរតក​ដល់​កូនចៅ​របស់​គាត់​ ​និង​បាន​ចាត់ទុក​វត្ថុបុរាណ​ដែល​ខ្លួន​កំពុង​ថែរក្សា​ ​ថា​ជា​សម្បត្តិ​ទ្រព្យ​ដែល​បាន​បន្សល់ទុក​ពី​ដូនតា​របស់​គាត់​ ​ដែល​ប្រៀបបានទៅ​នឹង​កេរ្តិ៍មរតក​របស់​គ្រួសារ​គាត់​ដែរ​។​ ​ដោយសារតែ​ការ​ចែង​អំពី​ចម្ងាយ​កន្លះ​ម៉ែត្រ​ទៅ​ក្រោម​ដី​ ​ផេង​ ​ជឿជាក់​ថា​គាត់​មាន​សិទ្ធិ​លើ​វត្ថុ​ទាំងអស់​នេះ​។​ ​ដូច្នេះ​គាត់​ពុំ​មានបំណង​ធ្វើវិភាគទាន​វត្ថុ​ដែល​សេសសល់​នា​ពេល​អនាគត​ទេ​។​ ​វត្ថុ​ទាំងនេះ​រួមមាន​ ​ខ្សែក​និង​ខ្សែដៃ​ធ្វើ​ពី​អង្កាំ​ ​ដែល​ស្វាមី​របស់​គាត់​បាន​រក​ឃើញ​តាមរយៈ​ការ​ជីកកកាយ​អស់​ពេល​យ៉ាង​យូរ​នៅក្នុង​រដូវប្រាំង​។​ ​គាត់​ជឿជាក់​ថា​ខ្សែក​នេះ​នាំ​សំណាងល្អ​ដល់​គាត់​ ​ទោះបីជា​អ្នកដទៃ​គិតថា​ ​គាត់​គួរតែ​ខ្លា​ចរ​អារ​ចំពោះ​វិញ្ញាណ​អាក្រក់​ ​ព្រោះថា​អង្កាំ​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​ខ្លួនប្រាណ​នៃ​មនុស្ស​ជំនាន់​ ​ដើម​នៅមុន​ពេល​ស្លាប់​។​ ​សព្វថ្ងៃ​នេះ​ ​ប្រសិនបើ​គាត់​រក​ឃើញ​រូបចម្លាក់​ណាមួយ​ ​គាត់​នឹង​ប្រគល់​វត្ថុ​នោះ​ទៅកាន់​សារមន្ទីរ​ ​ប៉ុន្តែ​ប្រសិនបើ​គាត់​រក​ឃើញ​មាស​ ​គាត់​នឹង​លក់​ឬរក្សា​ទុក​សម្រាប់​គ្រួសារ​គាត់​។​

យ៉េង​ ​៖​ ​យ៉េង​ ​គឺជា​កសិករ​មួយ​រូប​ដែល​បាន​ចាប់ផ្តើម​ស្វែងរក​វត្ថុ​នានា​បន្ទាប់ពី​របប​ខ្មែរក្រហម​ ​បាន​ដួល​រលំ​។​ ​កាលពីដើម​ ​គាត់​រក​ឃើញ​ត្រឹមតែ​កម្ទេចមាស​ប៉ុណ្ណោះ​។​ ​សំណាងល្អ​នៅ​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ ​គាត់​ក៏​ចាប់ផ្តើម​ស្វែងរក​មាស​នៅ​តាម​ដងទន្លេ​ជាមួយនឹង​គ្រួសារ​របស់​គាត់​។​ ​យ៉េង​ ​បាន​រក​ឃើញ​អង្កាំ​ខ្លះ​ៗ​ ​រួច​ក៏​លក់​ក្នុង​តម្លៃ​ពី២ពាន់​ទៅ៥ពាន់​រៀល​ ​ដើម្បី​ជីវភាព​ប្រចាំថ្ងៃ​។​ ​ឈ្មួញ​ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​ហាង​លក់​គ្រឿងអលង្ការ​នៅក្នុង​ផ្សារ​ ​បានដឹង​ដំណឹង​ថា​ ​យ៉េង​ ​បាន​មករ​ក​គាត់​ដើម្បីឲ្យ​ជួយ​ទិញ​មាស​និង​អង្កាំ​ដែល​គាត់​រក​ឃើញ​។​ ​កាលពី​ជាង៣ឆ្នាំមុន​ ​យ៉េង​ ​បាន​បញ្ឈប់​ការស្វែងរក​វត្ថុបុរាណ​នានា​ ​ព្រោះ​មានការ​ហាមឃាត់​លែង​ឲ្យ​មានការ​ជីកកកាយ​នៅ​តាម​ច្រាំងទន្លេ​តទៅទៀត​។​ ​យ៉េង​ ​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ពេល​ដែល​គាត់​កំពុង​ជីក​ច្រាំងទន្លេ​ ​ព្រមទាំង​បាន​ដកហូត​វត្ថុ​ដែល​គាត់​ជីក​ ​បាន​។​ ​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតមាន​ជាច្រើនលើក​ច្រើន​សារ​ ​យ៉េង​ ​បាន​បញ្ឈប់​អាជីព​នេះ​។​ ​យ៉េង​បានដឹង​ថា​ ​មានច្បាប់​មួយ​ចែង​អំពី​បេតិកភណ្ឌ​ ​ប៉ុន្តែ​គាត់​បាន​អះអាង​ថា​គាត់​មិន​យល់​ពី​ច្បាប់​នេះ​ទេ​។​ ​ប្រសិនបើ​គាត់​រក​ឃើញ​អ្វីមួយ​នា​ពេល​បច្ចុប្បន្ន​ ​ហើយ​អាជ្ញាធរ​បានដឹង​ពី​រឿង​នេះ​ ​គាត់​ត្រូវ​ប្រគល់​វត្ថុ​នោះ​ទៅ​ឲ្យ​សារមន្ទីរ​។​

យន​ ​៖​ ​យន​ ​បាន​រក​ឃើញ​ក្រឡ​តូច​មួយ​ដោយចៃដន្យ​ ​នៅ​តាម​មាត់ទន្លេ​ក្នុង​ឆ្នាំ២០១៧​ ​ក្រោយមក​គាត់​ពុំ​បាន​រក​ឃើញ​អ្វី​ទៀត​ឡើយ​។​ ​គាត់​ចង់​ដាក់​តាំង​ក្រឡ​នោះ​នៅក្នុង​ផ្ទះ​របស់​គាត់​ ​ដើម្បី​បង្ហាញ​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​មើលឃើញ​ក្រឡ​នោះ​។​ ​គាត់​ជឿជាក់​ថា​ ​វត្ថុ​នេះ​បាន​នាំ​សំណាងល្អ​មកដល់​គ្រួសារ​គាត់​។​ ​គាត់​ពុំ​ដែល​បានឮ​អំពី​ច្បាប់​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​ទេ​។​ ​គាត់​មិន​ច្បាស់​ថា​ ​តើ​គាត់​គួរ​លក់​ ​រក្សាទុក​ ​ឬ​បរិច្ចាគ​វត្ថុ​នានា​ដែល​គាត់​អាច​នឹង​រក​ឃើញ​នា​ពេល​អនាគត​ឬ​យ៉ាងណា​ឡើយ​ ​ប៉ុន្តែ​ប្រសិនបើ​គាត់​រក​ឃើញ​មាស​ ​គាត់​នឹង​លក់​មាស​នោះ​។​

ស៊ី​ណាត​ ​និង​ ​ហេង​ ​៖​ ​ស៊ី​ណាត​ ​បាន​ស្វះស្វែង​រក​វត្ថុ​នា​នា​ភ្លាម​ៗ​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួល​ ​រលំ​។​ ​ភាគច្រើន​នៃ​ការស្វែងរក​វត្ថុបុរាណ​ទាំងនោះ​ ​គឺ​ត្រូវ​ធ្វើឡើង​នៅ​លើ​ដី​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ខ្លួន​ផ្ទាល់​ ​ព្រោះ​ការរុករក​វត្ថុ​ទាំងនេះ​នៅកន្លែង​សាធារណៈ​ត្រូវ​បាន​ហាមឃាត់​។​ ​ស៊ី​ណាត​ ​និង​ហេង​ ​ក៏បាន​ឮ​ទៀត​ដែរ​ថា​ ​អាជ្ញាធរ​បាន​បណ្តេញ​អ្នក​ស្វែងរក​វត្ថុបុរាណ​ទាំងឡាយ​នៅ​តាម​ដងទន្លេ​ ​និង​នៅកន្លែង​ដទៃទៀត​ ​ប៉ុន្តែ​អ្នក​ទាំងពីរ​ពុំ​បានដឹង​ថា​ ​មានច្បាប់​ស្តី​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ​ព្រមទាំង​មិនបាន​គិតថា​ការ​ជីក​រុករក​នៅ​លើ​ដី​ជា​សម្បត្តិ​របស់​គាត់​ ​ជា​ទង្វើ​ខុសច្បាប់​ឡើយ​។​ ​ទោះបីជា​យ៉ាងណា​ក្តី​ ​ក៏​គាត់​នៅតែ​ព្យាយាម​បិទបាំង​សកម្មភាព​រុករក​របស់​ខ្លួន​ជានិច្ច​។​ ​ស៊ី​ណាត​ ​និង​ហេង​ ​នៅតែ​បន្ត​ការ​រុក​ ​រក​របស់​ខ្លួន​ដោយសម្ងាត់​ ​ព្រោះថា​ប្រសិនបើ​អាជ្ញាធរ​ដឹង​ ​ខ្លួន​ទាំងពីរ​នាក់​អាច​នឹង​ទទួលការ​ចាប់ខ្លួន​ពី​បទ​បាន​ជីកដី​រុករក​សម្បត្តិ​បេតិកភណ្ឌ​ ​ក៏ដូចជា​សារៈ​ប្រយោជន៍​នៃ​ប្រវត្តិសាស្ត្រ​បុរាណ​។​

ស៊ី​ណាត​ ​បាន​រក​ឃើញ​ក្រឡ​មួយ​ ​ហើយ​បាន​លក់​ក្នុង​តម្លៃ៥ពាន់​រៀល​។​ ​ក្រៅពីនោះ​ ​គាត់​ក៏បាន​រក​ឃើញ​មាស​និង​ឆ្អឹង​សត្វ​ ​ហើយ​បាន​ដាក់​លក់​ក្នុង​តម្លៃ១២៥០ដុល្លារ​សហរដ្ឋអាមេរិក​។​ ​ឈ្មួញ​ជា​ជនជាតិ​ខ្មែរ​ក្នុង​ស្រុក​ ​បាន​មក​ទិញ​វត្ថុ​ទាំងនោះ​ពី​ ​ស៊ី​ណាត​ ​និង​ហេង​។​ ​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​វត្ថុបុរាណ​ទាំងនោះ​ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ​ក៏ដូចជា​យក​ទៅ​ទិញថ្នាំ​ ​ ​ពេទ្យ​ ​និង​របស់​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយចំនួន​ផង​។​ ​អ្នក​ទាំងពីរ​ត្រូវការ​ប្រាក់​បន្ថែម​ដើម្បី​ជីវភាព​ ​ហើយ​បាន​បន្ត​ការរុករក​វត្ថុបុរាណ​បន្ថែម​ទៀត​រហូតដល់​ឆ្នាំ២០១៣​ ​ពីព្រោះ​ថា​ ​ការ​ប្រមូល​ផល​តាមរយៈ​ការ​ធ្វើស្រែ​ចម្ការ​ ​គឺ​ពុំ​អាច​ទ្រទ្រង់​គ្រួសារ​គាត់​បាន​គ្រប់គ្រាន់​ឡើយ​។​ ​បន្ទាប់ពី​ឆ្នាំ២០១៣មក​ ​ស៊ី​ណាត​ ​និង​ហេង​ ​បាន​បញ្ឈប់​ការ​ជីកកកាយ​រុករក​វត្ថុបុរាណ​ទៀតហើយ​ ​ព្រោះ​កូន​ៗ​របស់​គាត់​ចាប់ផ្តើម​មានការ​ ​ងារ​ធ្វើ​ ​ដូចជា​ធ្វើជា​ជាងកាត់ដេរ​នៅក្នុង​ផ្សារ​ជាដើម​ ​និង​មាន​ប្រាក់ខែ​ដែល​អាច​ចាយវាយ​គ្រប់គ្រាន់​ក្នុង​គ្រួសារ​ ​ដោយ​មិន​ចាំបាច់​រកចំណូល​តាមរយៈ​ការ​ប្រមែប្រមូល​វត្ថុបុរាណ​ទៀត​ឡើយ​។​ ​ស៊ី​ណាត​ ​នៅតែ​បន្ត​រក្សាទុក​វត្ថុបុរាណ​មួយ​ ​គឺ​ផ្ទាំង​យោនី​ដ៏​ធំ​ទុក​សម្រាប់​លាងចាន​។​ ​ប្រសិនបើ​ ​ស៊ី​ណាត​ ​អាច​រក​ឃើញ​វត្ថុ​ដទៃទៀត​ ​គាត់​នឹង​លក់​ចេញ​ ​ប៉ុន្តែ​ប្រសិនបើ​សារមន្ទីរ​ផ្តល់​ថវិកា​ដល់​គា​ត់​ខ្លះ​ៗ​ជា​ថ្នូរ​នឹង​ការ​រក​ឃើញ​ ​គាត់​នឹង​ប្រគល់​វត្ថុ​ទាំងនេះ​ទៅ​ឲ្យ​សារមន្ទីរ​។​ ​