មជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ាផ្ដល់វេទិកាអប់រំជាច្រើនដូចជា៖
“សារៈសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”នៅតាមបណ្តាខេត្តចំនួន៥ក្នុងប្រទេសកម្ពុជា។ វេទិកានេះបានជួយដល់ការពង្រីកចំណេះដឹងរបស់សិស្សានុសិស្សស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងបង្កើនការគិតយ៉ាងស៊ីជម្រៅពីការកសាងសន្តិភាព ការផ្សះផ្សា ព្យាបាលរបួសផ្លូវចិត្ត និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជានាពេលអនាគត។
“ការចងចាំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)” ចំនួន១៥កន្លែង នៅតាមសហគមន៍ដាច់ស្រយាល ជាពិសេសក្នុងទឹកដីដែលជាតំបន់ចុងក្រោយរបស់ខ្មែរក្រហម។ ការធ្វើវេទិកានេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនងគ្នារវាងអ្នកកើតមុននិងក្រោយរបបខ្មែរក្រហម ដែលជាវិធីក្នុងការព្យាបាលរបួសផ្លូវចិត្តសម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបង្ហាញឲ្យឃើញពីទំនាក់ទំនងគ្នារវាងការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនៅតាមសាលារៀន និង សហគមន៍។
រៀបចំផ្សព្វផ្សាយពាក្យស្លោកប្រឆាំងនឹងរបបខ្មែរក្រហម នៅតាមវិទ្យាល័យចំនួន២០ ក្នុងទូទាំងប្រទេស ដើម្បីរំឭកពីការចងចាំ និង អត់ឱនអធ្យាស្រ័យគ្នាទៅវិញទៅមក។ ពាក្យស្លោកចំនួនពីរឃ្លានេះ មានខ្លឹមសារថា “និយាយពីការរស់នៅក្នុងសម័យខ្មែរក្រហម គឺនិយាយពីការផ្សះផ្សា អប់រំកូនចៅឲ្យ អត់ឱន អធ្យាស្រ័យគ្នា” និង“រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ គឺរៀនពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍”
រៀបចំការប្រជុំប្រចាំឆ្នាំរៀងរាល់ឆ្នាំ ជាមួយគ្រូឧទេសថ្នាក់ជាតិ និងគ្រូឧទេសថ្នាក់ខេត្ត ចំនួន៥លើក។ ការប្រជុំនេះនឹង ជួយពង្រឹងសមត្ថភាពរបស់គ្រូ ក្នុងការស្រាវជ្រាវ ចងក្រង និងបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ឲ្យកាន់តែប្រសើរឡើង។
វិឡាលេខ ១១ ផ្លូវលេខ ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា ១២០២០៧
លេខទូរស័ព្ទ ០១២ ៨៨២ ៥០៥ / ០១២ ៦៩៦ ៩៦១
អុីម៉ែល៖ dccam@online.com.kh
គេហទំព័រ៖ www.dccam.org
©២០២៤ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា