កិច្ចការទាំងនោះរួមមាន៖
-ការចងក្រងឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងរបបខ្មែរក្រហម
-ការសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ
-ការត្រួតពិនិត្យកែលម្អរសំណេររបស់អ្នកជំនាញនិងរាជរដ្ឋាភិបាលកម្ពុជា
-ការតាក់តែងសៀវភៅណែនាំសម្រាប់គ្រូបង្រៀនស្តីពីការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ
-ការដាក់បញ្ចូលកម្មវិធីសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមទៅក្នុងកម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យ វិទ្យាល័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការចុះត្រួតពិនិត្យការបង្រៀនរបស់គ្រូទៅកាន់សិស្សានុសិស្ស។
មជ្ឈមណ្ឌលឯកសារកម្ពុជា សហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតវគ្គបណ្តុះបណ្តាលលើកទី២ របស់ខ្លួន សម្រាប់បណ្តុះបណ្តាល គ្រូបង្រៀនដែលត្រូវបាន ជ្រើសរើសចេញពីស្រុកទាំង១៨៦ក្នុងទូទាំងប្រទេសកម្ពុជា។
គឺត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពគ្រូបង្រៀនកម្ពុជា ក្នុងការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ តាមរយៈការប្រើប្រាស់វិធីសាស្ត្របង្រៀនដ៏សម្បូរណ៍បែប។
គឺត្រូវបានរៀបចំវគ្គបណ្តុះបណ្តាលអំពីវិធីសាស្រ្ត ក្នុងការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដល់សាស្ត្រាចារ្យ ឧត្តមសិក្សាដែលបង្រៀនថ្នាក់ឆ្នាំមូលដ្ឋានទាំងសាធារណះ និងឯកជនទូទាំងប្រទេស។
រៀបចំវគ្គបណ្តុះបណ្តាលអំពីវីធីសាស្រ្តក្នុងការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដល់សាស្រ្តាចារ្យ ឧត្តមសិក្សាដែលបង្រៀនថ្នាក់ឆ្នាំមូលដ្ឋាន ទាំងសាធារណះ និងឯកជន សរុបប្រមាណ ១០០០នាក់ ទូទាំងប្រទេស។
រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូមធ្យមសិក្សាដែលបង្រៀនមុខវិជា្ចប្រវត្តិវិទ្យា ភាសាខ្មែរ និងសីលធម៌ពលរដ្ឋវិទ្យា ចំនួនប្រមាណ១,៥០០នាក់ មកពីខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។
រៀបចំវគ្គបណ្តុះបណ្តាលគរុសិស្សនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៦ ដែលរួមមានមណ្ឌលរាជធានីភ្នំពេញ កណ្តាល តាកែវ កំពង់ចាម ព្រៃវែង និងបាត់ដំបង សរុបប្រមាណ ៣,000នាក់ ដែលនិងត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ។
រៀបចំវគ្គបណ្តុះបណ្តាលគរុនិស្សិតនៅតាមសាកលវិទ្យាស្ថានជាតិអប់រំ សរុបប្រមាណ ២០០នាក់ ជារៀងរាល់ឆ្នាំ។
វិឡាលេខ ១១ ផ្លូវលេខ ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា ១២០២០៧
លេខទូរស័ព្ទ ០១២ ៨៨២ ៥០៥ / ០១២ ៦៩៦ ៩៦១
អុីម៉ែល៖ dccam@online.com.kh
គេហទំព័រ៖ www.dccam.org
©២០២៤ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា