ករណីសិក្សា៖ ប្រាសាទតាមន្តធំ

ប្រវត្តិសាស្ត្រ​សង្ខេប​ស្តី​ពីជ​ម្លោះ​រវាង​កម្ពុជា​និង​ថៃ​

     ពេល​ខ្លី​បន្ទាប់មក​ ​ខណៈ​ពេល​ដែល​មានការ​បាញ់បោះ​នៅក្នុង​ឆ្នាំ២០០៩​ ​ប្រាសាទ​នានា​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កម្លាំងយោធា​ ​ហើយ​ការ​ប៉ះទង្គិច​ទ្រង់ទ្រាយ​ធំ​កើតមាន​នៅក្នុង​ឆ្នាំ២០១១​។

​ ​     ​ក្នុង​ឆ្នាំ២០១១​ ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​គម្រោង​ស្តារ​ផ្លូវ​តភ្ជាប់​ពី​ប្រាសាទ​ទាំងអស់​នៅក្នុង​តំបន់​ជម្លោះ​ទៅកាន់​ប្រាសាទអង្គរវត្ត​។​ ​ភាគី​ថៃ​ក៏បាន​ប្រតិបត្តិ​គម្រោង​របស់​ខ្លួន​នៅក្នុង​តំបន់​ជម្លោះ​ដូចគ្នា​ដែរ​។​ ​សកម្មភាព​នេះ​បាន​បង្ក​ជា​សម្ពាធ​ ​ហើយ​យោធា​ទាំងពីរ​ក៏​ជួបគ្នា​ដើម្បី​បង្កើត​ជា​កិច្ច​ព្រមព្រៀង​មួយ​។​ ​នៅក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ ​ទាហាន​កម្ពុជា​មួយ​រូប​បាន​បាញ់​លើ​ម៉ាស៊ីន​ឈូស​ដី​របស់​ថៃ​ ​បន្ទាប់មក​ការ​ប៉ះទង្គិច​ទ្រង់ទ្រាយ​ធំ​ក៏​ផ្ទុះឡើង​យ៉ាង​ខ្លាំងក្លា​។​ ​

     ក្រោយមក​ ​ការ​ប៉ះទង្គិច​បាន​រីកសាយ​ភាយ​ដល់​ប្រាសាទ​ដទៃទៀត​នៅក្នុង​តំបន់​ ​ដូចជា​ប្រាសាទ​តា​មន្ត​។​ ​ប្រាសាទព្រះវិហារ​ទទួលរង​ការខូចខាត​លើ​ផ្នែក​ខ្លះ​នៅក្នុង​ពេល​ប៉ះទង្គិច​។​ ​ជម្លោះ​នៅតែ​ពុំ​អាច​ដោះស្រាយ​បាន​រហូតដល់​មាន​សេចក្តី​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ថា​ ​ប្រាសាទព្រះវិហារ​គឺជា​កម្មសិទ្ធិ​របស់​កម្ពុជា​។​ ​តុលាការ​នេះ​ ​បាន​បញ្ជា​ឲ្យ​ប្រទេស​ថៃ​ឈប់​បង្ក​ការរារាំង​ដល់​សិទ្ធិ​ប្រើប្រាស់​ប្រាសាទព្រះវិហារ​របស់​កម្ពុជា​។​ ​ការ​បញ្ចប់​ការ​ប៉ះទង្គិច​ជា​ផ្លូវការ​ហាក់បីដូចជា​ពុំ​ធ្លាប់ធ្វើ​ឡើង​ពីមុន​មក​ ​ហើយ​មកដល់​សព្វថ្ងៃ​នេះ​ ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រទេស​ទាំងពីរ​នៅតែ​កាន់កាប់​ប្រាសាទ​នៅក្នុង​តំបន់​ជម្លោះ​ ​ដូចជា​ប្រាសាទ​តា​មន្ត​។​ ​ថ្វីបើ​សង្គ្រាម​ពុំ​ធ្លាប់​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ​ក៏ដោយ​ ​ក៏​សន្តិភាព​បាន​កើតមានឡើង​នៅក្នុង​តំបន់​ដែល​ជាផ្នែក​ដ៏​ប្រសើរ​មួយ​។​ ​

សេចក្តី​ផ្តើម​ស្តី​ពី​ប្រាសាទ​តា​មន្ត​

     ប្រាសាទ​តា​មន្ត​ធំ​ ​(​ប្រាសាទ​តា​មាន់​)​ ​គឺជា​ប្រាសាទ​នៅក្នុង​សម័យ​អាណាចក្រ​ខ្មែរ​ ​ស្ថិតនៅ​ក្នុង​ដែនដី​ជម្លោះ​រវាង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​។​ ​ប្រាសាទ​តា​មន្ត​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី១១នៃ​គ្រិស្តសករាជ​ ​ដោយ​ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​គោលបំណង​សាសនា​ដើម្បី​ឧទ្ទិស​ដល់​ព្រះសិវៈ​នៃ​សាសនា​ហិណ្ឌូ​ ​និង​ជាទី​កន្លែង​សម្រាក​សម្រាប់​អ្នកធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​នៅ​តាម​ជួរភ្នំ​ដងរែក​។​ ​ប្រាសាទ​តា​មន្ត​គឺជា​ទីតាំង​ដ៏​សំខាន់​មួយ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​តភ្ជាប់​ពី​រាជធានី​អង្គរ​ទៅ​ ​កាន់​ទីក្រុង​សំ​ខាន់​ៗ​ដទៃទៀត​របស់​ខ្មែរ​។​ ​បន្ទាប់ពី​ការ​ដួល​រលំ​នៃ​អាណាចក្រ​ខ្មែរ​ ​ប្រាសាទ​តា​មន្ត​បាន​ធ្លាក់ទៅក្នុង​ស្ថានភាព​ទ្រុឌទ្រោម​ ​ចំណែក​ឯ​ចម្លាក់​ ​និង​រូបចម្លាក់​ត្រូវ​បាន​រុករាន​ ​និង​លួច​ប្លន់​។​ ​បច្ចុប្បន្ន​នៅ​សេសសល់​ស្នាដៃ​សិល្បៈ​ដើម​តិចតួច​ប៉ុណ្ណោះ​ ​ចាប់តាំងពី​ប្រាសាទ​នេះ​ដំណើរការ​មក​។​ ​

     ប្រជាជន​មួយចំនួន​ដែល​រស់នៅ​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ​តា​មន្ត​ ​មានចំណេះ​ដឹង​អំពី​ប្រវត្តិ​ ​ ​សាស្ត្រ​នៃ​តំបន់​នេះ​។​ ​ផ្លូវ​ដែល​ពុំ​ទាន់បាន​ជួសជុល​និង​មាន​សភាព​ទ្រុឌទ្រោម​របស់​ប្រាសាទ​ ​ធ្វើឲ្យ​ការ​ធ្វើដំណើរ​មកកាន់​ប្រាសាទ​នេះ​ ​ពុំ​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាជន​ភាគច្រើន​ឡើយ​។​ ​ជា​លទ្ធផល​ ​បើ​តាម​ការ​លើកឡើង​របស់​អ្នកភូមិ​វ័យ​ចំណាស់​ ​និង​សេចក្តី​រាយ​កា​រណ៍​ផ្សេង​ៗ​បាន​បង្ហាញថា​ ​អ្វី​ដែល​បាន​កើតឡើង​លើ​ស្នាដៃ​សិល្បៈ​នៅ​ប្រាសាទ​តា​មន្ត​ ​គឺ​មាន​ភាព​មិន​ច្បាស់លាស់​។​ ​អ្នកខ្លះ​អះអាង​ថា​ ​ស្នាដៃ​សិល្បៈ​នៃ​ប្រាសាទ​ត្រូវ​បាន​យក​ទៅ​ដោយ​ប្រជាជន​ថៃ​ ​ខណៈ​ដែល​អ្នកដទៃ​ទៀត​បាន​ចោទប្រកាន់​លើ​ក្រុម​អ្នកតស៊ូ​ដែល​កាន់កាប់​តំបន់​នេះ​ថា​ ​បាន​លក់​ស្នាដៃ​សិល្បៈ​ដែល​លួច​បាន​ ​ដើម្បី​គាំពារ​ដល់​ប្រតិបត្តិ​ការ​របស់​ក្រុម​ខ្លួន​។​ ​ទោះបីជា​យ៉ាងណា​ក្តី​ ​ប្រជាជន​ក្នុង​តំបន់​ទាំងអស់​យល់ស្រប​ថា​ ​ស្នាដៃ​សិល្បៈ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​ថៃ​ ​បន្ទាប់ពី​ស្នាដៃ​ទាំងនោះ​ត្រូវ​បាន​រុករាន​ ​និង​លួច​ប្លន់​យក​ទៅ​។​ ​

     អ្នកភូមិ​វ័យ​ចំណាស់​ម្នាក់​ ​បាន​ពិ​ព័ណ៌នា​ពី​ប្រព័ន្ធ​ដែល​ឈ្មួញ​ជនជាតិ​ថៃ​ប្រើប្រាស់​ក្នុង​ការ​លួច​ស្នាដៃ​សិល្បៈ​ថា​ ​ឈ្មួញ​បាន​ទាក់ទង​ទៅកាន់​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​ ​ដើម្បី​ប្រាប់​ពី​ស្នាដៃ​សិល្បៈ​ដែល​ខ្លួន​ចង់បាន​ពី​ប្រាសាទ​។​ ​បន្ទាប់មក​ ​មន្ត្រី​យោធា​ទាំងនោះ​ធ្វើការ​ទាក់ទង​ទៅកាន់​ឈ្មួញ​កណ្តាល​ដែល​ជា​អ្នក​ទាក់ទង​ប្រជាជន​ក្នុង​តំបន់​ ​និង​បញ្ជា​ឲ្យ​ប្រជាជន​ទាំងនោះ​ធ្វើសកម្មភាព​លួច​ ​និង​គាស់​យក​ស្នាដៃ​សិល្បៈ​ចេញពី​ប្រាសាទ​។​ ​ដោយសារតែ​ស្ថានភាព​យ៉ាប់​យឺន​ខ្លាំង​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៨០និង១៩៩០​ ​ប្រជាជន​ភាគច្រើន​ក្នុង​តំបន់​នោះ​បាន​ធ្វើការ​រុករាន​ ​លួច​ដើម្បី​រកចំណូល​បន្ថែម​សម្រាប់​គ្រួសារ​។​ ​បន្ទាប់មក​ ​វត្ថុ​ដែល​លួច​បាន​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ជនជាតិ​ថៃ​ដែល​ជា​អ្នកលក់​បន្ត​ទៅបរទេស​ ​ឬរក្សា​ទុក​ដើម្បី​ដាក់​តាំងនៅ​ក្នុង​សារមន្ទីរ​ថៃ​។​ ​ដោយសារតែ​មានការ​ពិបាក​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​ប្រាសាទ​តា​មន្ត​សម្រាប់​ប្រជាជន​កម្ពុជា​ ​ពុំ​មាន​អ្នកភូមិ​វ័យ​ចំណាស់​ណា​ម្នាក់​ដែល​យើង​បាន​និយាយ​ជាមួយ​ឡើយ​ ​ទាក់ទង​នឹង​រូបរាង​តួ​ប្រាសាទ​តា​មន្ត​នៅមុន​ពេល​ប្រាសាទ​នេះ​ត្រូវ​បាន​រុករាន​លួច​បំផ្លាញ​។​ ​

     សព្វថ្ងៃ​ ​សកម្មភាព​រុករាន​លួច​ហាក់ដូចជា​លែងកើត​មាន​ចំពោះ​ប្រាសាទ​តា​មន្ត​ ​ឬ​ទីតាំង​ដទៃទៀត​នៅក្នុង​តំបន់​នេះ​ទៀតហើយ​។​ ​ដោយសារ​ប្រាសាទ​តា​មន្ត​ទទួលរង​ការ​លួច​យក​ស្នាដៃ​សិល្បៈ​ដ៏​មានតម្លៃ​អស់​ជាច្រើន​ ​ប្រាសាទ​នេះ​ពុំ​មាន​អ្វី​នៅ​សេសសល់​សម្រាប់​លួច​ទៀត​នោះ​ទេ​។​ ​ខុសពី​នៅក្នុង​ស្រុក​អង្គរបុរី​ ​ពុំ​មាន​វត្ថុបុរាណ​នៅក្នុង​តំបន់​នៅ​សេសសល់​ ​ហើយ​ប្រជាជន​ក្នុង​តំបន់​ដែល​យើង​បាន​និយាយ​ជាមួយ​ ​ស្ទើរតែ​មិនដឹង​ថា​មាន​វត្ថុបុរាណ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីតាំង​ឆ្ងាយ​ពី​ប្រាសាទ​ ​ ​ ​តា​មន្ត​ទេ​។​ ​ប្រជាជន​ក្នុង​តំបន់​ភាគច្រើន​រាយការណ៍​ថា​ ​ខ្លួន​មិនដែល​រក​ឃើញ​វត្ថុបុរាណ​ ​ឬមិន​ដែល​ឮ​ថា​អ្នកដទៃ​ទៀត​នៅក្នុង​តំបន់​រក​ឃើញ​វត្ថុបុរាណ​ដែរ​។​ ​

     ភាពជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទ​តា​មន្ត​ ​គឺជា​ប្រភព​នៃជ​ម្លោះ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​។​ ​ប្រទេស​កម្ពុជា​អះអាង​ថា​ ​ប្រាសាទ​តា​មន្ត​ស្ថិតនៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​របស់​ខ្លួន​។​ ​ចំណែក​ឯ​ប្រទេស​ថៃ​អះអាង​ថា​ ​ប្រាសាទ​នេះ​ស្ថិតនៅ​ក្នុង​ខេត្ត​សុរិន្ទ​។​ ​ភាព​មិន​ច្បាស់លាស់​ស្តី​ពី​កម្មសិទ្ធិ​លើ​ប្រាសាទ​ ​នាំឲ្យមាន​យោធា​ឈរជើង​នៅក្នុង​តំបន់​នេះ​។​ ​ប្រាសាទ​តា​មន្ត​ ​ជាទី​តាំង​មួយ​ដែល​សង្គ្រាម​ព្រំដែន​តូច​ ​មួយ​បាន​កើតមាន​រវាង​កម្ពុជា​និង​ថៃ​នៅក្នុង​ឆ្នាំ២០១១​ ​គឺជា​ពេល​តែមួយ​ដែល​ប្រាសាទព្រះវិហារ​ទទួលរង​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​។​ ​នៅក្នុង​អំឡុង​ពេល​ជម្លោះ​ ​ទាហាន​កម្ពុជា​មួយចំនួន​ត្រូវ​រង​របួស​ ​ឬ​បាត់បង់​ ​ជីវិត​។​ ​នៅទីបំផុត​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​យល់ព្រម​បញ្ឈប់​ជម្លោះ​បណ្តោះអាសន្ន​។​ ​ប្រាសាទ​តា​មន្ត​ ​ក៏​ទទួល​បាន​សន្តិភាព​ចាប់តាំងពី​ឆ្នាំ២០១១មក​ដែរ​។​ ​

     បច្ចុប្បន្ន​ ​ភាគី​ទាំងពីរ​ដាក់​ពង្រាយ​ទាហាន​នៅក្នុង​និង​ជុំវិញ​ប្រាសាទ​តា​មន្ត​ ​ដើម្បី​គ្រប់គ្រង​ប្រាសាទ​និង​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​។​ ​ខណៈ​ពេល​ទស្សនា​ប្រាសាទ​នេះ​ ​អ្នកទស្សនា​របស់​ភាគី​កម្ពុជា​ត្រូវ​បាន​ហែហម​ដោយ​ទាហាន​កម្ពុជា​ ​និង​ត្រូវ​បាន​ថតរូប​ទុក​ដោយ​ទាហាន​ថៃ​។​ ​ដូចគ្នា​ដែរ​ ​អ្នកទស្សនា​របស់​ភាគី​ថៃ​ត្រូវ​បាន​ហែហម​ដោយ​ទាហាន​ថៃ​ ​និង​ត្រូវ​បាន​ថតរូប​ទុក​ដោយ​ទាហាន​កម្ពុជា​។​ ​យោង​តាម​ទាហាន​កម្ពុជា​នៅ​ប្រាសាទ​តា​មន្ត​ ​រូបថត​ទាំងអស់​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​រដ្ឋាភិបាល​ជាតិ​ដើម្បី​គ្រប់គ្រង​ចំនួន​អ្នកទស្សនា​មក​ពី​ភាគី​ថៃ​។​ ​ជា​លទ្ធផល​ភ្ញៀវ​ទេសចរ​ជាច្រើន​នាក់​ ​ដែល​មកកាន់​ប្រាសាទ​តា​មន្ត​មាន​អារម្មណ៍​មិនសូវ​ពេញចិត្ត​ ​និង​មិន​ចូល​ទៅ​ក្នុង​ប្រាសាទ​ដោយសារតែ​មាន​វត្តមានយោធា​និង​រំខាន​ដោយ​ការ​ថតរូប​។​ ​ភាគច្រើន​នៃ​អ្នកទស្សនា​ទៅកាន់​ប្រាសាទ​តា​មន្ត​គឺជា​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ជុំវិញ​។​ ​

     សាវ​តា​នៃ​ភូមិ​ជុំវិញ​ប្រាសាទ​តា​មន្ត​ ​គឺ​កើត​ចេញ​ការ​ប្រមូល​ផ្តុំ​នៃ​សង្គ្រាម​ជាមួយ​ថៃ​ ​វៀតណាម​ ​និង​ខ្មែរក្រហម​។​ ​ពុំ​មាន​អ្នកភូមិ​វ័យ​ចំណាស់​ណា​ម្នាក់​ដែល​យើង​បាន​និយាយ​ជាមួយ​ ​អាច​ប្រាប់​អំពី​ការ​ចងចាំ​រស់​ខ្លួន​នៅក្នុង​អំឡុង​ការ​កាន់កាប់​របស់​បារាំង​ទេ​ ​ព្រោះថា​ភាគច្រើន​នៃ​អ្នកភូមិ​នា​ពេលនោះ​ ​ស្ថិតនៅ​វ័យ​កុមា​រតូចៗ​ ​ដែល​មិន​អាច​ចងចាំ​អ្វី​បាន​។​ ​អ្នកភូមិ​វ័យ​ចំណាស់​ ​បាន​រៀបរាប់​អំពី​ការ​ប្រយុទ្ធ​ដែល​កើតមាន​នៅក្នុង​អំឡុង​របប​ ​លន់​ ​នល់​ ​និង​បាន​ពិ​ព័ណ៌នា​អំពី​ជិ​វិត​ដ៏​លំបាកលំបិន​នៅក្នុង​របប​ខ្មែរ​ ​ ​ ​ក្រហម​។​ ​មាន​អ្នកភូមិ​វ័យ​ចំ​ណាស់​ៗ​តិចតួច​ណាស់​ ​ដែល​អាច​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ជីវិត​នៅក្នុង​របប​ខ្មែរក្រហម​ក្រៅអំពី​ថា​មានការ​លំបាក​ខ្លាំង​ ​និង​មាន​មនុស្សជា​ច្រើន​នាក់​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។​ ​

     បន្ទាប់ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ ​កម្មាភិបាល​ដែល​នៅ​សេសសល់​និង​អ្នក​ស្មោះស្ម័គ្រ​មួយចំនួន​ ​បាន​ផ្លាស់​ប្តូរ​ទីកន្លែង​រស់នៅ​ទៅកាន់​ស្រុក​អន្លង់វែង​ក្នុង​ខេត្ត​ឧត្តរមានជ័យ​។​ ​បុគ្គល​មួយ​រូប​ដែល​យើង​បាន​និយាយ​ជាមួយ​ ​បាន​ពិ​ព័ណ៌នា​អំពី​វិធីសាស្ត្រ​ដែល​ប្រជាជន​ក្នុង​តំបន់​ផ្លាស់​ប្តូរ​ទីលំនៅ​ចេញពី​ភូមិ​នៅក្នុង​ពេល​សង្គ្រាម​ជាបន្តបន្ទាប់​នៅក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។​ ​ជំទប់​ឃុំ​មួយ​រូប​បាន​រៀបរាប់​អំពី​ការចូលរួម​នៅក្នុង​ការ​ប្រយុទ្ធ​របស់​ទាហាន​ ​លន់​ ​នល់​ ​ដើម្បី​រារាំង​ខ្មែរក្រហម​ពី​ការ​កាន់អំណាច​ ​និង​ក្រោយមក​ចូលរួម​ជាមួយ​ខ្មែរក្រហម​នៅ​អំឡុង​ពេល​វៀតណាម​កាន់កាប់​។​ ​គាត់​បាន​ពិ​ព័ណ៌នា​ថា​ការ​ចុះចូល​ជាមួយ​ខ្មែរក្រហម​ ​គឺ​មានបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​វៀតណាម​នៅក្នុង​តំបន់​ ​ជាជាង​ការយល់​ស្របតាម​ការឃោសនា​របស់​ខ្មែរក្រហម​។​ ​ខេត្ត​ឧត្តរមានជ័យ​ដែល​ជា​តំបន់​កាន់កាប់​ចុងក្រោយ​មួយ​របស់​ខ្មែរក្រហម​ ​គឺជា​ទីតាំង​ដែល​មានការ​ប្រយុទ្ធ​ធំ​បង្អស់​ ​ហើយ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​នៅក្នុង​ខេត្ត​នេះ​ ​តែងតែ​កើតមានឡើង​ជា​ធម្មតា​។​ ​

     ខណៈ​ដែល​ជម្លោះ​ពី​មុន​ៗ​ ​ស្ទើរតែ​បំភ្លេច​ចេញពី​ការ​ចងចាំ​របស់​ប្រជាជន​ភាគច្រើន​នៅក្នុង​ភូមិ​ ​ជម្លោះ​ជាមួយនឹង​ភាគី​ថៃ​ត្រូវ​បាន​ចងចាំ​ដោយ​មនុស្ស​ស្ទើរគ្រប់​រូប​។​ ​ប្រជាជន​ក្នុង​តំបន់​បាន​រ៉ាយរ៉ាប់​អំពី​ស្ថានភាព​តានតឹង​ដែល​កើតមាន​ជាបន្តបន្ទាប់​និង​បង្កបង្កើត​ជា​អំពើ​ហិង្សា​យ៉ាង​ឆាប់រហ័ស​។​ ​ភូមិស្រុក​នៅក្នុង​តំបន់​ត្រូវ​បាន​ជម្លៀស​ ​ដោយសារតែ​ខ្លាច​មានការ​ផ្ទុះអាវុធ​ទ្រង់ទ្រាយ​ធំ​មួយ​មក​លើ​តំបន់​នេះ​។​ ​ប្រជាជន​ក្នុង​តំបន់​លើកឡើង​ថា​ ​ផ្ទះសម្បែង​នៅក្នុង​តំបន់​ត្រូវ​បាន​បំផ្លាញ​ដោយ​កាំភ្លើងធំ​របស់​យោធា​ថៃ​ ​ក៏ប៉ុន្តែ​ព្រឹត្តិ​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ជាមធ្យម​។​ ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​គឺ​ ​ប្រជាជន​ក្នុង​តំបន់​ភាគច្រើន​ដែល​យើង​បាន​និយាយ​ជាមួយ​បាន​ប្រាប់​ថា​ ​ភាគី​ថៃ​បាន​ទម្លាក់​គ្រាប់បែក​ចង្កោម​ ​(​ប្រភេទ​គ្រាប់បែក​ដែល​ផ្ទុះ​ហើយ​បញ្ចេញ​“​គ្រាប់បែក​”​តូច​ជាច្រើន​ទៀត​ពាសពេញ​ដី​)​។​ ​ថ្វីបើ​ប្រជាជន​ក្នុង​តំបន់​ពុំ​បាន​រង​របួស​ដោយសារ​គ្រាប់បែក​ប្រភេទ​នេះ​ក៏ដោយ​ ​ក៏​ការប្រើ​ប្រាស់​គ្រាប់បែក​ប្រភេទ​នេះ​ចោទ​ជា​បញ្ហា​អំពី​ជម្លោះ​ ​ព្រោះថា​ប្រជាជន​អាច​នឹង​រង​របួស​ពី​គ្រាប់បែក​ ​ ​តូច​ៗ​ដែល​មិនទាន់​ផ្ទុះ​។​ ​

     ប្រជាជន​បាន​រៀបរាប់​ថា​ ​ស្ថានភាព​ក្នុង​ភូមិស្រុក​សព្វថ្ងៃ​ ​បាន​វិលត្រឡប់​មកកាន់​សភាព​ដើម​វិញ​ហើយ​ ​គឺ​ដូច​ពេល​ដែល​គ្មាន​ជម្លោះ​ជាមួយ​ថៃ​។​ ​ប្រជាជន​ភាគច្រើន​នៅក្នុង​ភូមិ​គឺជា​កសិករ​។​ ​ភូមិស្រុក​នៅតែ​ត្រូវ​បាន​ញាំញី​ដោយ​គ្រាប់មីន​ ​ដែល​កប់​ដោយ​ខ្មែរក្រហម​នៅក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ភ្នំដងរែក​។​ ​ព្រះសង្ឃ​គង់នៅ​ក្បែរ​ជើងភ្នំ​បាន​លើកឡើង​ថា​ ​មាន​គ្រាប់មីន​ស្ថិតនៅ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពីទី​តាំង​វត្ត​អារ៉ាម​ ​ហើយ​ពុំ​មាន​កិច្ច​ខិតខំ​រួមគ្នា​ណាមួយ​ដើម្បី​ដោះ​គ្រាប់មីន​ទាំងនោះ​ទេ​។​ ​គ្រាប់មីន​នៅតែ​ជា​បញ្ហា​ដ៏​រំខាន​នៅក្នុង​តំបន់​។​ ​ដោយសារតែ​ឱកាស​ការងារ​នៅក្នុង​តំបន់​នៅ​មានកម្រិត​ ​ក្មេង​ៗ​ជំនាន់​ក្រោយ​ភាគច្រើន​បាន​ចាកចេញ​ពី​ភូមិស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដើម្បី​ស្វែងរក​ភាព​ប្រសើរ​ឡើង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​។​ ​

អានបន្តប្រវត្តិរូបទាហាន