អំពីពួកយើង

ក្មេង​ៗ​ជំនាន់​ក្រោយ​ ​មានការ​យល់ដឹង​តិចតួច​ពី​អំពើឃោរឃៅ​នៃ​របប​ខ្មែរក្រហម​។​ ​អ្នក​ទាំងនោះ​ ​មិន​ជឿ​ថា​មានរបប​នេះ​កើតឡើង​ទេ​។​ ​ឯកសារ​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​នឹង​ក្លាយជា​ភស្តុតាង​យ៉ាង​សំខាន់​សម្រាប់​បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយពី​រឿងរ៉ាវ​អតីតកាល​។​
លោកគ្រូ មឿន សឿម

មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគបូព៌ា​ ​មាន​គោលបំណង​ដូច​ខាងក្រោម​៖​

ថែរក្សា​និង​អប់រំ​ពី​រឿងរ៉ាវ​របស់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​និង​ចែកចាយ​ព័ត៌មាន​ជា​សាធារណៈ​។​

ការ​ធ្វើដំណើរ​ចុះទៅ​តំបន់​អតីតខ្មែរក្រហម​ ​ដើម្បី​ជួប​ជាមួយ​អ្នកភូមិ​។​

ជ​ម្រុ​ញ​ឲ្យ​មានការ​ផ្សះផ្សា​និង​សន្ទនា​អន្តរ​ជំនាន់​ ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​

អតីត​ជនរងគ្រោះ​នា​សម័យ​ខ្មែរក្រហម​កំពុង​រៀបរាប់​ពី​ខ្សែជីវិត​របស់​គាត់​ក្នុងអំឡុងពេល​ដែល​ខ្មែរក្រហម​ឡើង​កាន់កាប់​ប្រទេស​។​

បង្កើន​ការយល់​ដឹង​ជា​សាធារណៈ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​បទពិសោធន៍​របស់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​។​

ក្រុមការងារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កំពុង​ធ្វើ​បទសម្ភាសន៍​ជាមួយ​បងប្អូន​ប្រជាជន​ចាម​។​